Cambodia



អ.ស.ប.បិទ​មហាសន្និបាតដោយ​គ្មាន​លទ្ធភាព​​ដោះស្រាយ​ជម្លោះរវាង​អ៊ីស្រាអែល-លីបង់

​ចាប់​បើក​នៅ​ថ្ងៃ​ទី ២២​កញ្ញា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៧​កញ្ញា​២០២៤​នេះ មហា​សន្និបាត​អង្

កម្ពុជាគ្រោងចំណាយ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម

កម្ពុជាគ្រោងចំណាយ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥កញ្ញាថា គម្រោងមួយនេះត្រូវបានអនុម័ត ក្រោយពិនិត្យឃើញថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។

ថៃចង់ឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍ប

ថៃចង់ឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសក្នុងតំបន់។ គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃដោយបានកំណត់ថា ភ្ញៀវទេសចរបរទេសអាចដើរលេងកម្សាន្តប្រទេសទាំង៦ក្នុងតំបន់អាស៊ានដោយតម្រូវឱ្យស្នើសុំទិដ្ឋាការតែម្តងគត់។

ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំប

ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នឹងនៅតែប្រព្រឹត្តតាមគោលការណ៍ចំនួន ៤ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ពោលគឺ «អ្នកចេះគឺជាប់»។ តាមរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះនឹងមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសម្ព័ន្ធយុវជនកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។

លោក Shigeru Ishiba អនាគតនាយករដ្ឋមន្រ្តី ជប៉ុន​ ជាអ្នកណា?

នៅប្រទេស​ជប៉ុន លទ្ធផល​នៃការបោះឆ្នោត​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច បក្ស​សេរីប្រជាធិបតេ

លោក Shigeru Ishiba អនាគតនាយករដ្ឋមន្រ្តី ជប៉ុន​ ជាអ្នកណា?

នៅប្រទេស​ជប៉ុន លទ្ធផល​នៃការបោះឆ្នោត​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច បក្ស​សេរីប្រជាធិបតេយ្យ​​​ នៅថ្ងៃ​សុក្រ​នេះ​បង្ហាញថា លោក​ Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិ បានទទួលជ័យជំនះ​នៅក្នុងការប្រកួតប្រជែង ​ដណ្តើម​តំណែង​ប្រធាន​របស់​គណបក្ស។ ជាប់ឆ្នោត​ជា​​ប្រធាន​គណបក្ស​កាន់អំណាច លោក Shigeru Ishiba នឹង​ត្រូវ​សភា​បោះឆ្នោត​ផ្តល់សុពលភាព ​នៅថ្ងៃទី​១​តុលា សប្តាហ៍ក្រោយ ​ដើម្បី​ចូលកាន់តំណែង​ជានាយករដ្ឋមន្រ្តីជប៉ុន បន្ត​ពីលោក ហ្វូមីអូ គីស៊ីដា ដែលបាន​ប្រកាសកាលពីពាក់កណ្តាលខែ​សីហា​កន្លងទៅថា លោក​​មិន​ឈរឈ្មោះ​ជា​ប្រធានបក្ស​មួយអាណត្តិទៀតនោះទេ។ តើ​អនាគត​នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន​ជាអ្នកណា? 

ឧកញ៉ា ​តែ តាំងប៉​៖ ​ដំណាប់​ស្វាយ​កែវ​រមៀត​ខ្មែរ​ជា​ទំនិញ​ពេញនិយម​នៅ​ទីផ្សារ​ចិន

ប្រទេស​កម្ពុជា​មាន​ស្តង់​ចំនួន​៧៨ ​សម្រាប់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ​នៅក្នុង​ព្រឹត្

ឧកញ៉ា ​តែ តាំងប៉​៖ ​ដំណាប់​ស្វាយ​កែវ​រមៀត​ខ្មែរ​ជា​ទំនិញ​ពេញនិយម​នៅ​ទីផ្សារ​ចិន

ប្រទេស​កម្ពុជា​មាន​ស្តង់​ចំនួន​៧៨ ​សម្រាប់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន-​អាស៊ាន ​លើក​ទី​២១ ​នៅទីក្រុង​ណាននីង ​ប្រទេស​ចិន​ពីថ្ងៃ​ទី​២៤ ​ដល់​ទី​២៨​ ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ​លោក​ឧកញ៉ា ​តែ តាំងប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច ​និង​មធ្យម​កម្ពុជា​(FASMEC) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​Cambodia SME Trading Co Ltd ​បានឲ្យដឹងថា​ផលិតផល​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​ច្រើនពី​មហាជន​នៅប្រទេសចិន​។ ​តាមលោក​ឧកញ៉ា ​តែ តាំងប៉ ​ក្នុងចំណោម​ផលិតផល​សក្តានុពល​របស់​កម្ពុជា​មួយចំនួន ​ដំណាប់​ស្វាយ​កែវរមៀត​ជាទំនិញ​ដ៏​ពេញនិយម​នៅក្នុង​ប្រទេសចិន​។

Space Xគ្រោង​វិនិយោគ១,៥ពាន់លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្

Space Xគ្រោង​វិនិយោគ១,៥ពាន់លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្រទេស​វៀតណាម។ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកវៀតណាម ឆ្លៀត​ឱកាស​ចូលរួម​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​បានជួប​ពិភាក្សា​ជាមួយ ប្រធានផ្នែកកិច្ចការជាមួយ​រដ្ឋាភិបាល​ របស់​ក្រុមហ៊ុន​អាមេរិក​ Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុន​របស់​មហាសេដ្ឋី​Elon Musk គ្រោ​ងចង់វិនិយោគ​លើ​បណ្តាញ​អ៊ីនធ័រនែត​របស់វៀតណាម នៅអនាគត​ខាងមុខ។

