អង្គការអន្តរជាតិ ស្នើឱ្យដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ក្រោយសេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិលក្នុងស្រុកត្រូវរឹតត្បិត
newsare.net
បណ្តាក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន៣កាលពីថ្ងៃទី១៦ ខែមករា បានអំពាវនាវឱ្យអង្គការអន្តរជាតិ ស្នើឱ្យដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ក្រោយសេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិលក្នុងស្រុកត្រូវរឹតត្បិត
បណ្តាក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន៣កាលពីថ្ងៃទី១៦ ខែមករា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាបន្ថែម បន្ទាប់ពីលំហរសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកបន្តរងការគៀបសង្កត់។ ការស្នើបែបនេះ ធ្វើឡើងក្រោយពេលដែលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៤ ត្រូវអគ្គស្នងការនរគបាលជាតិហៅសាកសួរអំពីដើមចមនៃការផ្សព្វផ្សាយបទចម្រៀងមួយមានចំណងជើងថា«ឈាមបាតុករ» និងបានស្នើឱ្យលុបបទចម្រៀងនេះចេញពីបណ្តាញសង្គមថែមទៀត ខណៈសមត្ថកិច្ចចាត់ទុកថា ការចែកចាយចម្រៀងនេះ គឺជាការញុះញង់ និងបង្កបញ្ហាអសន្តិសុខសង្គម។ Read more