ចិនសន្យាជាមួយអាស៊ានថាត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង
newsare.net
ដំណើរទស្សនកិច្ចក្នុងប្រទេសជាសមាគមអាស៊ាន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនសន្យាជាមួយអាស៊ានថាត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង
ដំណើរទស្សនកិច្ចក្នុងប្រទេសជាសមាគមអាស៊ាន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចិន លោកឧត្តមសេនីយ៍ Wei Fenghe បានប្រាប់អ្នកសារព័ត៌មានថា បានសច្ចាជាមួយសមាគម អាស៊ានថា ត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង។ តាមសារព័ត៌មានរបស់ចិន Global Times លោក Wei Fenghe បានទៅធ្វើទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ និងហ្វីលីពីនកាលពីថ្ងៃសប្ដាហ៍កន្លងមកនេះ។ ប៉ុន្តែលោកមិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនោះទេ។ ប្រទេសវៀតណាម គឺជាសមាជិកអាស៊ានដែលហ៊ានប្រឈមខ្លាំងជាងគេ បើប្រៀបធៀបនឹងប្រទេសក្នុងសមាគមអាស៊ានដែលមានជម្លោះដែនទឹកជាមួយចិន។ ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិប្រទេសចិន ត្រូវបានក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយជនជាតិចិន គិតឃើញថា មានសារៈសំខាន់ជាខ្លាំងដែលអាចធ្វើអោយសមាជិកអាស៊ាន មួយចំនួន យល់ឃើញល្អវិញសម្រាប់ចិនហើយនឹងធ្វើអោយមានការសាមគ្គីភាពរវាងអាស៊ាន និងចិនឡើងវិញផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Wei Fenghe បានជួបសមភាគីរបស់លោក ហើយក៏បានជួបនឹងមេដឹកនាំនៃប្រទេសទាំង៤នេះដែរ។ ជំនួបរវាង រដ្ឋមន្ត្រីការពារជាតិប្រទេសចិន និងសមភាគី អាស៊ាន គឺភាគីទាំង២ បានលើកឡើងអំពីជម្លោះសមុទ្រចិនខាងត្បូង ដោយទទួលបានការគាំទ្រ អំពីគោលបំណងរបស់ចិន ដែលសន្យាសាមគ្គីជាមួយសមាគមអាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថេរភាព តំបន់។ លោក បន្តថា ប្រធានាធិបតីហ្វីលីពីន លោក […] The post ចិនសន្យាជាមួយអាស៊ានថាត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង appeared first on The Cambodia Daily Khmer. Read more