Space X គ្រោង​វិនិយោគ១៥០០លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្

Space X គ្រោង​វិនិយោគ១៥០០លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្រទេស​វៀតណាម។ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកវៀតណាម ឆ្លៀត​ឱកាស​ចូលរួម​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​បានជួប​ពិភាក្សា​ជាមួយ ប្រធានផ្នែកកិច្ចការជាមួយ​រដ្ឋាភិបាល​ របស់​ក្រុមហ៊ុន​អាមេរិក​ Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុន​របស់​មហាសេដ្ឋី​Elon Musk គ្រោ​ងចង់វិនិយោគ​លើ​បណ្តាញ​អ៊ីនធ័រនែត​របស់វៀតណាម នៅអនាគត​ខាងមុខ។

Vietnam Plus៖វៀតណាមអះអាងបន្តបង្កើនការអភិវឌ្ឍន៍រួមជាមួយកម្ពុជា និងឡាវ ទោះគ្មាន CLV-DTA

នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh S

Vietnam Plus៖វៀតណាមអះអាងបន្តបង្កើនការអភិវឌ្ឍន៍រួមជាមួយកម្ពុជា និងឡាវ ទោះគ្មាន CLV-DTA

នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh Son បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥កញ្ញា។ តាម Vietnam Plus ប្រមុខការទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំង២ទេ។

ក្នុងរយៈពេលជាង១០០ថ្ងៃ ថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់

ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រ

ក្នុងរយៈពេលជាង១០០ថ្ងៃ ថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់

ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រសួងការងារថៃដែលបានបូកសរុបតួលេខពលករខុសច្បាប់ឆ្លងដែនចូលទឹកដីរបស់ខ្លួន។ តាមក្រសួងការងារថៃ កម្ពុជាជាប្រទេសទី២ដែលមានពលករខុសច្បាប់ច្រើនឆ្លងចូលទឹកដីខ្លួន បន្ទាប់ពីប្រទេសភូមា។

កម្ពុជាអាចនាំចេញទំនិញ៣មុខទៅកាន់ខេត្តគ័ងហ្ស៊ីរបស់ចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣

នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេ

កម្ពុជាអាចនាំចេញទំនិញ៣មុខទៅកាន់ខេត្តគ័ងហ្ស៊ីរបស់ចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣

នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេត្តគ័ងហ្ស៊ីដើម្បីនាំចូលទំនិញស្វាយចន្ទី ត្រចៀកកាំ និងដំឡូងមីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ សមាគមស្វាយចន្ទីកម្ពុជាបានអះអាងពីភាពជោគជ័យនៃសកិច្ចព្រមព្រៀងមួយនេះ ព្រោះវានឹងជួយសម្រួលការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយគ្មានភាពស្មុគស្មាញ។

អ៊ីស្រាអែលត្រៀម​វាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្ត​ទាមទារ​ឲ្យមានបទឈប់បាញ់ ២១ថ្ងៃ

នៅលីបង់ កងទ័ពអ៊ីស្រាអែល​នៅបន្ត​វាយប្រហារ​យ៉ាងសន្ធប់​​នៅ​បីថ្ងៃជាប់ៗគ្នា ទៅលើ​ទីតាំង​យោធ

អ៊ីស្រាអែលត្រៀម​វាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្ត​ទាមទារ​ឲ្យមានបទឈប់បាញ់ ២១ថ្ងៃ

នៅលីបង់ កងទ័ពអ៊ីស្រាអែល​នៅបន្ត​វាយប្រហារ​យ៉ាងសន្ធប់​​នៅ​បីថ្ងៃជាប់ៗគ្នា ទៅលើ​ទីតាំង​យោធា​របស់​ក្រុមហេសបូឡា​ភាគខាងត្បូង​លីបង់។ ក្រៅតែ​ពី​សម្លាប់មនុស្ស​ជាង ៦០០នាក់ ដែលក្នុងនោះ មានទាំងប្រជាជនស៊ីវិល ស្រ្តីនិងកុមារ ការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលឈាន​ចូលដល់​ថ្ងៃទី​៤ នៅត្រឹម​ថ្ងៃព្រហស្បតិ៍ទី ២៦​​កញ្ញា​បាន​ធ្វើ​ឲ្យ​ប្រជាជន​លីបង់​ជាង​៩ម៉ឺននាក់​រត់ភៀសខ្លួន​ពីតំបន់​ខាងត្បូង។ នៅចំពោះ​មុខសង្រ្គាម​រាលដាល​ចូល​ទឹកដី​លីបង់ ដែល​នឹង​អាច​រាលដាល​ទៅជា​សង្រ្គាម​បើកចំហនៅក្នុង​តំបន់ បារាំង និងអាមេរិកដែល​ជាសម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បានអំពាវនាវកាលពីយប់​ថ្ងៃ​ពុធម្សិលមិញ​​ឲ្យមាន​បទឈប់​បាញ់​រយៈពេល ២១ថ្ងៃ ដើម្បី​បើកផ្លូវ​ឲ្យមានការចរចា​តាមផ្លូវទូត។ ប៉ុន្តែ ពាក្យអំពាវនាវ​របស់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ស្លាប់​មុន​កើត ព្រោះថា កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​នៅថ្ងៃ​ពុធ​ដដែល​​ ពីគម្រោង​បើកការវាយប្រហារ​តាមផ្លូវគោក​ចូល​ទឹកដី​លីបង់ ដើម្បីគាស់រំលើង​ក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។

តើ​ទម្ងន់ទោស​កម្រិត​ណា​ដែល​ជនបង្ក​ត្រូវ​ទទួល​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ​៤​នាក់​?

  នៅថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញសេចក្តី​ប្រកាស​សាលក

តើ​ទម្ងន់ទោស​កម្រិត​ណា​ដែល​ជនបង្ក​ត្រូវ​ទទួល​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ​៤​នាក់​?

  នៅថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញសេចក្តី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់​ចោទឈ្មោះ ​នាង សំអូន ​ដាក់ក្នុង​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ​និង​ពិន័យជាប្រាក់​ចំនួន​២០​លានរៀល​។ នាង សំអូន ​បានជាប់ចោទ​ពីបទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ​បង្កគ្រោះថ្នាក់​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ​៤នាក់ ​នៅ​ចំណុច​ស្ពាន​ឬស្សីកែវ ​កាលពី​ខែ​មករា​ ឆ្នាំ​២០២៤​។ ​តាម​តុលាការ ​នេះជាកម្រិត​អតិបរមា​ដោយយោង​លើ​មាត្រា៨៣ ​និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ​តែលោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្វេញ​ប្រតិកម្ម​នៅថ្ងៃទី​២៦ ខែ​កញ្ញានេះ ​ដោយស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រើ​អធិបញ្ជា​ប្តឹងទៅ​សាលាឧទ្ធរណ៍ ​និង​ពិនិត្យមើល​ឡើងវិញ​ពីការ​ធ្វើវិសោធនកម្ម​ច្បាប់​សំដៅដាក់ទោស​អ្នក​ប្រព្រឹត្តខុស​ឲ្យធ្ងន់ធ្ងរ​ ប្រសិនបើ​ច្បាប់​បច្ចុប្បន្ន​មានកម្រិត​ទោសទណ្ឌ​ស្រាលពេក​។ ​តើទម្ងន់ទោស​កម្រិតណា​ដែល ​នាង សំអូន ​ត្រូវទទួល​នៅក្នុង​ទង្វើរបស់ខ្លួន​?

ពលរដ្ឋរស់នៅកន្លែងស្រុតដីមាត់ប្រឡាយស្ទឹងមានជ័យស្នើឲ្យអាជ្ញាធរពន្លឿនជួសជុលផ្លូវឡើងវិញ

ហេតុការណ៍នៃការបាត់ស្រុតដីផ្លូវមាត់ប្រឡាយស្ទឹងមានជ័យក្នុងថ្ងៃចន្ទទី២៣កញ្ញាបានបង្កជាក្តី

ពលរដ្ឋរស់នៅកន្លែងស្រុតដីមាត់ប្រឡាយស្ទឹងមានជ័យស្នើឲ្យអាជ្ញាធរពន្លឿនជួសជុលផ្លូវឡើងវិញ

ហេតុការណ៍នៃការបាត់ស្រុតដីផ្លូវមាត់ប្រឡាយស្ទឹងមានជ័យក្នុងថ្ងៃចន្ទទី២៣កញ្ញាបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។ ពួកគេសម្តែងក្តីកង្វល់ពីការហូរច្រោះដីបន្ថែមទៀត ប្រសិនបើអាជ្ញាធរមិនរួសរាន់ជួសជុលឲ្យទាន់ពេល។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យអាជ្ញាធរពន្លឿនការជួសជុលផ្លូវឡើងវិញដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ  និងការបើកអាជីវកម្មជាថ្មី។

បណ្តាញ​សង្គម បង្កបញ្ហា​ផ្លូវ​ចិត្ត​និង​បញ្ហា​អត្តចរិត ចំពោះ​យុវជន​អឺរ៉ុប​ច្រើនឡើងៗ

នៅ​អឺរ៉ុប ក្មេង​ជំទង់ប្រើប្រាស់បណ្តាញទាក់ទង​សង្គមតាមប្រព័ន្ធអ៊ីនធ័រនែត កាន់តែ​ចំនួន​ច្រ

បណ្តាញ​សង្គម បង្កបញ្ហា​ផ្លូវ​ចិត្ត​និង​បញ្ហា​អត្តចរិត ចំពោះ​យុវជន​អឺរ៉ុប​ច្រើនឡើងៗ

នៅ​អឺរ៉ុប ក្មេង​ជំទង់ប្រើប្រាស់បណ្តាញទាក់ទង​សង្គមតាមប្រព័ន្ធអ៊ីនធ័រនែត កាន់តែ​ចំនួន​ច្រើន​ឡើងៗ ហើយ​ពួក​គេ​ក៏​កាន់តែ​លេចចេញ​រោគសញ្ញា មាន​​បញ្ហា​ផ្លូវ​ចិត្ត​ និង​បញ្ហា​អត្តចរិត ក៏ច្រើនឡើង​ៗដែរ។ ការ​ឈ្លក់ញៀន​ល្បែង​ហ្គែម តាម​អនឡាន​និង​នៅតាម​បណ្តាញ​សង្គមនីមួយៗនោះ ក៏​កាន់តែ​លំបាក​ទប់​ស្កាត់​ថែមទៀត។ ជា​ផលវិបាក​ជាក់ស្តែង ការសិក្សារៀន​សូត្រ​​របស់​ពួក​គេ​ធ្លាក់​ចុះ​ខ្លាំង ហើយត្រូវ​​​ប្រឈម​នឹង​វិបត្តិ​ជំងឺ​ផ្លូវចិត្ត​។ ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់​អឺរ៉ុប ថ្លែងក្តីព្រួយបារម្ភ និង​ជំរុញឲ្យ​រដ្ឋាភិបាល​ទាំងឡាយ រក​ដំណោះស្រាយ​ជាបន្ទាន់ ដើម្បីស្រោច​ស្រង់​សុខភាព​ផ្លូវ​ចិត្ត​របស់​យុវជន​​។​

