ភូមាធ្លាក់ក្នុងសង្គ្រាមស៊ីវិលហើយនៅពេលនេះ បន្ទាប់ពីការអំពាវនាវឱ្យប្រជាជនក្រោកប្រឆាំងរបបសឹក
newsare.net
ក្រោយពីលោក Duwa Lashi មេដឹកនាំរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា ដែលបង្កើតដោយអតីតសមាជិកសភូមាធ្លាក់ក្នុងសង្គ្រាមស៊ីវិលហើយនៅពេលនេះ បន្ទាប់ពីការអំពាវនាវឱ្យប្រជាជនក្រោកប្រឆាំងរបបសឹក
ក្រោយពីលោក Duwa Lashi មេដឹកនាំរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា ដែលបង្កើតដោយអតីតសមាជិកសភា បានអំពាវនាវកាលពីថ្ងៃទី៧ ខែកញ្ញា ឱ្យប្រជាជនក្រោកឡើងកាន់អាវុធប្រយុទ្ធយកឈ្នះរបបសឹកនោះ គេឃើញថាស្ថានការណ៍សឹកបានរុញឱ្យភូមាធ្លាក់ក្នុងសង្គ្រាមស៊ីវិលពាសពេញផ្ទៃប្រទេស។ ការវាយប្រយុទ្ធប្រឆាំងនឹងរបបសឹក ធ្វើឡើងដោយសហការគ្នាពីសហគមន៍ និងតំបន់ជនជាតិដើម បានកើតឡើងសឹងគ្រប់ទីតាំងសំខាន់ៗរបស់ពួកយោធានៅទូទាំងប្រទេស។ ទោះបីជនស៊ីវិល និងកងទ័ពកម្លាំងប្រឆាំងរបបសឹកស្លាប់ក៏ដោយ តែកងទ័ពមេរដ្ឋប្រហារកាន់តែច្រើនបានចុះចូលនឹងកងកម្លាំងរដ្ឋាភិបាលរួបរួមជាតិ។ តំបន់ដែលធ្លាក់ក្នុងសង្គ្រាមធ្ងន់ធ្ងរ មានដូចជា រដ្ឋកាឈីន រដ្ឋសាន រដ្ឋម៉ន រដ្ឋឈិន និងរដ្ឋការ៉េន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភូមា ដែលទីភ្នាក់ងារព័ត៌មាន AFP បានស្រង់មកចុះផ្សាយនៅថ្ងៃនេះ។ តាមប្រភពដដែលនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បានរត់គេចពីទីប្រជុំជនមួយនៅភាគខាងលិចនៃប្រទេសភូមា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងក្រុមអ្នកប្រឆាំងនឹងរបបយោធា និងកងកម្លាំងយោធា។ ក្នុងអំឡុងពេលនោះ ក្រុមយោធាបានទម្លាក់គ្រាប់បែកទៅលើភូមិ និងផ្ទះសម្បែងរបស់ប្រជាជន។ ក្រុមកងទ័ពមេរដ្ឋប្រហារ មីន អ៊ុងឡាំង បានប្រយុទ្ធគ្នាធ្ងន់ធ្ងរជាមួយក្រុមកម្លាំងការពារក្នុងមូលដ្ឋានមួយដែលមានគ្នា ១០០នាក់ បន្ទាប់ពីពួកគេត្រូវបានពួនស្ទាក់នៅតំបន់ Thantlang ដែលស្ថិតក្នុងរដ្ឋ Chin ដាច់ស្រយាលមួយនៅក្បែរព្រំដែនប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យរបបយោធា លោក Zaw Min Thun កាលពីថ្ងៃអង្គារ កន្លងទៅ។ អង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន […] The post ភូមាធ្លាក់ក្នុងសង្គ្រាមស៊ីវិលហើយនៅពេលនេះ បន្ទាប់ពីការអំពាវនាវឱ្យប្រជាជនក្រោកប្រឆាំងរបបសឹក appeared first on The Cambodia Daily Khmer. Read more