PMD ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង
newsare.net
បញ្ញវន្តខ្មែរនៅឯនាយសមុទ្រ បានព្រមានរដ្ឋាភិបាលកម្ពុជាថា ត្រូវតែដកខ្លួនចេញពីគPMD ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង
បញ្ញវន្តខ្មែរនៅឯនាយសមុទ្រ បានព្រមានរដ្ឋាភិបាលកម្ពុជាថា ត្រូវតែដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះគម្រោងនេះគ្រាន់តែជាផែនការរបស់វៀតណាម ដើម្បីឈ្លានពានព្រំដែន សេដ្ឋកិច្ច និងនយោបាយប្រជាសាស្ត្រលើកម្ពុជា ដូច្នេះកម្ពុជាមិនទទួលបានផលចំណេញពីគម្រោងនេះទេ គឺមានតែខាតបង់ប៉ុណ្ណោះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កញ្ញា ថា ខេត្តខ្មែរដែលស្ថិតក្នុងតំបន់ត្រីកោណនេះរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ពុំមានការរីកចម្រើនទេ ប៉ុន្តែព្រៃឈើប្រណិតរបស់ខ្មែរនៅខេត្តទាំងនោះមានតែហិនហោចទៅៗប៉ុណ្ណោះ។ លោកបារម្ភយ៉ាងខ្លាំងចំពោះធនធានធម្មជាតិរបស់កម្ពុជា ដែលនឹងត្រូវបាត់បង់មិនត្រឹមតែធនធានរ៉ែ និងព្រៃឈើដែលមានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែដីធ្លីរបស់ខ្មែរក៏នឹងត្រូវបាត់បង់ផងដែរនៅពេលដែលជនជាតិវៀតណាម អាចចូលទៅរស់នៅរហូតមានសិទ្ធិកាន់កាប់ស្របច្បាប់ពេញលេញ បន្ទាប់ពីពួកគេបានរស់នៅអស់ជាច្រើនជំនាន់ទៅនោះ។ លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះមានតែជនជាតិវៀតណាមប៉ុណ្ណោះដែលបានដើរតួជាឈ្មួញកាន់គម្រោងអភិវឌ្ឍន៍ធំៗលើទឹកដីកម្ពុជា ស្របពេលដែលរដ្ឋាភិបាលខ្មែរបានសម្បទានដីរាប់ពាន់ហិកតារឱ្យពួកគេ ខណៈដីរបស់វៀតណាមដែលបានដាក់ជាចំណុះក្នុងតំបន់ត្រីកោណនេះ មិនទាន់មានជនជាតិខ្មែរណាម្នាក់មានសិទ្ធិគ្រប់គ្រង ឬសម្បទានដីឱ្យឈ្មួញខ្មែរណាម្នាក់ដើម្បីអភិវឌ្ឍលើដីរបស់ពួកគេឡើយ។ ការបារម្ភរបស់លោក ម៉ែន ណាត កើតមានបន្ទាប់ពីគណៈកម្មាធិការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាម បានចេញសេចក្តីប្រកាសរួមគ្នាមួយក្នុងសន្និសីទលើកទី៨ ស្ដីពីការជំរុញភាពជាដៃគូសភា […] The post PMD ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង appeared first on The Cambodia Daily Khmer. Read more