លោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ
newsare.net
ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុលោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ
ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕ Read more