ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើពួកមន្ត្រីចិន ករណីគាបសង្កត់សេរីភាពពលរដ្ឋហុងកុង
newsare.net
ករណីបក្សកុម្មុយនិស្តចិនគាបសង្កត់សិទ្ធិសេរីភាពប្រជាជនហុងកុង ដោយបង្កើត ច្បាប់ពិសេសដើម្បព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើពួកមន្ត្រីចិន ករណីគាបសង្កត់សេរីភាពពលរដ្ឋហុងកុង
ករណីបក្សកុម្មុយនិស្តចិនគាបសង្កត់សិទ្ធិសេរីភាពប្រជាជនហុងកុង ដោយបង្កើត ច្បាប់ពិសេសដើម្បីគ្រប់គ្រង សន្តិសុខនៃអតីតដែនដីអាណានិគមអង់គ្លេស បាននាំអោយ ផ្ទុះប្រតិកម្មជាខ្លាំងពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន G-7 រួមមានសហរដ្ឋអាមេរិក។ នៅថ្ងៃទី២៦ ខែមិថុនានេះ បណ្ដាញផ្សាយព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយថា ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានអនុម័តជាឯកឆន្ទ នូវសេចក្ដីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រី ចិន ណាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញសិទិ្ធសេរីភាព នៃប្រជាជនក្រុងហុងកុង។ ដែនដីហុងកុង ត្រូវបានដាក់អោយស្ថិតក្នុងរដ្ឋបាលស្វយ័តពិសេស នៅឆ្នាំ ១៩៩៧ បន្ទាប់អាណានិគមអង់គ្លេស ព្រមប្រគល់អោយចិនវិញ ។ ប៉ុន្តែរដ្ឋាភិបាលពិសេសនេះស្ថិតនៅក្នុងលក្ខខណ្ឌដាច់ដោយឡែកពីក្រុងប៉េកាំង គឺក្រុងហុងកុងនៅតែជាដែនដី ប្រកាន់យក របបនយោបាយ បែបប្រជាធិបតេយ្យ ដោយគោរពសិទិ្ធមនុស្ស និងសេរីភាពខាងនយោបាយ ជាមូលដ្ឋាន។ តាមលក្ខខណ្ឌនេះ ហុងកុងអាចធ្លាក់ទៅលើរដ្ឋអំណាចបក្សកុម្មុយនិស្តទាំងស្រុងនៅឆ្នាំ ២០៤៧។ ប៉ុន្តែបក្សកុម្មុយនិស្តចិនបានអនុម័តច្បាប់សន្តិសុខដែលតម្រូវអោយក្រុងហុងកុង អនុវត្តនោះ គឺបន្ទាប់ពីពលរដ្ឋរាប់ម៉ឺននាក់នៅលើកោះនេះ បានធ្វើបាតុកម្មជាច្រើនខែប្រឆាំងនឹងការគាបសង្កត់ពីសំណាក់ក្រុងប៉េកាំងលើប្រព័ន្ធយុត្តិធម៌ របស់ ក្រុងហុងកុង។ សេចក្ដីព្រាងច្បាប់ដែលសមាជិកព្រឹទ្ធសភាអាមេរិកាំង ទើបបានអនុម័តនេះ មានគោលដៅ រឹតបន្តឹងមុខជំនួញ និងប្រព័ន្ធធនាគារ របស់អ្នកជំនួញចិន ពាក់ព័ន្ធនឹងមន្ត្រីចិនប៉េកាំង ដែលចូលរួមក្នុងការបង្កើតច្បាប់សន្តិសុខរបស់បក្សកុម្មុយនិស្តចិនលើដែនដីហុងកុង។ […] The post ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើពួកមន្ត្រីចិន ករណីគាបសង្កត់សេរីភាពពលរដ្ឋហុងកុង appeared first on The Cambodia Daily Khmer. Read more