សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារសិទ្ធិមនុស្សដែលរងការឃុំខ្លួនទាំងអយុត្តិធម៌
newsare.net
ដើមសប្តាហ៍នេះ គឺជាយុទ្ធនាការលើកទី៨ហើយរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើកាសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារសិទ្ធិមនុស្សដែលរងការឃុំខ្លួនទាំងអយុត្តិធម៌
ដើមសប្តាហ៍នេះ គឺជាយុទ្ធនាការលើកទី៨ហើយរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស អំពាវនាវសុំឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកទោសមនសិការដទៃទៀតដែលរងការឃុំខ្លួនទាំងអយុត្តិធម៌នាពេលកន្លងមក។ ក្រុមសិទ្ធិមនុស្សនៅកម្ពុជាជាច្រើន បាននាំគ្នាបង្ហោះសារអំពាវនាវយ៉ាងព្រោងព្រាតលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា បង្ហាញការសោកស្តាយចំពោះសកម្មភាពរបស់សកម្មជនសង្គមដើម្បីកម្ពុជា ដែលមិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋ ផ្ទុយទៅវិញ ការងារបម្រើសង្គមរបស់ពួកគេបែរជាទទួលរងនូវការគំរាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ។ ពួកគេនិយាយថា សកម្មភាពការពារបរិស្ថាន ការទាមទារយុត្តិធម៌សង្គម និងសកម្មភាពសិទ្ធិមនុស្សរបស់សកម្មជនសង្គមទាំងនោះ គឺដើម្បីឱ្យពលរដ្ឋខ្មែរទទួលបាននូវការគោរពសិទ្ធិស្មើៗគ្នា យុត្តិធម៌សង្គម សុខមាលភាព បរិស្ថានល្អ និងបន្តថែរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយប៉ុណ្ណោះ។ អង្គការសង្គមស៊ីវិលទាំងនោះលើកជាសំណួរថា ប្រសិនបើសកម្មជនបរិស្ថានទាំងនេះត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តសកម្មភាពរបស់ពួកគេដើម្បីសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរបន្តទៀត ខណៈការងាររបស់ពួកគេកន្លងមក គឺស្របទៅនឹងច្បាប់ស្ដីពីសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមានទៅហើយនោះ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននានាដែលកំពុងជាប់ឃុំ បន្ទាប់ពីអ្នកទាំងនោះធ្វើសកម្មភាពដើម្បីបរិស្ថាន និងការពារសិទ្ធិពលរដ្ឋនាពេលកន្លងមក។ យុទ្ធនាការស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សដែលកំពុងត្រូវបានឃុំខ្លួនសព្វថ្ងៃនេះ គឺជាយុទ្ធនាការលើកទី៨ ហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ខណៈសកម្មភាពនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដោយមានការចូលរួមពីអង្គការសមាគមនានា ដូចជាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា […] The post សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារសិទ្ធិមនុស្សដែលរងការឃុំខ្លួនទាំងអយុត្តិធម៌ appeared first on The Cambodia Daily Khmer. Read more