អាជ្ញាធរខេត្តសៀមរាបប្រាប់ឱ្យពលរដ្ឋរស់នៅតាមផ្លូវដែលត្រូវកសាងទាំង៣៨ខ្សែ ត្រូវរុះរើចេញក្នុងរយៈពេល១០ថ្ងៃ
newsare.net
អាជ្ញាធរខេត្តសៀមរាប បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីអាជ្ញាធរខេត្តសៀមរាបប្រាប់ឱ្យពលរដ្ឋរស់នៅតាមផ្លូវដែលត្រូវកសាងទាំង៣៨ខ្សែ ត្រូវរុះរើចេញក្នុងរយៈពេល១០ថ្ងៃ
អាជ្ញាធរខេត្តសៀមរាប បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ក្នុងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ខែកញ្ញា ដល់ថ្ងៃទី ២ខែតុលាជាកំហិត ដែលជាចំណុចត្រូវកសាងផ្លូវ។ ការស្នើនេះ ក្រោយពេលរដ្ឋាភិបាលសម្រេចឱ្យមានការកសាងផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខែ្ស ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋ និងដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២៥ខែកញ្ញានេះ បានបញ្ជាក់ថា ការស្នើឲ្យមានការចូលរួមជួយរុះរើពីពលរដ្ឋនេះ គឺដើម្បីឲ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប អាចដំណើរការដោយរលូន។ លើសពីនេះ ដំណើរការរុះរើនោះ ក៏នឹងមានមន្ត្រីជំនាញ ចុះសហការវាស់វែងដល់ពលរដ្ឋផងដែរ។ យ៉ាងនេះក្តី ការរុះរើសំណង់ ជាប់តាមដងផ្លូវទាំងនោះ អាជ្ញាធរបញ្ជាក់ថាមិនមានសំណងផ្តល់ជូននោះឡើយ។ ជាមួយគ្នានេះ ក្នុងករណី ពលរដ្ឋពុំបានរុះរើតាមការកំណត់ទេ នោះរដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើតាមនីតិវិធី និងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០០គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងកញ្ចប់ថវិកា ១៥០លានដុល្លារដែលនឹងត្រូវសម្អោធបើកការដ្ឋានសាងសង់នៅខែវិច្ឆិកាខាងមុខ ហើយគ្រោងនឹងបញ្ចប់ឲ្យរួចរាល់ ត្រឹមឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី២៣ខែកញ្ញា លើកឡើងថាការជ្រើសរើសខ្សែផ្លូវចំនួន ៣៨ខ្សែ […] The post អាជ្ញាធរខេត្តសៀមរាបប្រាប់ឱ្យពលរដ្ឋរស់នៅតាមផ្លូវដែលត្រូវកសាងទាំង៣៨ខ្សែ ត្រូវរុះរើចេញក្នុងរយៈពេល១០ថ្ងៃ appeared first on The Cambodia Daily Khmer. Read more