អ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ
newsare.net
អ្នកកាសែតជើងចាស់គាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចមកស្រុកបានឡើយ ទោះអាមេរិកមាអ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ
អ្នកកាសែតជើងចាស់គាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចមកស្រុកបានឡើយ ទោះអាមេរិកមានប្រធានាធិបតីជាប់ឆ្នោតពីខាងគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព្រឹត្តិការណ៍ព័ត៌មានប្រចាំទូរទស្សន៍បាយ័ន លោក សយ សុភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ភាគីលោក សម រង្ស៊ី មិនគួរដើរផ្លូវ ដដែលៗ ដែលគូសវាសដោយ អាមេរិក និងក្រុមឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។ លោកបន្តថា ការធ្វើមាតុភូមិនិវត្តន៍ជាលើកទី២របស់ក្រុមលោក សម រង្ស៊ី ដែលដឹកនាំដោយអ្នកស្រី មូរ សុខហួរ អាចមកកម្ពុជាបានឬមិនបាន វាមិនអាស្រ័យលើអ្នកស្រីនោះ ទេ តែវាអាស្រ័យលើអ្នករៀបរៀង គឺអាមេរិក និងបក្សពួករបស់គេតែប៉ុណ្ណោះ។ លោកបន្តថា អ្នកស្រី មូរ សុខហួរ មិនត្រូវច្រឡំថា បក្សប្រជាធិបតេយ្យឈ្នះ អ្នកស្រីអាចមកស្រុកខ្មែរបាននោះឡើយ ព្រោះអាមេរិកមិនបានចាត់ទុក ខ្មែរក្នុងយុទ្ធសាស្ត្ររបស់គេនោះទេ ដោយអាមេរិកមើលវៀតណាម ជាចំនុចពិសេសដើម្បីទប់ទល់ឥទ្ធិពលចិន។ ឆ្នាំ២០២១នេះ លោក សយ សុភាព យល់ឃើញថាក្រុមរបស់អាមេរិក នឹងបើកការវាយលុក មកលើចិន និងមិត្តរបស់ចិន រឹតតែខ្លាំង។ ក្នុងន័យនេះ អ្នកស្រី […] The post អ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ appeared first on The Cambodia Daily Khmer. Read more