តើការបោះឆ្នោតប្រជាមតិភ្ជាប់ទឹកដីអ៊ុយក្រែនទៅក្នុងរុស្ស៊ីនឹងជះឥទ្ធិពលប៉ុណ្ណាលើសង្រ្គាមអ៊ុយក្រែន?
newsare.net
រដ្ឋអំណាចគ្រប់គ្រងទឹកដីអ៊ុយក្រែនចំនួន ៤ ដែលលើកបន្តុបដោយម៉ូស្គូ បានចាប់ផ្តើម ការបោះឆតើការបោះឆ្នោតប្រជាមតិភ្ជាប់ទឹកដីអ៊ុយក្រែនទៅក្នុងរុស្ស៊ីនឹងជះឥទ្ធិពលប៉ុណ្ណាលើសង្រ្គាមអ៊ុយក្រែន?
រដ្ឋអំណាចគ្រប់គ្រងទឹកដីអ៊ុយក្រែនចំនួន ៤ ដែលលើកបន្តុបដោយម៉ូស្គូ បានចាប់ផ្តើម ការបោះឆ្នោតប្រជាមតិ ស្តីពីការភ្ជាប់ខ្លួនទៅក្នុងទឹកដីរុស្ស៊ី ពីថ្ងៃសុក្ររហូតដល់ថ្ងៃទី ២៧កញ្ញា។ ការរៀបចំបោះឆ្នោតប្រជាមតិ ដើម្បីភ្ជាប់តំបន់ខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី បានធ្វើឲ្យរុស្ស៊ី រងការរិះគន់ ថ្កោលទោសខ្លាំងពីសំណាក់អ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច នៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ តួកគីដែលធ្លាប់ដាក់ខ្លួនជាអាជ្ញាកណ្តាល សម្របសម្រួលភាគីជម្លោះអ៊ុយក្រែន រុស្ស៊ី ក៏បានចេញមុខថ្កោលទោស និងចាត់ទុកការបោះឆ្នោតប្រជាមតិ នៅតំបន់កាន់កាប់ដោយកងទ័ពរុស្ស៊ី ថា ការខុសច្បាប់។ នៅក្រោយមានការប្រកាសរៀបចំការបោះឆ្នោតប្រជាមតិដើម្បីភ្ជាប់ទឹកដីអ៊ុយក្រែន ទៅក្នុងរុស្ស៊ី ប្រទេសចិនបានដកខ្លួនឃ្លាតឆ្ងាយពីរុស្ស៊ី និងបានអំពាវនាវឲ្យមានការគោរពបូរណភាពទឹកដីរបស់ប្រទេសមួយ។ Read more