លោក ហ៊ុន សែន និង លោក ស ខេង មានគំនិតផ្ទុយគ្នាពាក់ព័ន្ធករណី វីរុសកូរ៉ូណា
newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហាញគំនិតផ្ទុយគ្នា ជុំវិញការលោក ហ៊ុន សែន និង លោក ស ខេង មានគំនិតផ្ទុយគ្នាពាក់ព័ន្ធករណី វីរុសកូរ៉ូណា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហាញគំនិតផ្ទុយគ្នា ជុំវិញការយកចិត្តទុកដាក់លើបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា។ ចាប់តាំងពីមេរោគថ្មីនេះបានផ្ទុះឡើងនៅក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន លោកហ៊ុន សែន មិនបានបង្ហាញក្តីបារម្ភខ្លាំងណាមួយចំពោះករណីនេះឡើយ ដោយលោកថែមទាំងបញ្ជាឱ្យពលរដ្ឋខ្មែរ និស្សិតខែ្មរនៅស្រុកចិន ត្រូវរួមសុខរួមទុក្ខជាមួយពលរដ្ឋចិននៅតំបន់មានផ្ទុះជំងឺនេះទៀតផង។ បន្ថែមពីនេះ លោកហ៊ុន សែន ក៏បានធ្លាប់ព្រមានដេញចេញអ្នកទាំងឡាយណាដែលពាក់ម៉ាស់នៅមុខលោក ក្នុងពេលសន្និសីទកាសែតអំពីស្ថានភាពជំងឺកូរ៉ូណា ចេញពីបន្ទប់ទៀតផង ព្រោះលោកថា លោកមិនខ្លាចផង ដូច្នេះពួកគេក៏មិនត្រូវខ្លាចនោះដែរ។ លោក ហ៊ុន សែន បានអះអាងម្តងហើយម្តងទៀត ថាជំងឺធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ន គឺជាជំងឺភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណាឡើយ។ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ជាថៃ្ងនៃទិវាក្តីស្រលាញ់ បុរសខ្លាំងនៅកម្ពុជាបានចុះទៅជួបសួរសុខទុក្ខអ្នកធ្វើដំណើរលើនាវាទេសចរណ៍ សហរដ្ឋអាមេរិកឈ្មោះ Westerdam ដែលធ្វើដំណើរចេញពីក្រុងហុងកុង ហើយត្រូវបានប្រទេស និងកោះចំនួន៦ បដិសេធមិនឱ្យចុះចតលើទឹកដីរបស់ពួកគេ ព្រោះតែខ្លាចមានអ្នកជំងឺកូរ៉ូណាជិះនៅលើនាវានោះ ហើយឆ្លងទៅកាន់ពលរដ្ឋរបស់គេ។ ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានបង្ហាញភាពស្និតស្នាលជាមួយអ្នកដំណើរបរទេសទាំងនោះ និងថាជាកាដូបុណ្យថ្ងៃនៃក្តីស្រលាញ់ ហើយការអនុញ្ញាតឱ្យវានាទេសចរណ៍នោះចុះចត គឺជារឿងមនុស្សធម៌ ព្រមទាំងបង្ហាញទៅពិភពលោកថាកម្ពុជាជាប្រទេសតូច […] The post លោក ហ៊ុន សែន និង លោក ស ខេង មានគំនិតផ្ទុយគ្នាពាក់ព័ន្ធករណី វីរុសកូរ៉ូណា appeared first on The Cambodia Daily Khmer. Read more