សន្តិសុខ២នាក់ ប្រឈមនឹងការដាក់ទោសតាមអនុក្រឹត្យថ្មី បន្ទាប់ពីពាក់ព័ន្ធនឹងការដោះលែងអ្នកធ្វើចត្តាឡីស័ក
newsare.net
សន្តិសុខ២នាក់ នៃសណ្ឋាគារសុខាភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញអះអាងថាសន្តិសុខ២នាក់ ប្រឈមនឹងការដាក់ទោសតាមអនុក្រឹត្យថ្មី បន្ទាប់ពីពាក់ព័ន្ធនឹងការដោះលែងអ្នកធ្វើចត្តាឡីស័ក
សន្តិសុខ២នាក់ នៃសណ្ឋាគារសុខាភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញអះអាងថាអាចប្រឈមនឹងការដាក់ទោស បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធនឹងការដោះលែងស្ត្រីជនជាតិចិនចំនួន៤នាក់ពីមណ្ឌលធ្វើចត្តាឡីស័កកាលពីសប្តាហ៍កន្លងទៅ។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់ ទៅលើសន្តិសុខទាំងពីរនាក់នេះ បន្ទាប់ពីពួកគេបញ្ចប់ចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំង២ផ្សេងគ្នា។ លោកថាពួកគេអាចប្រឈមនឹងការអនុវត្តន៍នូវអនុក្រឹត្យថ្មី ដែលត្រូវបានប្រកាសឲ្យប្រើកាលពីពេលថ្មីៗនេះ។ Read more