អាមេរិកប្រកាសដកចោលទណ្ឌកម្មខ្លះ ដើម្បីឲ្យបាតុករអ៊ីរ៉ង់អាចប្រើប្រាស់អ៊ីនធ័រនែត
newsare.net
អាមេរិកប្រកាសជួយប្រជាជនអ៊ីរ៉ង់ ដើម្បីឲ្យពួកគេទទួលប្រើប្រាស់សេវាអ៊ីនធ័រនែត។ តាមការអាមេរិកប្រកាសដកចោលទណ្ឌកម្មខ្លះ ដើម្បីឲ្យបាតុករអ៊ីរ៉ង់អាចប្រើប្រាស់អ៊ីនធ័រនែត
អាមេរិកប្រកាសជួយប្រជាជនអ៊ីរ៉ង់ ដើម្បីឲ្យពួកគេទទួលប្រើប្រាស់សេវាអ៊ីនធ័រនែត។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃសុក្រទី ២៣កញ្ញា រដ្ឋបាលលោកចូ បៃដិននឹងបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដែលដាក់ទៅលើអ៊ីរ៉ង់ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកអាចផ្តល់សេវាអ៊ីនធ័រនែត សម្រាប់ប្រជាជនអ៊ីរ៉ង់។ សកម្មជនសិទ្ធិមនុស្សបានរិះគន់អាជ្ញាធរអ៊ីរ៉ង់ដែលបានកាត់ផ្តាច់បណ្តាញអ៊ីនធ័រនែត នៅប៉ុន្មានថ្ងៃមកនេះ ដើម្បីបិទខ្ទប់ បន្ទុចបង្អាក់ចលនាបាតុកម្មប្រឆាំង ដែលកំពុងផ្ទុះរីករាលដាលពេញប្រទេស នៅក្រោយ ស្រ្តីអ៊ីរ៉ង់ម្នាក់ស្លាប់ក្នុងអំឡុងពេលឃាត់ខ្លួនរបស់ប៉ូលិសសីលធម៌។ Read more