គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បង្ខំចិត្តគេចខ្លួនក្រោយមានការកោះហៅពីនគរបាល
newsare.net
គ្រូបង្រៀនថ្នាក់បឋមសិក្សានៅខេត្តប៉ៃលិនម្នាក់ បានរត់គេចខ្លួនរកកន្លែងមានសុវត្ថិភាព បន្ទាបគ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បង្ខំចិត្តគេចខ្លួនក្រោយមានការកោះហៅពីនគរបាល
គ្រូបង្រៀនថ្នាក់បឋមសិក្សានៅខេត្តប៉ៃលិនម្នាក់ បានរត់គេចខ្លួនរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីមានលិខិតកោះហៅរបស់សមត្ថកិច្ចខេត្តនេះ ជុំវិញការបង្ហោះសាររិះគន់រដ្ឋាភិបាលពាក់ព័ន្ធបញ្ហាកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម។ គ្រូបង្រៀនកម្រិតបឋមសិក្សា រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោក យួង សូដា បានឱ្យThe Cambodia Daily ដឹងថា លោកសម្រេចចិត្តមិនចូលបំភ្លឺតាមការដោះហៅរបស់ស្នងការរងខេត្តនេះឡើយ ដោយលោកដឹងថាពួកគេនឹងចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសារ រិះគន់រដ្ឋាភិបាលរឿងកសាងស្តូបវៀតណាម ក្នុងខេត្តនេះ។ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា លោក យួង សុដា បានបង្ហោះហ្វេសប៊ុកពាក់ព័ន្ធនិងការកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយភ្ជាប់និងរូបភាពស្តូបនោះ អមដោយខ្លឹមសារ «អ្នកបៃលិនទំនេរៗ ជិះកាត់ស្អានស្ទឹងតារាប ហើយងាកទៅទិសខាងលិចផង»។ លោកសរសេរបន្តថា «ឥឡូវយើងមានស្តូបសឹងគ្រប់ខេត្តហើយ អីចឹងសង្ឃឹមថានៅថ្ងៃខាងមុខ យើងនឹងមានទង់ជាតិពីរបង្ហូតក្នុងពេលតែមួយ ដូចនៅប្រទេស ឡាវ ដែរ»។ លោកបន្តថា ២ថ្ងៃក្រោយ មានសមត្ថកិច្ចបានដាក់កម្លាំង៣នាក់ ស្លៀកពាក់ស៊ីវិលចុះទៅផ្ទះរបស់លោក ប៉ុន្តែពេលនោះលោកបានធ្វើដំណើរមកខេត្តបាត់ដំបងផុត។ លុះនៅថ្ងៃទី១០ ខែកញ្ញា ក៏មានអាជ្ញាធរបានហៅទូរស័ព្ទទៅនាយកសាលារបស់លោក ដោយថាពួកគេនឹងចុះមកសាលានេះ។ ក្រោយដឹងដំណឹងនេះលោកក៏បានត្រឡប់ទៅបាត់ដំបងវិញ។ បន្ទាប់មកនៅថ្ងៃទី១១ខែកញ្ញា ស្នងការរងនគបាលខេត្តប៉ៃលិន ទទួលផែនសន្តិសុខ លោក ជា សុផារិទ្ធ ក៏បានចេញលិខិតអញ្ជើញលោក […] The post គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បង្ខំចិត្តគេចខ្លួនក្រោយមានការកោះហៅពីនគរបាល appeared first on The Cambodia Daily Khmer. Read more