លោក ហ៊ុន សែន ថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខ ប៉ុន្តែមិនមែនមកពីការដក EBA ដោយផ្នែកឡើយ
newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខបន្ថែមទៀត ដោលោក ហ៊ុន សែន ថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខ ប៉ុន្តែមិនមែនមកពីការដក EBA ដោយផ្នែកឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខបន្ថែមទៀត ដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមCovid-19 ឬ មេរោគកូរ៉ូណា មិនមែនដោយសារករណីដកប្រព័ន្ធអនុគ្រោះពន្ធEBA ផ្នែកខ្លះពីកម្ពុជានោះទេ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត ដែលបញ្ចប់ការសិក្សាជិត២ពាន់នាក់នៅឯវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកម៉ិញនេះ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយចំពោះការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្នែកមកលើកម្ពុជានោះទេ។ តែយ៉ាងនេះក្តីលោក ហ៊ុន សែន មើលឃើញថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខបន្ថែមទៀត បន្ទាប់ពីវិស័យសំខាន់មួយនៅកម្ពុជា គឺវិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ ប៉ុន្តែលោកអះអាងថាផលប៉ះពាល់ទាំងនោះ មិនមែនមកពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកទេ ប៉ុន្តែដោយសារវិបត្តិនៃជំងឺCovid-19 តែប៉ុណ្ណោះ។ សហភាពអឺរ៉ុបបានសម្រេចជាផ្លូវការកាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងការយកពន្ធលើទំនិញកម្ពុជាដោយផ្នែក ដែលនាំចូលទីផ្សារអឺរ៉ុបក្នុងតំលៃជាង ១ ពាន់លានដុល្លារ ឬ ស្មើប្រមាណ២០% ហើយបើគិតជាតម្លៃត្រូវបង់ពន្ធ មានចំនួនជាង១រយលានដុល្លារសហរដ្ឋអាមេរិក។ អឺរ៉ុបក៏បានអះអាងដែរថា ការសម្រេចនេះ នឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាទៀតផង។ នីតិវិធីយកពន្ធដោយផ្នែកនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែសីហា ប្រសិនបើគ្មានសំឡេងជំទាស់ ប៉ុន្តែអឺរ៉ុបក៏បង្ហើបផ្លូវសម្រាប់កម្ពុជាដែរថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺគ្រាន់តែស្តារស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនយោបាយ និងវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ក្រោយការសម្រេចនេះមិនបានប៉ុន្មានម៉ោងផង ក្រសួងការបរទេស កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ […] The post លោក ហ៊ុន សែន ថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខ ប៉ុន្តែមិនមែនមកពីការដក EBA ដោយផ្នែកឡើយ appeared first on The Cambodia Daily Khmer. Read more