លោក ហ៊ុន សែន ថ្លែងថាកម្ពុជាគ្មានលទ្ធភាពបង្ខំតុលាការភ្នំពេញពន្លឿនរឿងក្តីធំៗបានទេ ខណៈសំណុំរឿងលោកប្តឹងទៅតុលាការបារាំងត្រូវប្រើពេលជាង៣ឆ្នាំ
newsare.net
នៅក្នុងជំនួបសំណេះសំណាលជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក នាព្រឹកថ្ងៃលោក ហ៊ុន សែន ថ្លែងថាកម្ពុជាគ្មានលទ្ធភាពបង្ខំតុលាការភ្នំពេញពន្លឿនរឿងក្តីធំៗបានទេ ខណៈសំណុំរឿងលោកប្តឹងទៅតុលាការបារាំងត្រូវប្រើពេលជាង៣ឆ្នាំ
នៅក្នុងជំនួបសំណេះសំណាលជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះគឺជាការឆ្លើយតបទៅនឹងអ្នករិះគន់លោកពីរឿងផ្តល់ជំនួយជាង២លានម៉ាស់ និងសម្ភារៈពេទ្យមួយចំនួនទៅឲ្យប្រទេសឡាវ និងការផ្តល់ជំនួយម៉ាស់ជាង២លាន រួមទាំងសម្ភារៈពេទ្យផងដែរទៅឲ្យប្រទេសភូមា ខណៈដែលប្រទេសកម្ពុជាមានឋានៈជាប្រទេសក្រីក្រនៅឡើយ។ ទាក់ទងទៅនឹងការកំណត់សវនាការរវាងតុលាការខ្មែរ ដែលរងការរិះគន់ថាយឺតយ៉ាវ និងតុលាការបរទេស លោក ហ៊ុន សែន ក៏បានស្នើឲ្យបរទេសមួយចំនួនចោទសួរខ្លួនឯង ខណៈដែលសំណុំរឿងរបស់លោក ដែលប្តឹងលោកសម រង្ស៊ី ពីបទបរិហាកេរ្តិ៍ ទៅតុលាការបារាំងត្រូវចំណាយពេលដល់ទៅជាង៣ឆ្នាំ។ Read more