Google ប្តឹង Microsoft ទៅគណកម្មការអឺរ៉ុប​​ រឿងប្រកួតប្រជែងមិនស្មោះត្រង់​ក្នុង​វិស័យ​Cloud

ក្រុមហ៊ុនGoogle បានដាក់ពាក្យ​ប្តឹងទៅ​កាន់គណកម្មការអឺរ៉ុប ដោយចោទថាក្រុមហ៊ុន Microsoft បានប្រើយុទ្ធសា

Google ប្តឹង Microsoft ទៅគណកម្មការអឺរ៉ុប​​ រឿងប្រកួតប្រជែងមិនស្មោះត្រង់​ក្នុង​វិស័យ​Cloud

ក្រុមហ៊ុនGoogle បានដាក់ពាក្យ​ប្តឹងទៅ​កាន់គណកម្មការអឺរ៉ុប ដោយចោទថាក្រុមហ៊ុន Microsoft បានប្រើយុទ្ធសាស្ត្រប្រកួតប្រជែងមិនស្មោះត្រង់ ក្នុងវិស័យបច្ចេកវិទ្យាCloud។ Google ចោទ​ថា​ Microsoft បានដាក់រនាំងឧបសគ្គ បង្ខំ​ឲ្យ​អតិថិជន​ប្រើប្រាស់​តែ​បច្ចេកវិទ្យាCloud របស់ខ្លួនតែមួយ ដោយ​មិន​ឲ្យ​គេ​អាចមានជម្រើស​ផ្សេង​។ Microsoft អាច​ប្រឈមនឹងការផាកពិន័យប្រាក់ច្រើនរយលានអឺរ៉ូ ពីសំណាក់​គណកម្មការអឺរ៉ុប ដែលជាស្ថាប័ន​មានតួនាទី ​តាមដានការគោរពការប្រកួតជែងដោយស្មោះត្រង់ ក្នុងទីផ្សារអឺរ៉ុប​។

កាសែតបរទេសបន្តសួរជុំវិញឥទ្ធិពលយោធាចិននៅកម្ពុជា ក្រោយចិនឲ្យកម្ពុជានូវនាវា២គ្រឿង

តាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី២៥ កញ្ញានេះ ការដែលចិនផ្តល់ជំនួយនាវាចម្បាំងចំនួន ២ គ្រឿងឲ

កាសែតបរទេសបន្តសួរជុំវិញឥទ្ធិពលយោធាចិននៅកម្ពុជា ក្រោយចិនឲ្យកម្ពុជានូវនាវា២គ្រឿង

តាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី២៥ កញ្ញានេះ ការដែលចិនផ្តល់ជំនួយនាវាចម្បាំងចំនួន ២ គ្រឿងឲ្យកម្ពុជាអាចជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីធានាសិទ្ធិក្នុងការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ ក្នុងន័យនេះ Channel News Asia បានចោទជាសំណួរថា តើចិននឹងត្រូវបង្កើនឥទ្ធិពលយោធារបស់ខ្លួនដល់កម្រិតណា និងត្រូវបញ្ចប់ដោយរបៀបណា?

តើងារ«ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» អាចជួយ​លើកស្ទួយ​គុនខ្មែរ?

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​លើកឡើងថា គណៈកម្មាធិការជាតិ

តើងារ«ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» អាចជួយ​លើកស្ទួយ​គុនខ្មែរ?

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​លើកឡើងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងស្នើទៅរដ្ឋាភិបាលឱ្យបង្កើតងារ «ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» ក្នុងគោលដៅលើកស្ទួយវិស័យកីឡាយុទ្ធគុន។ នេះបើតាមលោក វ៉ាត់ ចំរើន ដែល​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ​កីឡារូបនេះ កត់សម្គាល់ឃើញថា កម្ពុជាជួបការលំបាកក្នុងការជំរុញគុនខ្មែរលើឆាកអន្តរជាតិ ដោយហេតុថា កម្ពុជាគ្មានតំណាងសម្រាប់ផ្សព្វផ្សាយ​។ តើការបង្កើតងារ « ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ »  អាចជួយ​លើកស្ទួយវិស័យគុនខ្មែរ មែនដែរឬទេ?

