ប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីទីខាណូវស្កាយ៉ាអរគុណចំពោះការគាំទ្ររបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុង
newsare.net
នៅថ្ងៃអង្គារ ទី២៩ កញ្ញា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងដែលបានបំពេញទស្សប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីទីខាណូវស្កាយ៉ាអរគុណចំពោះការគាំទ្ររបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុង
នៅថ្ងៃអង្គារ ទី២៩ កញ្ញា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសលីទុយអានីបានជួបសន្ទនារយៈពេលយូរជាមួយប្រមុខបក្សប្រឆាំងបេឡារុសលោកស្រីស្វេតឡាណា ទីខាណូវស្កាយ៉ាដែលកំពុងភៀសខ្លួនជ្រកកោននៅលីទុយអានី។ លោកម៉ាក្រុងបានប្រាប់លោកស្រីទីខាណូវស្កាយ៉ាថា បារាំងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរួមគ្នាជាមួយសហភាពអឺរ៉ុបដើម្បីជួយស្វែងរកដំណោះស្រាយឲ្យវិបត្តិនយោបាយបេឡារុស។ លោកម៉ាក្រុងបានបញ្ជាក់ថា លោកអាចទៅអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុបឲ្យធ្វើជាអាជ្ញាកណ្តាលនៅក្នុងរឿងនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិផ្នែកភាសារុស្ស៊ី លោកស្រីស្វេតឡាណា ទីខាណូវស្កាយ៉ាបានបញ្ជាក់ពីការមានជំនួបល្អ និងរាក់ទាក់ជាមួយលោកម៉ាក្រុង និងថា ប្រមុខរដ្ឋបារាំងបានស្គាល់ និងក្តាប់ច្បាស់អំពីស្ថានការណ៍នៅក្នុងប្រទេសបេឡារុស។ Read more