លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន
newsare.net
អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែយលលោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន
អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែយល់សប្តិក្នុងការចង់ផ្ទេរអំណាចទៅឱ្យកូនគាត់ដែលថានឹងអាចទៅរួច។ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា លោកហ៊ុន សែន កំពុងតែភ័យនៅពេលបាត់បង់អំណាច ហើយគាត់នឹងទទួលវាសនា ដូច Nicolae Ceaușescu អតីតប្រធានាធិបតីនៃប្រទេស Romania ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ១៩៨៩, លោក Saddam Hussein អតីតប្រធានាធិបតីនៃប្រទេស Iraq ដែលត្រូវសម្លាប់នៅឆ្នាំ២០០៦ និងលោក Muammar Gaddafi អតីតប្រធានាធិបតីនៃប្រទេស លីបៀ (Libya) ដែលត្រូវគេសម្លាប់ក្នុងឆ្នាំ ២០១១។ លោកបន្តថា ដោយសារការភ័យខ្លាច ទទួលវាសនាបែបនេះហើយ ក្រោយពីការបាត់បង់អំណាច ទើបលោក ហ៊ុន សែន ចង់លើកបន្តុបកូនរបស់គាត់ ឲ្យឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីធានានិទណ្ឌភាព រឺការរួចទោសសម្រាប់ខ្លួនគាត់តែម្តង។ ប៉ុន្តែលោក សម រង្ស៊ី លើកឡើងដោយស្រង់ការមើលឃើញរបស់ អ្នកវិភាគនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយយល់ឃើញថា […] The post លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន appeared first on The Cambodia Daily Khmer. Read more