រុស្ស៊ីបានបរិហារលើនយោបាយបែបអាណានិគមរបស់បារាំង និងអឺរ៉ុបនៅម៉ាលី
newsare.net
ប្រមុខការទូតនៃប្រទេសម៉ាលីលោកអាប់ឌូឡាយេ ឌីយ៉ូបបានបំពេញទស្សនកិច្ចនៅក្នុងប្រទេរុស្ស៊ីបានបរិហារលើនយោបាយបែបអាណានិគមរបស់បារាំង និងអឺរ៉ុបនៅម៉ាលី
ប្រមុខការទូតនៃប្រទេសម៉ាលីលោកអាប់ឌូឡាយេ ឌីយ៉ូបបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីនាថ្ងៃសុក្រ ទី២០ ឧសភា។ លោកអាប់ឌូឡាយេ ឌីយ៉ូបបានជួបសន្ទនាជាមួយសមភាគីរុស្ស៊ីលោកស៊ែរហ្កី ឡាវរ៉ូហ្វនៅក្នុងទីក្រុងមូស្គូ។ នាឱកាសសន្និសីទការសែតរួមគ្នា លោកស៊ែរហ្កី ឡាវរ៉ូហ្វបានបរិហារលើនយោបាយអាណានិគមរបស់ប្រទេសបារាំង និងអឺរ៉ុបនៅក្នុងប្រទេសម៉ាលី។ តាមលោកស៊ែរហ្កី ឡាវរ៉ូហ្វ រុស្ស៊ីមិនពេញចិត្តនឹងការប៉ុនប៉ងរបស់បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀតដែលតាំងខ្លួនដើរតួនាទីគ្របដណ្តប់នៅអាហ្រ្វិក និងនៅតំបន់ផ្សេងទៀត។ លោកស៊ែរហ្កី ឡាវរ៉ូហ្វយល់ថា ការដែលបារាំងព្យាយាមផ្តល់មេរៀន និងចង្អុលផ្លូវឲ្យម៉ាលីដើរជារឿងដែលមិនអាចទទួលយកបានទេ។ ដោយឡែក លោកស៊ែរហ្កី ឡាវរ៉ូហ្វបានប្រាប់សមភាគីម៉ាលីដោយធានាថា រុស្ស៊ីបានត្រៀមខ្លួនផ្តល់ការគាំទ្រចំពោះម៉ាលីដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពម៉ាលី ពិសេសក្នុងផ្នែកបណ្តុះបណ្តាលយោធា និងប៉ូលិស។ បន្ទាប់មក លោកស៊ែរហ្កី ឡាវរ៉ូហ្វក៏បានធានាពីការបន្តផ្តល់ឲ្យម៉ាលីនូវវត្ថុធាតុដើម។ Read more