ក្នុងបរិបទពិភពលោកកំពុងតានតឹង រដ្ឋអំណាចចិនបាញ់​សាកល្បង​មីស៊ីល​បាលីស្ទីកអន្តរទ្វីប ដ៏កម្របំផុត

ក្រសួង​ការ​ពារជាតិចិន​​ប្រកាស​អំពីការ​បាញ់​​សាកល្បង​មីស៊ីល​បាលីស្ទីកអន្តរទ្វីប​  ដោយ​ជោ

ក្នុងបរិបទពិភពលោកកំពុងតានតឹង រដ្ឋអំណាចចិនបាញ់​សាកល្បង​មីស៊ីល​បាលីស្ទីកអន្តរទ្វីប ដ៏កម្របំផុត

ក្រសួង​ការ​ពារជាតិចិន​​ប្រកាស​អំពីការ​បាញ់​​សាកល្បង​មីស៊ីល​បាលីស្ទីកអន្តរទ្វីប​  ដោយ​ជោគជ័យ​នៅថ្ងៃទី​២៥កញ្ញា​នេះ។ ប្រមាណ​ជាង​៤០ឆ្នាំចុងក្រោយ​ រដ្ឋអំណាច​ចិនពុំ​ដែល​បាញ់​សាកល្បង​មីស៊ីល ប្រភេទខ្នាតធំ ដូច​​មីស៊ីល​បាលីស្ទីកអន្តរទ្វីបលើកនេះឡើយ។ ការ​បាញ់​មីស៊ីលរបស់​ចិន​​ ជួន​ចំ​ពេល​ស្ថានការណ៍​នៅក្នុង​តំបន់​អាស៊ី​ ​កំពុងតែពើបប្រទះ​ភាព​​តានតឹង​ខ្លាំង រវាង​ចិននិង​​ហ្វីលីពីន, ចិន​និង​​ជប៉ុន​, ចិននិង​តៃវ៉ាន់ ហើយ​​និង​​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ពីសហរដ្ឋអាមេរិក​ថែមទៀត។​ ការ​សាកល្បង​សព្វាវុធ​របស់ចិន​ក៏បានធ្វើឲ្យ​ ជប៉ុន ​ក្បែរខាង សម្តែងក្តី​ព្រួយ​បារម្ភ និង​មិន​សប្បាយចិត្ត​នោះឡើយ។​

ក្រុម​ហេសបូឡាបាញ់​មីស៊ីល​សំដៅក្រុង​ទែលអាវីវ ខណៈ​មាន​ការព្រួយបារម្ភ​កាន់តែ​ធំ​​ពី​ការផ្ទុះសង្គ្រាម​ជាចំហ

ព្រឹកថ្ងៃពុធទី២៥កញ្ញា​ ក្រុមហេសបូឡាលីបង់ បាន​បាញ់ប្លោងមីស៊ីល​បាលីស្ទីក​មួយគ្រាប់ សំដៅ​មក

ក្រុម​ហេសបូឡាបាញ់​មីស៊ីល​សំដៅក្រុង​ទែលអាវីវ ខណៈ​មាន​ការព្រួយបារម្ភ​កាន់តែ​ធំ​​ពី​ការផ្ទុះសង្គ្រាម​ជាចំហ

ព្រឹកថ្ងៃពុធទី២៥កញ្ញា​ ក្រុមហេសបូឡាលីបង់ បាន​បាញ់ប្លោងមីស៊ីល​បាលីស្ទីក​មួយគ្រាប់ សំដៅ​មកកាន់ទីបញ្ជាការធំរបស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អ៊ីស្រាអែល នៅទីក្រុង​ទែលអាវីវ។ ជាការបាញ់សកសឹក​បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបើកការវាយ​ប្រហារទ្រង់ទ្រាយ​ធំ នៅជាយទីក្រុងបេរូត និង​ខាងត្បូងលីបង់ បណ្តាល​ឲ្យស្លាប់​សមាជិករបស់ក្រុមហេសបូឡា​រាប់សិបនាក់។ មានការព្រួយ​បារម្ភកាន់តែខ្លាំង ថា​សង្គ្រាម​អាចនឹងឆេះរាលដាល ហើយលីបង់​អាចនឹងក្លាយ​ជា​តំបន់ហ្កាហ្សាទី​២​។ 

ស្រុក​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​ តែ​មិនប៉ះពាល់​ប្រាសាទ

ស្រុកចំនួន​៣​ស្ថិតនៅ​ក្នុងខេត្ត​សៀមរាប ​គឺស្រុកជីក្រែង ​ស្រុក​ស្វាយលើ ​និងស្រុក​ប្រាសាទប

ស្រុក​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​ តែ​មិនប៉ះពាល់​ប្រាសាទ

ស្រុកចំនួន​៣​ស្ថិតនៅ​ក្នុងខេត្ត​សៀមរាប ​គឺស្រុកជីក្រែង ​ស្រុក​ស្វាយលើ ​និងស្រុក​ប្រាសាទបាគង​បានរងនូវ​ការលិចលង់​ដោយ​ជំនន់ទឹកភ្លៀង​ចាប់តាំងពីថ្ងៃទី២៣​ ខែ​កញ្ញា ឆ្នាំ២០២៤មក​។ មកទល់​ថ្ងៃ​ពុធ ​ទី​២៥ ខែ​កញ្ញានេះ ​ស្រុក​ស្វាយលើ និង​ស្រុក​ប្រាសាទ​បាគង ​បាន​ធូរស្រាល​ពីទឹក​ជំនន់​។ ​លោក​ លី វណ្ណៈ ​អ្នកនាំពាក្យរដ្ឋបាល​សាលាខេត្ត​សៀមរាប​បានប្រាប់​វិទ្យុបារាំង ​RFI នៅថ្ងៃ​នេះថា ទឹកជំនន់​មិនបានធ្វើឲ្យប៉ះពាល់​ដល់​ប្រាសាទបុរាណណាមួយ​នៅក្នុងខេត្តឡើយ​។ ​ដោយឡែក​ចរាចរណ៍តាមដងផ្លូវ​មួយចំនួន​ត្រូវបានបិទ​មិនឲ្យ​រថយន្តធុនធំ​ឆ្លងកាត់នៅថ្ងៃទី​២៥ ខែកញ្ញានេះ។​ សូមស្តាប់ការលើកឡើងរបស់លោក លី វណ្ណៈ ដែលរៀបចំឡើងដោយ ញឹម សុផល៖

