ថៃបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងបាំងកកថ្មី លើកទី១ក្រោយអាក់ខានជិត១០ឆ្នាំ
newsare.net
ថ្ងៃអាទិត្យ ទី២២ឧសភា រាជធានីបាំងកក បានរៀបចំបោះឆ្នោតជ្រើសរើស អភិបាលថ្មី បន្ទាប់ថៃបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងបាំងកកថ្មី លើកទី១ក្រោយអាក់ខានជិត១០ឆ្នាំ
ថ្ងៃអាទិត្យ ទី២២ឧសភា រាជធានីបាំងកក បានរៀបចំបោះឆ្នោតជ្រើសរើស អភិបាលថ្មី បន្ទាប់ពីបានអាក់ខានតាំងពីឆ្នាំ ២០១៣។ នេះគឺជាបោះឆ្នោតធំដុំ លើកទី១ បើគិតចាប់តាំងពីមានផ្ទុះមហាបាតុកម្មប្រជាធិបតេយ្យឆ្នាំ២០២០មក។ រាជធានីបាំងកក បានចំណាយគម្រោងថវិកា ៨០ ពាន់លានបាត ដើម្បីរៀបចំការបោះឆ្នោតអភិបាលក្រុងនេះ។ ចាប់ពីម៉ោង៥-៦ល្ងាច គេបិទការិយាយបោះឆ្នោត ហើយផ្តើមរាប់សន្លឹកឆ្នោត និងដោះស្រាយវិវាទនានាដែលអាចកើតមាន មុននឹងបញ្ចូលលទ្ធផលទៅគណៈកម្មាធិការរាជធានីរៀបចំបោះឆ្នោត។ លទ្ធផលជាបឋម តែមិនផ្លូវការ គឺ គេរំពឹងថាអាចនឹងដឹង នៅអំលុងម៉ោង៩យប់។ Read more