ជនផ្ដាច់ការម៉ាឌូរ៉ូដាក់ឱសានវាទឱ្យប្រេសិតសហភាពអឺរ៉ុបចេញពីវេណេហ្សូអេឡា ក្នុងរយៈពេល៧២ម៉ោង
newsare.net
ភាពតានតឹង រវាងរបបនៅប្រទេសវេណេហ្សូអេឡា មិនមែនមានតែជាមួយសហរដ្ឋអាមេរិកនោះទេ គឺមានទាំងសហភជនផ្ដាច់ការម៉ាឌូរ៉ូដាក់ឱសានវាទឱ្យប្រេសិតសហភាពអឺរ៉ុបចេញពីវេណេហ្សូអេឡា ក្នុងរយៈពេល៧២ម៉ោង
ភាពតានតឹង រវាងរបបនៅប្រទេសវេណេហ្សូអេឡា មិនមែនមានតែជាមួយសហរដ្ឋអាមេរិកនោះទេ គឺមានទាំងសហភាពអឺរ៉ុបផងដែរ។ សហភាពគឺជាសហគមន៍ធំមួយមានសមាជិក ២៧ប្រទេស។ សហភាពអឺរ៉ុបមាន ស្ថានបេសកកម្ម របស់ខ្លួន នៅគ្រប់បណ្ដាប្រទេស ដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សហភាពអែរ៉ុប ជាសហគមន៍មួយដ៏មានឥទ្ធិពលមួយនៅក្នុងក្រសែភ្នែករបស់អន្តរជាតិ ជាពិសេស នៅក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបកំពុងបាក់មុខនៅលើឆាកអន្តរជាតិ ព្រោះតែរបបផ្ដាច់ការមួយនៅឧបទ្វីបអាមេរិកខាងត្បូង ដែលបានដាក់ឱសានវាទ បណ្ដេញឯកអគ្គរដ្ឋទូត របស់សហគមន៍មួយនេះ ចេញអោយផុតពីវេណេហ្សូអេឡាក្នុងរយៈពេល ៧២ម៉ោងប៉ុណ្ណោះ។ នេះគឺជាវិធានការសងសឹកដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្រ្ដីវេណេហ្សូអេឡា ក្រោមរបបលោកនីកូឡាស់ម៉ាឌូរ៉ូដែលសហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្ស ចាត់ទុកថា មេដឹកនាំផ្ដាច់ការ។ របបលោកលោកម៉ាឌូរ៉ូបានប្រកាស ទុកពេលឱ្យប្រេសិតសហភាពអឺរ៉ុបមួយរូបគឺអ្នកស្រី Isabel Brilhante Pedrosato រៀបបង្វិចចាកចេញពីប្រទេសរបស់លោកក្នុងពេលតែ៧២ម៉ោងប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៩ ខែមិថុនានេះតទៅ។ លោកម៉ាឌូរ៉ូបានថ្លែងក្នុងទូរទស្សន៍មួយដោយន័យដើមដូចថា៖ ខ្ញុំ សម្រេចទុកពេលឱ្យឯកអគ្គរដ្ឋទូតអឺរ៉ុបរូបក្នុងរយៈពេល៧២ម៉ោងគឺត្រូវចាកចេញពីប្រទេសមួយនេះ។ លោកបានបញ្ជាក់ថា អ្នកស្រី Pedrosato អាចប្រើប្រាស់យន្ដហោះណាក៏បានដែរ គឺត្រូវតែចាកចេញពីប្រទេសវេណេហ្សូអេឡ។ លោកម៉ាឌូរ៉ូក៏បានប្រកាសដែរថា អាណានិគមអឺរ៉ុបនៅលើទឹកដីរបស់វេណេហ្សូអេឡា គឺឆ្អែតឆ្អន់ណាស់ទៅហើយ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Reuters បានរាយការណ៍នៅថ្ងៃទី៣០ មិថុនានេះ។ […] The post ជនផ្ដាច់ការម៉ាឌូរ៉ូដាក់ឱសានវាទឱ្យប្រេសិតសហភាពអឺរ៉ុបចេញពីវេណេហ្សូអេឡា ក្នុងរយៈពេល៧២ម៉ោង appeared first on The Cambodia Daily Khmer. Read more