បទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បន្តធ្វើសកម្មភាពកក្រើកក្រុងព្រះសីហនុ
newsare.net
ពលរដ្ឋខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីករណីបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសចាប់ជំរិតមបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បន្តធ្វើសកម្មភាពកក្រើកក្រុងព្រះសីហនុ
ពលរដ្ឋខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីករណីបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បានបន្តធ្វើសកម្មភាពកក្រើកក្នុងក្រុងទេសចរណ៍មួយនេះ ដោយគ្មានសញ្ញាថយចុះឡើយ។ បទល្មើសដែលបន្តធ្វើសកម្មភាពរាល់ថ្ងៃនេះ មានដូចជា៖ បទល្មើសចោរលួចម៉ូតូ, ចោរលួចគាស់ផ្ទះ, បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ពេស្យាចារ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បានបន្តធ្វើសកម្មភាព ដោយជនល្មើសមិនញញើតកម្លាំងសមត្ថកិច្ចនោះឡើយ។ ផ្តើមពីបញ្ហានេះ ទាំងអាណាព្យាបាល, អាជីវករ, អ្នកវិនិយោគទុន ជាពិសេសប្រជាពលរដ្ឋមានលំនៅដ្ឋានក្នុងក្រុងព្រះសីហនុ បង្ហាញការភ័យខ្លាចពីសន្តិសុខក្នុងគ្រួសារ ក៏ដូចជាសុវត្ថិភាពក្នុងការដើរហើរ និងប្រកបមុខរបរផ្សេងៗ ខណៈមូលដ្ឋាននេះ បានក្លាយជាសម្បុក របស់ក្រុមជនល្មើសស្នាក់នៅ និងធ្វើសកម្មភាព ប៉ុន្តែការចុះបង្រ្កាបរបស់សមត្ថកិច្ច ហាក់ដូចវែកចកក្នុងបឹង ឬក្នុងទន្លេអញ្ចឹងដែរ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើនរស់នៅក្រុងព្រះសីហនុ ហាក់បង្ហាញពីការអស់ជំនឿទៅលើការដឹកនាំ របស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថាអសមត្ថភាព ឬមានភាពទន់ខ្សោយ ហើយបណ្តាយឲ្យបទល្មើសគ្រប់ប្រភេទ អាចធ្វើសកម្មភាពបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ, អាជីវករ, អ្នកទេសចរ និងអ្នកវិនិយោគទុនជាដើម។ ពលរដ្ឋ ក៏ដូចអាណាព្យាបាល អះអាងថា បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសចោរកម្ម, គ្រឿងញៀន និងបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ មិនមានសញ្ញាថយចុះទេ បើទោះឃើញកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាប […] The post បទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បន្តធ្វើសកម្មភាពកក្រើកក្រុងព្រះសីហនុ appeared first on The Cambodia Daily Khmer. Read more