អគ្គិភ័យផ្សារសំរោងយ៉ោងមិនមានស្លាប់មនុស្សទេ ប៉ុន្តែខាតបង់ទ្រព្យសម្បត្តិជិត១០លានដុល្លារ
newsare.net
អគ្គិភ័យដ៏ធំ ដែលបានឆាបឆេះផ្សារសំរោងយ៉ោងកាលពីល្ងាចថ្ងៃទី១៧ខែកញ្ញាម្សិលមិអគ្គិភ័យផ្សារសំរោងយ៉ោងមិនមានស្លាប់មនុស្សទេ ប៉ុន្តែខាតបង់ទ្រព្យសម្បត្តិជិត១០លានដុល្លារ
អគ្គិភ័យដ៏ធំ ដែលបានឆាបឆេះផ្សារសំរោងយ៉ោងកាលពីល្ងាចថ្ងៃទី១៧ខែកញ្ញាម្សិលមិញ ដែលជាថ្ងៃភ្ជុំបិណ្ឌ បានធ្វើឲ្យមានការខាតបង់គិតជាថវិកាប៉ាន់ស្មានបឋមប្រមាណ៨លានដុល្លារ។ នេះបើតាមលោកឧត្តមសេនីយ៍ នេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ យោងតាមរបាយការណ៍ប៉ូលីសខេត្តតាកែវ។ លោក នេត្រ វណ្ណថា បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា អគ្គិភ័យនៅក្នុងស្រុកបាទី ខេត្តតាកែវនេះ មិនបានបណ្តាលឲ្យបាត់បង់ដល់ជីវិតមនុស្សនោះទេ ក៏ប៉ុន្តែការសង្គ្រោះដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរហូតជិត៣០គ្រឿង បានជួបនឹងការលំបាក។ លំបាកដោយសារតែរថយន្តសង្គ្រោះត្រូវចេញដំណើរពីភ្នំពេញ និងចេញពីខេត្តតាកែវ ទៅកាន់ស្រុកបាទី ស្ថិតនៅចន្លោះខេត្តក្រុងទាំងពីរ មានរយៈចំងាយឆ្ងាយ ហើយត្រូវបើកបរលើស្ថានភាពផ្លូវកំពុងសាងសង់ទៀត ខណៈស្រុកបាទីមានរថយន្តពន្លត់អគ្គិភ័យតែមួយគ្រឿងគត់។ Read more