មន្ត្រីនគរបាលឈ្មោះ ម៉ៅ វីរៈ ហៅចំរើន រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច
newsare.net
ឪពុកម្តាយក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆមន្ត្រីនគរបាលឈ្មោះ ម៉ៅ វីរៈ ហៅចំរើន រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច
ឪពុកម្តាយក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទ «រំលោភសេពសន្ថវៈតែមិនបានសម្រេច»។ ប្រភពបញ្ជាក់ថា រាល់ថ្ងៃនេះ គេឃើញជនសង្ស័យរូបនេះ កំពុងដើរហើរពេញភូមិ ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ ក្រុមគ្រួសារជនរងគ្រោះ បាននិយាយនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយស្នើឲ្យសមត្ថកិច្ច ជាពិសេសតុលាការជួយផ្តល់យុត្តិធម៌ នាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ លោកបន្តថា ថ្វីត្បិតជនល្មើសជាមន្ត្រីនគរបាលរូបនេះ ធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនស្រី របស់លោកមិនបានសម្រេចបែបណាក្តី ក៏ប៉ុន្តែរូបគាត់មានការឈឺចាប់បំផុត។ អាណាព្យាបាលរូបនេះ ឲ្យដឹងថា សព្វថ្ងៃនេះ គេឃើញជនល្មើស ដែលចាប់រំលោភកូនស្រី របស់គាត់ កំពុងដើរហើរពេញភូមិ ធ្វើហាក់ដូចគ្មានរឿងអ្វីកើតឡើង ទោះបីរូបគាត់បានដាក់ពាក្យបណ្តឹងរួចហើយក៏ដោយ។ គ្រួសារជនរងគ្រោះ អះអាងបន្តទៀតថា ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អាណាព្យាបាលរូបនេះ បន្តថា សំណុំរឿងកូនស្រី របស់គាត់នេះ ឃើញខាងមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស […] The post មន្ត្រីនគរបាលឈ្មោះ ម៉ៅ វីរៈ ហៅចំរើន រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច appeared first on The Cambodia Daily Khmer. Read more