អាជ្ញាធរទីក្រុងភ្នំពេញបាននាំគ្នាបង្ក្រាបយុទ្ធនាការ ខ្ញុំស្រលាញ់ជាតិ របស់យុវជនខ្មែរថាវរៈ យ៉ាងសាហាវ
newsare.net
សមត្ថកិច្ចទីក្រុងភ្នំពេញប្រដាប់ដោយអាវុធរាប់សិបនាក់ នៅព្រឹកថ្ងៃទី១២ ខែសីហា នេះបអាជ្ញាធរទីក្រុងភ្នំពេញបាននាំគ្នាបង្ក្រាបយុទ្ធនាការ ខ្ញុំស្រលាញ់ជាតិ របស់យុវជនខ្មែរថាវរៈ យ៉ាងសាហាវ
សមត្ថកិច្ចទីក្រុងភ្នំពេញប្រដាប់ដោយអាវុធរាប់សិបនាក់ នៅព្រឹកថ្ងៃទី១២ ខែសីហា នេះបានបង្រ្កាបយ៉ាងហិង្សាទៅលើក្រុមយុវជនខ្មែរថាវរៈ ដែលមានគ្នាប្រមាណ២០នាក់ ខណៈពួកគេកំពុងធ្វើយុទ្ធនាការ «ខ្ញុំស្រឡាញ់ជាតិ» ដោយមានការធ្វើពិធីស្មឹងស្មាធ គោរពទង់ជាតិ និងច្រៀងចំរៀងជាតិ រយៈពេល៣នាទីនៅម្តុំផ្សារអូឡាំពិក ខណ្ឌ៧មករា ។ ក្រុមសមត្ថកិច្ចមិនអនុញាតិឲ្យក្រុមយុវជនទាំងនោះមានការជួបជុំដើម្បីធ្វើកម្មវិធីរបស់ពួកគេឡើយ ទោះយុវជនទាំងនោះបង្ហាញពីវត្ថុបំណងថាគ្រាន់តែជាការធ្វើយុទ្ធនាការដើម្បីផ្សព្វផ្សាយពីកាតព្វកិច្ចពលរដ្ឋខ្មែរដើម្បីជាតិទៅដល់យុវនកម្ពុជាយ៉ាងណាក៏ដោយ។ក្នុងហេតុការបង្ក្រាបលើក្រុមយុវជនទាំងនេះអាជ្ញាធរបានប្រើកំលាំងស្ទើរអស់ពីខណ្ឌដើម្បីរារាំងយុទ្ធនាការនេះ ហើយអាជ្ញាធរបានស្រាក់ដៃគ្នាច្រានយុវជនទាំងនោះមិនឲ្យធ្វើដំណើរទៅមុខរហូតបណ្តាលឲ្យយុវតីម្នាក់ដួលស្ទើរសន្លប់នៅនឹងកន្លែង ព្រមទាំងដេញចាប់ដណ្តើមដកយកទង់ជាតិរបស់ពួកគេសម្រាប់កាន់ដង្ហែរក្នុងយុទ្ធនាការនេះគ្មានសល់ទៀតផង។ កញ្ញា ឈឿន ដារ៉ាវី យុវតីខ្មែរថាវរៈបានអះអាងក្នុងវីដេអូឡាយលើគណនីយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា យុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងដាស់ស្មារតីយុវជន និងពលរដ្ឋខ្មែរឲ្យងើបឡើងដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងទាមទារសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិដើម្បីយុតិធម៌សង្គមកម្ពុជាទាំងមូល។ ចំណែកយុវជនខ្មែរថាវរៈលោក ហ៊ុន វណ្ណៈបានប្តេជ្ញាថាទោះមានការរារាំង និងការបង្ក្រាបពីអាជ្ញាធរយ៉ាងណាក្តីក៏ក្រុមយុវជននឹងមិនបញ្ឈប់យុទ្ធការរបស់ខ្លួនឡើយ ព្រោះយុទ្ធនាការមិនបានប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ តែអាជ្ញាធរមានសមត្ថកិច្ចតែងប្រើកំលាំងបង្រ្កាបលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដើម្បីការពារអ្នកមានអំណាចទៅវិញ។ យុទ្ធនាការ «ខ្ញុំស្រលាញ់ជាតិ» មានការធ្វើពិធីជួបជុំគ្នាដើម្បីច្រៀងចំរៀងជាតិរយៈពេល ៣នាទី ដើម្បីរំលឹកគុណវីរៈបុរសជាតិដែលបានលះបង់ជីវិតទាំងអយុតិធម៌ដើម្បីទឹកដី សេរីភាព និងគោលបំណងដាស់ស្មារតីយុវជន និងពលរដ្ឋខ្មែរទាំងអស់ឲ្យនាំគ្នាហ៊ានតវ៉ាទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ប្រទេស ជាជាងបណ្តែតបណ្តោយឲ្យ រដ្ឋាភិបាលគៀបសង្កត់មកលើសិទ្ធិសេរីពលរដ្ឋស្រេចតែអំពើចិត្ត។ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២០នេះ កញ្ញា ជា គន្ធីន និងកញ្ញា សូ មេត្តា សមាជិកខ្មែរថាវរៈត្រូវបានអាជ្ញាធរខណ្ឌ៧មករាប្រើអំពើហិង្សាបង្ក្រាបមកលើក្រុមកញ្ញាបណ្តាលឲ្យបាក់ជើង និងសន្លប់បាត់ស្មារតីក្នុងពេលកំពុងដង្ហែក្បួនតវ៉ាទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន […] The post អាជ្ញាធរទីក្រុងភ្នំពេញបាននាំគ្នាបង្ក្រាបយុទ្ធនាការ ខ្ញុំស្រលាញ់ជាតិ របស់យុវជនខ្មែរថាវរៈ យ៉ាងសាហាវ appeared first on The Cambodia Daily Khmer. Read more