សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំបានយល់ព្រមឲ្យផ្តើមនីតិវិធីផ្ទេរអំណាច តែបន្តមិនទទួលស្គាល់បរាជ័យ
newsare.net
នៅព្រលប់យប់ថ្ងៃចន្ទ ទី២៣ វិច្ឆិកា ប្រធានាធិបតីអាមេរិកផុតអាណត្តិលោកដូណាល់ ត្រាំបាសហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំបានយល់ព្រមឲ្យផ្តើមនីតិវិធីផ្ទេរអំណាច តែបន្តមិនទទួលស្គាល់បរាជ័យ
នៅព្រលប់យប់ថ្ងៃចន្ទ ទី២៣ វិច្ឆិកា ប្រធានាធិបតីអាមេរិកផុតអាណត្តិលោកដូណាល់ ត្រាំបានផ្តល់ភ្លើងខៀវឲ្យរដ្ឋបាលរបស់លោកផ្តើមរៀបចំនីតិវិធីផ្ទេរអំណាចទៅឲ្យរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន។ ការយល់ព្រមឲ្យមាននីតិវិធីផ្ទេរអំណាចនេះត្រូវបានលោកត្រាំសរសេរនៅក្នុងទំព័រ Twitter របស់លោក។ តែលោកត្រាំនៅបន្តមិនទទួលស្គាល់បរាជ័យជាផ្លូវការ។ យ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកបៃដិនបានសាទ័រការយល់ព្រមរបស់លោកត្រាំដែលអនុញ្ញាតឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។ ចំណែកលោកបៃដិនបានប្រកាសឲ្យដឹងពីឈ្មោះឥស្សរជនមួយចំនួននៅក្នុងអនាគតគណៈរដ្ឋមន្រ្តីរបស់លោក។ Read more