កាសែតញូវយ៉កថែមស៍ ៖ មហាសេដ្ឋី ដូណាល់ ត្រាំ បង់ពន្ធតែ ៧៥០ដុល្លារក្នុងមួយឆ្នាំ
newsare.net
នៅសហរដ្ឋអាមេរិក សំណុំរឿងបង់ពន្ធ របស់លោកត្រាំ ដែលធ្លាប់ជាប់អាស្រូវតាំងពីបកាសែតញូវយ៉កថែមស៍ ៖ មហាសេដ្ឋី ដូណាល់ ត្រាំ បង់ពន្ធតែ ៧៥០ដុល្លារក្នុងមួយឆ្នាំ
នៅសហរដ្ឋអាមេរិក សំណុំរឿងបង់ពន្ធ របស់លោកត្រាំ ដែលធ្លាប់ជាប់អាស្រូវតាំងពីបួនឆ្នាំមកហើយ បានពុះកញ្ជ្រោលឡើងជាថ្មី។ ពីរថ្ងៃមុនការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍រវាងបេក្ខជនប្រធានាធិបតីទាំងពីរមកដល់ កាសែតញូវយ៉កថែមស៍ បានចេញផ្សាយ នៅថ្ងៃអាទិត្យទី ២៧កញ្ញា ម្សិលមិញ របាយការណ៍ស៊ើបអង្កេតផ្តាច់មុខរបស់ខ្លួន ទម្លាយព័ត៌មានដ៏គួរឱ្យរន្ធត់។ មហាសេដ្ឋី ដូណាល់ ត្រាំ បានបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តែ ៧៥០ដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០១៦ ឆ្នាំដែលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ Read more