ពិព័រណ៍ «នេត្រា» របស់សិល្បករឈឹម សុធីបង្ហាញគំនូរចេញពីតថភាពនៃការរស់នៅប្រចាំថ្ងៃក្នុងសង្គម

«នេត្រា» ជាឈ្មោះពិព័រណ៍គំនូររបស់សិល្បករឈឹម សុធីដែលបានគូរចេញពីតថភាពនៃការរស់នៅរបស់មនុស្សក្

ពិព័រណ៍ «នេត្រា» របស់សិល្បករឈឹម សុធីបង្ហាញគំនូរចេញពីតថភាពនៃការរស់នៅប្រចាំថ្ងៃក្នុងសង្គម

«នេត្រា» ជាឈ្មោះពិព័រណ៍គំនូររបស់សិល្បករឈឹម សុធីដែលបានគូរចេញពីតថភាពនៃការរស់នៅរបស់មនុស្សក្នុងសង្គមប្រចាំថ្ងៃ។ ពិព័រណ៌ «នេត្រា» កំពុងដាក់បង្ហាញគំនូរចំនួន ២១ផ្ទាំង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវិចិត្រសាលសួនច្បារម្លប់ នៅទីក្រុងភ្នំពេញ។ វិចិត្រករឈឹម សុធី លើកឡើងថា លោកបានប្រើប្រាស់ការស្រមើលស្រមៃខ្ពស់ ដើម្បីប្រមូលអារម្មណ៍ផ្តិតយកទិដ្ឋភាពទាំងនោះមកច្នៃប្រឌិតបង្កើតជាស្នាដៃគំនូរទាំងជាង ២០ផ្ទាំងនេះ។ សូមទស្សនាបទយកការណ៍របស់ ស៊ឹម ចាន់សំណាង៖

ក្នុងបរិបទពិភពលោកកំពុងតានតឹង រដ្ឋអំណាចចិនបាញ់​សាកល្បង​មីស៊ីល​បាឡេស្ទីកអន្តរទ្វីប ដ៏កម្របំផុត

ក្រសួង​ការ​ពារជាតិចិន​​ប្រកាស​អំពីការ​បាញ់​​សាកល្បង​មីស៊ីល​បាឡេស្ទីកអន្តរទ្វីប​  ដោយ​ជោ

ក្នុងបរិបទពិភពលោកកំពុងតានតឹង រដ្ឋអំណាចចិនបាញ់​សាកល្បង​មីស៊ីល​បាឡេស្ទីកអន្តរទ្វីប ដ៏កម្របំផុត

ក្រសួង​ការ​ពារជាតិចិន​​ប្រកាស​អំពីការ​បាញ់​​សាកល្បង​មីស៊ីល​បាឡេស្ទីកអន្តរទ្វីប​  ដោយ​ជោគជ័យ​នៅថ្ងៃទី​២៥កញ្ញា​នេះ។ ប្រមាណ​ជាង​៤០ឆ្នាំចុងក្រោយ​ រដ្ឋអំណាច​ចិនពុំ​ដែល​បាញ់​សាកល្បង​មីស៊ីល ប្រភេទខ្នាតធំ ដូច​​មីស៊ីល​បាឡេស្ទីកអន្តរទ្វីបលើកនេះឡើយ។ ការ​បាញ់​មីស៊ីលរបស់​ចិន​​ ជួន​ចំ​ពេល​ស្ថានការណ៍​នៅក្នុង​តំបន់​អាស៊ី​ ​កំពុងតែពើបប្រទះ​ភាព​​តានតឹង​ខ្លាំង រវាង​ចិននិង​​ហ្វីលីពីន, ចិន​និង​​ជប៉ុន​, ចិននិង​តៃវ៉ាន់ ហើយ​​និង​​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ពីសហរដ្ឋអាមេរិក​ថែមទៀត។​ ការ​សាកល្បង​សព្វាវុធ​របស់ចិន​ក៏បានធ្វើឲ្យ​ ជប៉ុន ​ក្បែរខាង សម្តែងក្តី​ព្រួយ​បារម្ភ និង​មិន​សប្បាយចិត្ត​នោះឡើយ។​

តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់

កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រ

តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់

កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្តដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។ តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។

World Bank ផ្តល់ថវិកា ៨០លានដុល្លារដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជា STEM បន្ថែមនៅកម្ពុជា

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារ

World Bank ផ្តល់ថវិកា ៨០លានដុល្លារដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជា STEM បន្ថែមនៅកម្ពុជា

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារអាមេរិកឲ្យកម្ពុជាក្នុងការជួយលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយថ្ងៃទី២៤ កញ្ញា និងថា គម្រោងលើមុខជំនាញ STEM មួយនេះមានរយៈពេល៦ឆ្នាំសម្រាប់បណ្តុះបណ្តាលនិស្សិតឲ្យរៀនចប់ដោយសមត្ថភាព និងផលិតការស្រាវជ្រាវនានាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ធនាគារកណ្តាលចិន​ ចេញវិធានការ​ចាក់បញ្ចូលសាច់ប្រាក់ ខណៈសេដ្ឋកិច្ច​ចិន​​​​នៅនឹងថ្កល់

