លោក ម៉ុក រ៉ាឌី៖ ជាមធ្យមក្នុងមួយថ្ងៃ មានទីតាំងថ្មីជាង១ម៉ឺនកន្លែង បានបង្កើត QR Code ដើម្បីទប់ស្កាត់កូវីដ
newsare.net
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ កាលពីពេលថ្មីៗនេះ បានដាក់ឲ្យប្រើលោក ម៉ុក រ៉ាឌី៖ ជាមធ្យមក្នុងមួយថ្ងៃ មានទីតាំងថ្មីជាង១ម៉ឺនកន្លែង បានបង្កើត QR Code ដើម្បីទប់ស្កាត់កូវីដ
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ កាលពីពេលថ្មីៗនេះ បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ដែលមានឈ្មោះថា«ទប់ស្កាត់កូវីដ ឬStop Covid» ដើម្បីគ្រប់គ្រងទិន្នន័យទីតាំងអ្នកដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជននានា។ លោក ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងថា ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈមក មានទីតាំងសាធារណៈ និងឯកជនជិត ៤៧ ០០០កន្លែង បានចុះឈ្មោះបង្កើត QR Code និងមានអ្នកចូលទៅស្គេនចំនួនជាង៩សែនដង គិតមកត្រឹមព្រឹកថ្ងៃទី២៤កុម្ភៈនេះ។ តាមលោក ម៉ុក រ៉ាឌី ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ QR Code ដ៏ច្រើនក្នុងរយៈពេលដ៏ខ្លីដូចនេះ គឺបញ្ជាក់ពីការគាំទ្ររបស់ពលរដ្ឋខ្មែរក្នុងការទប់ស្កាត់ជំងឺកូវីដនៅពេលនេះ។ Read more