ឧកញ៉ា លឹម ហេង៖ ទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជានៅអាមេរិកមានភាពជោគជ័យខណៈGSP ត្រូវបានលើកមកជជែកគ្នា
newsare.net
សភាពាណិជ្ជកម្មកម្ពុជាបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅសហរដ្ឋអាមេរិកហើយ បន្ទឧកញ៉ា លឹម ហេង៖ ទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជានៅអាមេរិកមានភាពជោគជ័យខណៈGSP ត្រូវបានលើកមកជជែកគ្នា
សភាពាណិជ្ជកម្មកម្ពុជាបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅសហរដ្ឋអាមេរិកហើយ បន្ទាប់ពីចំណាយពេលអស់១សប្តាហ៍។ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានបន្តដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីសទៀត ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជានៅតំបន់អឺរ៉ុប។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់វិទ្យុបារាំង RFI ពីទីក្រុងZurich មកថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានៅអាមេរិកមានជោគជ័យយ៉ាងធំធេង ដោយភាគីទាំងពីរសម្រេចបានការព្រមព្រៀងគ្នានូវចំណុចសំខាន់ៗមួយចំនួន។ ក្រៅពីនេះសភាពាណិជ្ជកម្មកម្ពុជាក៏បានជជែកពីភាពអនុគ្រោះពន្ធ(GSP) របស់អាមេរិកដល់កម្ពុជាផងដែរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកាន់តែធំជាងនេះ។ Read more