សេដ្ឋកិច្ចចិន ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក បានពើបប្រទះនឹងវិបត្តិ​ ហាក់​មិនងើបស្ទុះ

ធនាគារកណ្តាលចិន​ ចេញវិធានការ​ចាក់បញ្ចូលសាច់ប្រាក់ ខណៈសេដ្ឋកិច្ច​ចិន​​​​នៅនឹងថ្កល់

សេដ្ឋកិច្ចចិន ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក បានពើបប្រទះនឹងវិបត្តិ​ ហាក់​មិនងើបស្ទុះឡើងទាល់តែសោះ។ រដ្ឋាភិបាល​ចិនបាន​ចេញវិធានការជាបន្តបន្ទាប់ ដើម្បី​ជួយជំរុញ​ការចំណាយ​ចាយ​វាយ​ក្នុងស្រុក និង​ដោះស្រាយ​វិបត្តិ​អចលនទ្រព្យ តែហាក់ដូចជាមិន​បានលទ្ធផល​។ កាលពី​ថ្ងៃអង្គារទី​២៤កញ្ញា​ ធនាគារកណ្តាលចិន បានចេញវិធានការថ្មី​បន្ថែមទៀត ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច​។

ថៃ ជាប្រទេស​​អាស៊ីអាគ្នេយ៍​ទី​១ ដែល​អនុញ្ញាត​ច្បាប់​ឲ្យ​រៀបការមនុស្ស​​ភេទដូចគ្នា

​ព្រះមហាក្សត្រថៃ បាន​លាយព្រះហត្ថលេខា ​ប្រទាន​រាជានុញ្ញាត ឲ្យ​ប្រជារាស្ត្រ​ថៃ ដែល​ស្រឡាញ់ភ

ថៃ ជាប្រទេស​​អាស៊ីអាគ្នេយ៍​ទី​១ ដែល​អនុញ្ញាត​ច្បាប់​ឲ្យ​រៀបការមនុស្ស​​ភេទដូចគ្នា

​ព្រះមហាក្សត្រថៃ បាន​លាយព្រះហត្ថលេខា ​ប្រទាន​រាជានុញ្ញាត ឲ្យ​ប្រជារាស្ត្រ​ថៃ ដែល​ស្រឡាញ់ភេទ​ដូចគ្នា អាច​មា​នសិទ្ធិ​ស្របច្បាប់​ រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាន​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ ដែលត្រូវបណ្តាញ​ឃោសនាថៃ ផ្សព្វផ្សាយ​ព្រោងព្រាត នៅ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា។ តាមរយៈ​ច្បាប់​ថ្មីនេះ ​ ​ថៃបានក្លាយ​ជាប្រទេស​អាស៊ីអាគ្នេយ៍​ទី​១​ដំបូង​គេ ដែល​យល់ព្រម​ទទួលការរៀបមង្គលការរវាង​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។  ​

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់

កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់

កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប់កុមារវៀតណាមនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា និងថា តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកសម្រាប់កុមារវៀតណាមក្នុងខេត្តពោធិ៍សាត់នឹងត្រូវជួសជុល កែលម្អឡើងវិញ។

តើការធ្លាក់ចុះសីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរបច្ចុប្បន្នជាកំហុសអ្នកណា?

កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរម

តើការធ្លាក់ចុះសីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរបច្ចុប្បន្នជាកំហុសអ្នកណា?

កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរមួយចំនួនដែលបានសម្រុក និងផ្លោះរបងចូលក្នុងបរិវេណសារមន្ទីរជាតិ អំឡុងពេលមានវត្តមានអ្នកបង្កើតមាតិកាតាមយូធូបបរទេសម្នាក់នៅក្នុងសារមន្ទីរ។ សារមន្ទីរជាតិចាត់ទុកទង្វើរបស់យុវជនខ្មែររបៀបនេះថាខ្វះការគោរព និងមិនផ្តល់តម្លៃដល់បេតិកភណ្ឌជាតិរបស់ខ្លួន។ ចំណែកអ្នកស្រាវជ្រាវសង្គមវាយតម្លៃថា សីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរនាពេលសព្វថ្ងៃកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកវិភាគបានស្តីបន្ទោសលើភាពទន់ខ្សោយនៃវិស័យអប់រំ និន្នាការនយោបាយ សង្គម គ្រួសារ និងយុវជនខ្លួនឯង៕

បន្ទាប់ពី​រដ្ឋាភិបាល ​រដ្ឋសភា​កម្ពុជា-​ចិន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​កំរិត​ខ្ពស់

មេដឹកនាំ​កំពូល​នៃ​រដ្ឋសភា​កម្ពុជា ​និង​ចិន ​បាន​ចុះហត្ថលេខា​កាលពីថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​លើ

បន្ទាប់ពី​រដ្ឋាភិបាល ​រដ្ឋសភា​កម្ពុជា-​ចិន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​កំរិត​ខ្ពស់

មេដឹកនាំ​កំពូល​នៃ​រដ្ឋសភា​កម្ពុជា ​និង​ចិន ​បាន​ចុះហត្ថលេខា​កាលពីថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​លើឯកសារ​ចំនួនពីរ​ស្តីពី​ការ​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​នៅគ្រប់​កំរិត ​និង​គ្រប់​វិស័យ​។ ​ពិធីចុះហត្ថលេខា​នេះ​ ធ្វើឡើង​នៅក្នុង​ឱកាស​ដំណើរទស្សនកិច្ច​រយៈពេល ​៥ថ្ងៃ​របស់​គណៈប្រតិភូ​រដ្ឋសភាកម្ពុជា​ដឹកនាំដោយ​លោកស្រី ​ឃួន សុដារី ​ប្រធាន​រដ្ឋសភា​ពីថ្ងៃ​ទី​២២ ​ដល់ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤​។

