ចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់
newsare.net
សារព័ត៌មាន Taiwan Time បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់
សារព័ត៌មាន Taiwan Time បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងធំៗ ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះសង្រ្គាមដើម្បីបង្ខំអោយមានការបង្រួបបង្រួម។ ប្រភពដដែលឲ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើប Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធនៅឯឆ្នេរ Bohai Bay នៃតំបន់សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas នៅជិត បំផុតនឹងកោះតៃវ៉ាន់។ នេះជាលើកដំបូងហើយ ដែលនាវាចម្បាំងដ៏ទំនើបថ្មីរបស់ចិនទាំងពីរ គ្រឿងនេះ ត្រូវដាក់ពង្រាយស្របពេលដែលនឹងបង្កអោយមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯច្រកសមុទ្រកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ។ ក្រុមអ្នកសង្កេតការណ៍ ព្រួយបារម្ភអំពីការផ្ទុះសង្រ្គាម រវាងចិន និងតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោកស្រីសាយអ៊ឺងវិន ដែលបានថ្លែងក្នុងពិធីស្បថចូលកាន់តំណែង ក្នុងឋានៈជាប្រធានាធិបតីតៃវ៉ាន់រយៈពេល៤ឆ្នាំទៅមុខទៀតកាលពីថ្មីៗនេះ។ នៅក្នុងពិធីនោះ អ្នកស្រី អ៊ឹងវិន បានប្រាប់ចិនថា តៃវ៉ាន់ចង់ចរចាជាមួយចិន តែសុំអោយចិនកុំ លើកឡើងថា តៃវ៉ាន់ជាដែនកោះឬ ជាខេត្តរបស់ចិន ព្រោះតៃវ៉ាន់មិនអាចរស់នៅក្រោម […] The post ចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់ appeared first on The Cambodia Daily Khmer. Read more