អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន និងបណ្តេញមន្ត្រីបក្សភ្លើងទៀនចេញពីក្របខណ្ឌ័រដ្ឋសរុប៤រូប ជាការរើសអើងនិន្នការនយោបាយ
newsare.net
អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនៅថ្ងៃទី២២ ខែមិថុនានេះបាចាត់ទុកការចាប់ឃុំខ្លួអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន និងបណ្តេញមន្ត្រីបក្សភ្លើងទៀនចេញពីក្របខណ្ឌ័រដ្ឋសរុប៤រូប ជាការរើសអើងនិន្នការនយោបាយ
អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនៅថ្ងៃទី២២ ខែមិថុនានេះបាចាត់ទុកការចាប់ឃុំខ្លួនមេឃុំមួយរូប និងលុបឈ្មោះបេក្ខជនជាប់ឆ្នោត៣រូបផ្សេងទៀតរបស់គណបក្សភ្លើងទៀនចេញពីក្របខណ្ឌ័មន្ត្រីរាជការ គឺជាការរើសអើងនិន្នាការនយោបាយ និងជារូបភាពគំរាមកំហែងដល់សិទ្ធិធ្វើនយោបាយនៅកម្ពុជា ពិសេសមកលើមន្ត្រីគណបក្សភ្លើងទៀតតែម្តង។ បើតាម លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានឱ្យដឹងថា ស្ថាប័នរដ្ឋគួរចេញមកស្រាយបំភ្លឺទាក់ទិនឹងការលុបឈ្មោះបេក្ខជនជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បីបង្ការពីភាពយល់ច្រឡំណាមួយពីមហាជន។ Read more