លោក ហ៊ុន សែន៖ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត
newsare.net
លោក ហ៊ុន សែន អះអាងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាបលោក ហ៊ុន សែន៖ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត
លោក ហ៊ុន សែន អះអាងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ បុរសខ្លាំងនៅកម្ពុជារូបនេះបានសរសេរលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា ចំណុចសំខាន់ៗបំផុតដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ លោក ហ៊ុន សែន លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាក៏បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាផងដែរ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ហើយលើសពីនេះទៅទៀត ក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានបង្កើតឡើង និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើករួចមកហើយ។ ការធ្វើវិសោធនកម្មលើកដំបូង គឺនៅឆ្នាំ១៩៩៤ ដើម្បីផ្ដល់សិទ្ធិដល់ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រម ឬព្រះរាជក្រឹត្យ នៅពេលអវត្តមានព្រះមហាក្សត្រ និងចុងក្រោយនៅឆ្នាំ២០១៧ ដែលគេចាត់ទុកថាជាវិសោធនកម្មដ៏អាក្រក់មួយក្នុងទិសដៅកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់បិទសិទ្ធិមន្ត្រីបក្សប្រឆាំងមិនឲ្យធ្វើនយោបាយ […] The post លោក ហ៊ុន សែន៖ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត appeared first on The Cambodia Daily Khmer. Read more