អង្គការ WHO ព្រមានពីរលកឆ្លងជំងឺកូវីដ១៩ លើកទី៣ នាដើមឆ្នាំ ២០២១ នៅអឺរ៉ុប
newsare.net
នៅថ្ងៃអាទិត្យ ទី២២ វិច្ឆិកា អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានព្រមានអង្គការ WHO ព្រមានពីរលកឆ្លងជំងឺកូវីដ១៩ លើកទី៣ នាដើមឆ្នាំ ២០២១ នៅអឺរ៉ុប
នៅថ្ងៃអាទិត្យ ទី២២ វិច្ឆិកា អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានព្រមានពីរលកឆ្លងលើកទី៣ នាដើមឆ្នាំ ២០២១ នៅអឺរ៉ុប។ ការព្រមាននេះបានលើកឡើងដោយលោកដាវីដ ណាបារ៉ូ អ្នករាយការណ៍ពិសេសរបស់ WHO នៅក្នុងបទសម្ភាសន៍មួយឲ្យក្រុមសារព័ត៌មានក្នុងប្រទេសស៊្វីសក្នុងថ្ងៃអាទិត្យ ទី២២ វិច្ឆិកា។ លោកណាបារ៉ូយល់ថា វិធានការដែលប្រទេសអឺរ៉ុបកំពុងអនុវត្តនៅក្នុងរលកឆ្លងលើកទី២ ពេលនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ តាមលោកណាបារ៉ូ រដ្ឋាភិបាលក្នុងប្រទេសអឺរ៉ុបត្រូវពង្រឹង និងពង្រីកវិធានការចាំបាច់ឲ្យបានច្រើនជាងនេះដើម្បីបញ្ជៀសរលកឆ្លងលើកទី៣នាពេលខាងមុខ។ Read more