ស្រុកមួយចំនួនក្នុងខេត្តសៀមរាបរងការលិចលង់ដោយទឹកជំនន់ តែមិនប៉ះពាល់ប្រាសាទ
newsare.net
ស្រុកចំនួន៣ស្ថិតនៅក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបស្រុកមួយចំនួនក្នុងខេត្តសៀមរាបរងការលិចលង់ដោយទឹកជំនន់ តែមិនប៉ះពាល់ប្រាសាទ
ស្រុកចំនួន៣ស្ថិតនៅក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគងបានរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤មក។ មកទល់ថ្ងៃពុធ ទី២៥ ខែកញ្ញានេះ ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង បានធូរស្រាលពីទឹកជំនន់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ទឹកជំនន់មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបុរាណណាមួយនៅក្នុងខេត្តឡើយ។ ដោយឡែកចរាចរណ៍តាមដងផ្លូវមួយចំនួនត្រូវបានបិទមិនឲ្យរថយន្តធុនធំឆ្លងកាត់នៅថ្ងៃទី២៥ ខែកញ្ញានេះ។ សូមស្តាប់ការលើកឡើងរបស់លោក លី វណ្ណៈ ដែលរៀបចំឡើងដោយ ញឹម សុផល៖ Read more