ប្រធានាធិបតីបារាំងចង្អុលមុខគណបក្សនយោបាយលីបង់ទាំងអស់ពីបទធ្វើឲ្យបរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី
newsare.net
នៅថ្ងៃអាទិត្យ ទី២៧ កញ្ញា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងបានបញ្ចេញប្រតិកប្រធានាធិបតីបារាំងចង្អុលមុខគណបក្សនយោបាយលីបង់ទាំងអស់ពីបទធ្វើឲ្យបរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី
នៅថ្ងៃអាទិត្យ ទី២៧ កញ្ញា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងបានបញ្ចេញប្រតិកម្មលើវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅលីបង់។ ប្រតិកម្មរបស់លោកម៉ាក្រុងបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅវិមានប្រធានាធិបតីអេលីហ្សេ និងក្រោយពីនាយករដ្ឋមន្រ្តីលីបង់លោកមូស្តាហ្វា អាឌីបបានប្រកាសក្នុងថ្ងៃសៅរ៍ ទី២៦ កញ្ញាពីការឈប់ព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។ នៅក្នុងសន្និសីទកាសែត លោកម៉ាក្រុងបានចាត់ទុកភាពបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីនៅលីបង់ពេលនេះជាការក្បត់រួម។ តែទន្ទឹមគ្នា លោកម៉ាក្រុងមិនញញើតស្តីបន្ទោស និងទម្លាក់កំហុសដាក់គណបក្សឈីអ៊ីតរបស់ពួកហេស្បូឡាទេ។ គួររម្លឹកថា ក្រោយព្រឹត្តិការណ៍ផ្ទុះនៅកំពង់ផែក្នុងទីក្រុងបេរូត ប្រទេសលីបង់នាថ្ងៃទី៤ សីហា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានធ្វើដំណើរទៅកាន់លីបង់ក្នុងថ្ងៃទី៦ សីហា និងបានត្រឡប់ទៅជាថ្មីកាលពីថ្ងៃទី១ កញ្ញា។ កម្មវត្ថុរបស់លោកម៉ាក្រុង គឺជួយដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចលីបង់ដោយបានជំរុញឲ្យគណបក្សនយោបាយទាំងអស់ឲ្យរួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយឯករាជ្យ និងមានសមត្ថភាព។ លោកម៉ាក្រុងបានទុកពេល ២សប្តាហ៍ ពោលត្រឹមថ្ងៃទី១៥ កញ្ញាដើម្បីឲ្យលោកនាយករដ្ឋមន្រ្តីមូស្តាហ្វា អាឌីបរៀបចំរដ្ឋាភិបាលថ្មី។ តែនៅទីបំផុតក្នុងថ្ងៃសៅរិ៍ ទី២៧ កញ្ញា លោកអាឌីបបានសម្រេចបោះបង់ចោលវិញដោយពន្យល់ថា លោកពិបាកនិយាយស្តាប់គ្នាបានជាមួយក្រុមគណបក្សឈីអ៊ីត ពិសេសពួកហេស្បូឡា។ Read more