សហរដ្ឋអាមេរិក៖ទីភ្នាក់ងារឱសថអនុញ្ញាតឲ្យក្រុមហ៊ុន Regeneron ប្រើ « REGEN-COV2 » ដើម្បីប្រឆាំងនឹងកូវីដ១៩
newsare.net
នៅសហរដ្ឋអាមេរិក ទីភ្នាក់ងារឱសថអាមេរិកហៅកាត់ជាភាសាអង់គ្លេស FDA (Food and Drugs Administration) បានអនុញ្ញាសហរដ្ឋអាមេរិក៖ទីភ្នាក់ងារឱសថអនុញ្ញាតឲ្យក្រុមហ៊ុន Regeneron ប្រើ « REGEN-COV2 » ដើម្បីប្រឆាំងនឹងកូវីដ១៩
នៅសហរដ្ឋអាមេរិក ទីភ្នាក់ងារឱសថអាមេរិកហៅកាត់ជាភាសាអង់គ្លេស FDA (Food and Drugs Administration) បានអនុញ្ញាតជាបន្ទាន់នាថ្ងៃសៅរិ៍ ទី២១ វិច្ឆិកាឲ្យក្រុមហ៊ុនជីវបច្ចេកវិទ្យា Regeneron ប្រើ « REGEN-COV2 » ឬហៅអង់ទី កសំយោគដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩។ អង់ទី កសំយោគនេះធ្លាប់បានប្រើព្យាបាលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីដើមខែតុលានៅពេលដែលលោកបានឆ្លងជំងឺកូវីដ១៩។ ក្រៅពីក្រុមហ៊ុន Regeneron វិធីសាស្រ្តប្រើអង់ទី កសំយោគដើម្បីប្រឆាំងនឹងកូវីដ១៩ក៏ត្រូវបានទីភ្នាក់ងារឱសថអាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុន Eli Lilly កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅដែរ។ គួរបញ្ជាក់ថានៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ទី២២ វិច្ឆិកា មានករណីកូវីដ១៩ជាង ១២លានករណី និងមានអ្នកស្លាប់ចំនួន ២៥៥ ៨០០នាក់។ Read more