កម្ពុជាបច្ចុប្បន្នក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀន ខណៈរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់
newsare.net
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលលើកឡើងថា កម្ពុជាបច្ចុប្បន្នបានក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿកម្ពុជាបច្ចុប្បន្នក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀន ខណៈរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលលើកឡើងថា កម្ពុជាបច្ចុប្បន្នបានក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀនធំៗ ខណៈការប្រើប្រាស់និងចរាចរណ៍គ្រឿងញៀនបានកើនឡើងនៅទូទាំងប្រទេស។ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជា បច្ចុច្បន្ន។ លោកថា បើមិនស្រុះគ្នាធ្វើទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជាទាំងមូលតែម្តង។ ការបង្ហាញក្ដីបារម្ភនេះ ដោយលោក ស ខេង អះអាងថា ក្នុងមួយថ្ងៃមានខេត្តចំនួន៦ ទៅ១០ខេត្ត បានរកឃើញនូវករណីបទល្មើសគ្រឿងញៀនចន្លោះពីមួយទៅពីរករណី។ ប៉ុន្តែប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ លើកឡើងថា ការកើនឡើងនៃប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀននៅកម្ពុជា បង្ហាញឱ្យឃើញថា រដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន។ លោកបន្តថា ការបរាជ័យនេះ ដោយសារ អាជ្ញាធរដែលអនុវត្តការងារខ្លះអសកម្ម និងយឺតយ៉ាវក្នុងការចុះទប់ស្កាត់ ហើយខ្លះទៀតអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយនឹងបទល្មើសផងដែរ។ លោក សន ជ័យ បន្តថា កម្ពុជាអាចដោះស្រាយបញ្ហាគ្រឿងញៀនបានលុះត្រាតែកម្លាំងសមត្ថកិច្ចសហការជាមួយពលរដ្ឋ និងត្រូវមានកិច្ចសហការចូលរួមពីស្ថាប័នតុលាការ ហើយត្រូវមានប្រព័ន្ធឆ្លើយតបក្នុងការចុះបង្រ្កាប ឬចាត់វិធានការឱ្យបានទាន់ពេលទើបមានប្រសិទ្ធ ភាព។ លើសពីនេះ ការលុបបំបាត់នូវអំពើពុករលួយ ក្នុងការអនុវត្តច្បាប់លើបញ្ហាដ៏គួរឱ្យបារម្ភមួយនេះ គឺរឹតតែសំខាន់ថែមទៀត ព្រោះជាវាដើមចមដែលនាំឱ្យមានភាពអសកម្ម និងប្រព័ន្ធការងារយឺតយ៉ាវ។ ចំណែកប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព […] The post កម្ពុជាបច្ចុប្បន្នក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀន ខណៈរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់ appeared first on The Cambodia Daily Khmer. Read more