ការលុបបឹងតាមោក៖ អ្នកភូមិស្នើទុកពេល៥ខែប្រមូលផលត្រី ខណៈអភិបាលខណ្ឌថាទុកពេលតាំងពីមុនកូវីដ
newsare.net
អ្នកភូមិអាស្រ័យលើការបង្កបង្កើនត្រី នៅបឹងតាមោកប្រមាណជិត១០០នាក់ បានប្រមូលផ្ដុំគ្នាមកតវ៉ា រការលុបបឹងតាមោក៖ អ្នកភូមិស្នើទុកពេល៥ខែប្រមូលផលត្រី ខណៈអភិបាលខណ្ឌថាទុកពេលតាំងពីមុនកូវីដ
អ្នកភូមិអាស្រ័យលើការបង្កបង្កើនត្រី នៅបឹងតាមោកប្រមាណជិត១០០នាក់ បានប្រមូលផ្ដុំគ្នាមកតវ៉ា រកដំណោះស្រាយពីផលប៉ះពាល់នៃការលុបផ្ទៃបឹងតាមោក។ នៅក្នុងការតវ៉ានេះ អ្នកភូមិស្នើសុំឲ្យមានការផ្ដល់កម្មសិទ្ធីដីធ្លីស្របច្បាប់ លើដី៥ហិចតាសម្រាប់ពួកគេអាស្រ័យផលបន្ត ហើយមិនព្រមទទួលយកការដោះដូរទៅទីកន្លែងផ្សេងទេ។ ក្រៅពីនេះ អ្នកភូមិស្នើសុំឲ្យទុកពេល៥ទៅ៦ខែទៀត សម្រាប់ប្រមូលផលត្រី។ យ៉ាងណា ចំពោះការតវ៉ា អភិបាលខណ្ឌព្រែកព្នៅ លើកឡើងថា នេះជាបញ្ហាដដែលៗ ដែលពលរដ្ឋបានលើកហេតុផលពន្យារពេលប្រមូលផលត្រី តាំងពីមុនកូវីដមកម៉្លេះ។ បញ្ហានេះ អង្គការសង្គមស៊ីវិលយល់ថា ភាគីពាក់ព័ន្ធគួរចរចាររកចំណុចកណ្ដាលដែលស្របតាមច្បាប់ ដោយយកការដោះស្រាយចាស់ៗជាគំរូ ដើម្បីឈានទៅបញ្ចប់បញ្ហានេះ។ Read more