អ៊ីស្រាអែលត្រៀមវាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្តទាមទារឲ្យមានបទឈប់បាញ់ ២១ថ្ងៃ
newsare.net
នៅលីបង់ កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារយ៉ាងសន្ធប់នៅបីថ្ងៃជាប់ៗគ្នា ទៅលើទីតាំងយោធអ៊ីស្រាអែលត្រៀមវាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្តទាមទារឲ្យមានបទឈប់បាញ់ ២១ថ្ងៃ
នៅលីបង់ កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារយ៉ាងសន្ធប់នៅបីថ្ងៃជាប់ៗគ្នា ទៅលើទីតាំងយោធារបស់ក្រុមហេសបូឡាភាគខាងត្បូងលីបង់។ ក្រៅតែពីសម្លាប់មនុស្សជាង ៦០០នាក់ ដែលក្នុងនោះ មានទាំងប្រជាជនស៊ីវិល ស្រ្តីនិងកុមារ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី៤ នៅត្រឹមថ្ងៃព្រហស្បតិ៍ទី ២៦កញ្ញាបានធ្វើឲ្យប្រជាជនលីបង់ជាង៩ម៉ឺននាក់រត់ភៀសខ្លួនពីតំបន់ខាងត្បូង។ នៅចំពោះមុខសង្រ្គាមរាលដាលចូលទឹកដីលីបង់ ដែលនឹងអាចរាលដាលទៅជាសង្រ្គាមបើកចំហនៅក្នុងតំបន់ បារាំង និងអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានអំពាវនាវកាលពីយប់ថ្ងៃពុធម្សិលមិញឲ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃ ដើម្បីបើកផ្លូវឲ្យមានការចរចាតាមផ្លូវទូត។ ប៉ុន្តែ ពាក្យអំពាវនាវរបស់សម្ព័ន្ធមិត្តអ៊ីស្រាអែលស្លាប់មុនកើត ព្រោះថា កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃពុធដដែល ពីគម្រោងបើកការវាយប្រហារតាមផ្លូវគោកចូលទឹកដីលីបង់ ដើម្បីគាស់រំលើងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ Read more