សកម្មជនថារដ្ឋាភិបាលឯកបក្សនៅកម្ពុជាកំពុងនាំប្រទេសទៅរកការបាត់បង់អព្យាក្រឹតភាពរបស់ខ្លួន
newsare.net
សកម្មជនបក្សប្រឆាំង រិះគន់ថា រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសកម្មជនថារដ្ឋាភិបាលឯកបក្សនៅកម្ពុជាកំពុងនាំប្រទេសទៅរកការបាត់បង់អព្យាក្រឹតភាពរបស់ខ្លួន
សកម្មជនបក្សប្រឆាំង រិះគន់ថា រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ននេះ កំពុងតែនាំប្រទេសកម្ពុជាទៅរកការបាត់បង់អព្យាក្រឹតភាពរបស់ខ្លួន តាមរយៈសកម្មភាពនយោបាយដែលពួកគេបានអនុវត្តផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជានាពេលកន្លងមក។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មហាអំណាចដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្រាន់តែមានបំណងជំរុញឲ្យកម្ពុជាមានជំហរលើអព្យាក្រឹត្យរបស់ខ្លួនប៉ុណ្ណោះ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ ជាងនេះទៀត ការជួយជំរុញនេះក៏មានបំណងឱ្យកម្ពុជាអាចរក្សាខ្លួនបានល្អក្នុងនយោបាយអព្យាក្រឹតរបស់ខ្លួនផងដែរ ដើម្បីចៀសវាងកម្ពុជាខ្លួនឯងដើរជាន់ដានប្រវត្តិសាស្ត្រចាស់ដែលនឹងរុញច្រានឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដូចពេលមុនទៀត។ លោកអះអាងថា ទាំងពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ សុទ្ធសឹងតែដឹងថា គណបក្សកាន់អំណាចកំពុងដឹកនាំកម្ពុជាលម្អៀងទៅរកមហាអំណាចចិន ជាជាងការអនុវត្តតាមរដ្ឋធម្មនុញ្ញដែលបានចែងពីអព្យាក្រឹតភាពរបស់ខ្លួន។ បន្ថែមពីនេះ ក្នុងពេលចុងក្រោយនេះ លោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសអំពីជំហរខ្លួនក្នុងការរួមរស់ជាមួយនយោបាយចិន ក្នុងនាមជាមិត្តដែកថែបដែលគ្មាននរណាអាចបំបែកបានដែរ។ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានលើកឡើងតាមប្រព័ន្ធវីដេអូ Conference ទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ លើកទី៧៦ ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង ព្រោះថាប្រទេសធំ និងប្រទេសតូចតែងតែមានការរៀបចំនយោបាយខុសៗគ្នា ហើយប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្ម ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនោះទេ ដែលករណីបែបនេះគឺជាការរំលោភលើច្បាប់អន្តរជាតិទាំងស្រុង។ លោក […] The post សកម្មជនថារដ្ឋាភិបាលឯកបក្សនៅកម្ពុជាកំពុងនាំប្រទេសទៅរកការបាត់បង់អព្យាក្រឹតភាពរបស់ខ្លួន appeared first on The Cambodia Daily Khmer. Read more