លោកអ៊ុយហ្គោ ជែនី៖អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាឆន្ទៈរបស់អាមេរិកដើម្បីគាំទ្រតៃវ៉ាន់តាមផ្លូវយោធា
newsare.net
នៅថ្ងៃចន្ទ ទី២៦ តុលា សហរដ្ឋអាមេរិកបានប្រកាសពីការលក់គ្រឿងសព្វាវុធឲ្យកោះតៃវ៉ាន់លោកអ៊ុយហ្គោ ជែនី៖អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាឆន្ទៈរបស់អាមេរិកដើម្បីគាំទ្រតៃវ៉ាន់តាមផ្លូវយោធា
នៅថ្ងៃចន្ទ ទី២៦ តុលា សហរដ្ឋអាមេរិកបានប្រកាសពីការលក់គ្រឿងសព្វាវុធឲ្យកោះតៃវ៉ាន់ដែលមានទឹកប្រាក់ដល់ទៅ ២ ៤០០លានដុល្លារ។ ក្នុងរយៈពេលចុងក្រោយ និងដើម្បីបន្តនយោបាយប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ក្រុងវ៉ាស៊ីនតោនបានបង្កើនការលក់អាវុធជាបន្តបន្ទាប់ឲ្យតៃវ៉ាន់។ តៃវ៉ាន់ដែលចិនដីគោកបន្តចាត់ទុកជាខេត្តឧទ្ទាមរបស់ខ្លួន។ លោកអ៊ុយហ្គោ ជែនី បណ្ឌិត និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយបានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ ទី២៧ តុលាថា អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាថ្មីពេលនេះបានកើតមានឡើងនៅក្នុងបរិបទនៃការរឹតចំណងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិក។ តាមលោកអ៊ុយហ្គោ ជែនីដដែល កាយវិការរបស់អាមេរិកនេះក៏ជាសញ្ញាមួយដែលអាមេរិកចង់ប្រាប់ចិន និងសហគមន៍អន្តរជាតិថា តៃវ៉ាន់មិនមែនស្ថិតនៅឯកោទេ។ Read more