បារាំង៖ប្រធានាធិបតីអំពាវនាវឲ្យពលរដ្ឋបន្តគោរពវិធានការការពារនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
newsare.net
នៅក្នុងប្រទេសបារាំង នាឱកាសពិធីប្រារព្ធបុណ្យជាតិក្នុងថ្ងៃទី១៤ កក្កដា ប្រធានាធិបតបារាំង៖ប្រធានាធិបតីអំពាវនាវឲ្យពលរដ្ឋបន្តគោរពវិធានការការពារនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
នៅក្នុងប្រទេសបារាំង នាឱកាសពិធីប្រារព្ធបុណ្យជាតិក្នុងថ្ងៃទី១៤ កក្កដា ប្រធានាធិបតីលោកអេម៉ានុយអែល ម៉ាក្រុងបានផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតចំនួន ២នាក់មកពីកាណាល់ទូរទស្សន៍ធំពីរ គឺ TF1 និង France 2។ នៅក្នុងបទសម្ភាសន៍ដែលមានរយៈពេលជាង ១ម៉ោង លោកម៉ាក្រុងបានឆ្លើយនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងប្រធានរឿងច្រើន រួមមាន វិបត្តិជំងឺកូវីដ-១៩ វិធានការផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ ឬមួយក៏គម្រោងកំណែទម្រង់លើច្បាប់ចូលនិវត្តន៍ជាដើម។ ទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវបានលោកម៉ាក្រុងទទួលស្គាល់ថា មានសញ្ញាដែលបញ្ជាក់ពីកំណើននៃឆ្លងឡើងវិញ និងធានាថា ក្នុងករណីដែលមានរលកឆ្លងទី២ បារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ ដូចជាការស្តុកម៉ាស និងសម្ភារៈបរិក្ខារពេទ្យផ្សេងទៀត។ ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើអាចមានការបិទខ្ទប់ប្រទេសជាថ្មីទេ បើមានរលកឆ្លងទី២? លោកម៉ាក្រុងឆ្លើយថាលោកមិនចង់ឲ្យមានវិធានការរបៀបនេះសម្រាប់ប្រទេសម្តងទៀតទេ និងថា ការបិទខ្ទប់អាចធ្វើឡើងនៅតាមតំបន់មួយៗដោយផ្អែកលើស្ថានភាពជាក់ស្តែង។ តែនៅចំពោះមុខ លោកម៉ាក្រុងបានអំពាវនាវឲ្យពលរដ្ឋបន្តគោរពវិធានការ ការពារ និងបានលើកឡើងពីការចង់ឲ្យពាក់ម៉ាសជាចាំបាច់នៅតាមទីកន្លែងសាធារណៈ ពិសេសកន្លែងបិទជិតចាប់ពីថ្ងៃទី១ សីហា។ Read more