ក្រុមគ្រួសារ អ្នកជាប់ឃុំអតីតមន្ត្រី គណបក្សសង្គ្រោះជាតិបន្តរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាថ្មីទៀត
newsare.net
សាច់ញាតិអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នាជាថ្មីនៅព្រឹកថ្ងៃសុកក្រុមគ្រួសារ អ្នកជាប់ឃុំអតីតមន្ត្រី គណបក្សសង្គ្រោះជាតិបន្តរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាថ្មីទៀត
សាច់ញាតិអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នាជាថ្មីនៅព្រឹកថ្ងៃសុក្រនេះក្បែរព្រះបរមរាជវាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យដោះលែងប្តី និងឪពុករបស់ពួកគេ ដែលកំពុងជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ។ សាច់ញាតិ អតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តម សីហមុនី ចំនួន២លើក រួចមកហើយ ប៉ុន្តែត្រូវបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។ យ៉ាងណាក្តី ពួកគាត់ដែលភាគច្រើនជាស្ត្រីទាំងនេះ ទទួលបរាជ័យសារជាថ្មីទៀត ក្នុងការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រោះអាជ្ញាធរខណ្ឌដូនពេញទប់ស្កាត់ និងរារាំងមិនឱ្យក្តីបំណងរបស់ពួកគេបានសម្រេចឡើយ។ ការថ្វាយញ្ញត្តិជូនព្រះមហាក្សត្រត្រូវបរាជ័យ ដោយសាច់ញាតិបក្សប្រឆាំងដែលភាគច្រើនជាស្ត្រីប្រមាណ២០នាក់ បានត្រឹមតែស្រែកទាមទារឱ្យមានការដោះលែងប្តី និងឪពុករបស់ពួកគេនៅខាងក្រៅបរិវេណព្រះបរមរាជវាំង ហើយការដាក់ញត្តិនៅព្រឹកនេះមិនមានមន្ត្រីព្រះបរមរាជវាំងណាម្នាក់ចេញមកទទួលនោះឡើយ។ ក្រុមសាច់ញាតិអតីតសកម្មជនបក្សប្រឆាំង បានងាកមកស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រវិញនេះ ក្រោយពីពួកគេបរាជ័យក្នុងការទាមទារឱ្យតុលាការ និងប្រមុខរដ្ឋាភិបាលដោះលែងឪពុក និងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពវិញ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ដែលមានចរឹកនយោបាយនេះ។ ពួកគាត់ អះអាងថា អ្នកជាប់ឃុំទាំងនោះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះឡើយ។ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់ ព្រមទាំងបទញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា ពាក់ព័ន្ធសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៩។ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ខែវិច្ឆិកា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានអះអាងថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា […] The post ក្រុមគ្រួសារ អ្នកជាប់ឃុំអតីតមន្ត្រី គណបក្សសង្គ្រោះជាតិបន្តរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាថ្មីទៀត appeared first on The Cambodia Daily Khmer. Read more