សិង្ហបុរី៖ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ ចូលសវនាការ​ពីបទពុករលួយ

នៅសិង្ហបុរី តុលាការកំពូល​បានបើកសវនាការ នៅព្រឹកថ្ងៃអង្គារទី​២៤កញ្ញា ដើម្បី​កាត់ទោស​​អតីតរ

សិង្ហបុរី៖ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ ចូលសវនាការ​ពីបទពុករលួយ

នៅសិង្ហបុរី តុលាការកំពូល​បានបើកសវនាការ នៅព្រឹកថ្ងៃអង្គារទី​២៤កញ្ញា ដើម្បី​កាត់ទោស​​អតីតរដ្ឋមន្ត្រី​ក្រសួងដឹកជញ្ជូន ឈ្មោះ ឥសវ៉ារ៉ាន (Iswaran)។ លោកម្នាក់នេះ ត្រូវជាប់ចោទ​អំពីបទពុករលួយជាច្រើនករណី ក្នុងពេលដែល​លោកកាន់មុខតំណែងជា​រដ្ឋមន្ត្រី​។ គួរបញ្ជាក់ថា បទល្មើសអំពើពុករលួយ គឺជារឿងកម្រខ្លាំងណាស់នៅសិង្ហបុរី ព្រោះថាប្រទេសនេះ​ មានច្បាប់ដ៏តឹងតែង ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល ​មិន​ឲ្យទទួលសំណូក ឬក៏វត្ថុមានតម្លៃ​ពី​គេឯង​ឡើយ​។

អ៊ីស្រាអែល​ បន្តវាយប្រហារ​យ៉ាងដំណំនៅ​ភាគខាងត្បូង​លីបង់  ស្លាប់​​មនុស្ស​ប្រមាណ​៥០០នាក់

នៅលីបង់ ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា ​ កងទ័ព​អ៊ីស្រាអែល​ បន្តវាយប្រហារ​ថែមទៀត ក្រោយ​ពីបាន​ធ្វើ​

អ៊ីស្រាអែល​ បន្តវាយប្រហារ​យ៉ាងដំណំនៅ​ភាគខាងត្បូង​លីបង់  ស្លាប់​​មនុស្ស​ប្រមាណ​៥០០នាក់

នៅលីបង់ ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា ​ កងទ័ព​អ៊ីស្រាអែល​ បន្តវាយប្រហារ​ថែមទៀត ក្រោយ​ពីបាន​ធ្វើ​​ប្រតិបត្តិការ​សឹក​ពេញមួយ​ថ្ងៃចន្ទ​ សម្លាប់​មនុស្ស​ប្រមាណ ​៥០០នាក់​។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងប្រទេសសម្ព័ន្ធអារ៉ាប់ សុទ្ធសឹង​តែ​អំពាវនាវឲ្យ ភាគីជម្លោះរវាង អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់​ ត្រូវបន្ធូរ​បន្ថយស្ថានការណ៍តានតឹង។ ទន្ទឹម​នឹងគ្នានេះ​ ប្រទេសមានសន្ទុះ​សេដ្ឋកិច្ចជឿនលឿនហ្សេ៧ ក៏​ដាស់​តឿនដែរថា ​ក្នុង​ជម្លោះ​នៅតំបន់​​មជ្ឈិមបូព៌ា គ្មាន​នរណា​បា​ន​ចំណេញ​ឈ្នះ​គេ​នោះឡើយ​ ​មានតែ​ខាត​បង់ ហើយ​​​ផលវិបាក​ប៉ះពាល់​ធ្ងន់ធ្ងរ មិន​អាច​ស្មានដល់។ 

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដោយ អោ ស្រីពេជ្រ

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដោយ អោ ស្រីពេជ្រ

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសាជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២ក

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសាជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២កញ្ញា ដើម្បីបំពេញទស្សនកិច្ចជាច្រើនថ្ងៃ នៅអាមេរិក។ ក្នុងដំណើរទស្សនកិច្ចសារជាថ្មីនេះ លោក ហ្សេឡេនស្គី គ្រោងជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង សភាអាមេរិកបង្ហាញពីផែនការសន្តិភាព សម្រាប់បិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២។

អាមេរិកគ្រោងបិទខ្ទប់​រថយន្តដែលប្រើ​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី ក្នុងហេតុផល​សន្តិសុខជាតិ

កំពុង​ជាប់បណ្តឹង​របស់​ចិន​នៅ  អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​រឿងសំណុំរឿង​រថយន្តអគ្គ

អាមេរិកគ្រោងបិទខ្ទប់​រថយន្តដែលប្រើ​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី ក្នុងហេតុផល​សន្តិសុខជាតិ

កំពុង​ជាប់បណ្តឹង​របស់​ចិន​នៅ  អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​រឿងសំណុំរឿង​រថយន្តអគ្គិសនី អាមេរិក​បាន​ប្រកាស​គម្រោង​​ចង់​បិទខ្ទប់​ ហាមឃាត់​មិន​ឲ្យ​រថយន្តដែលប្រើ​បច្ចេកវិទ្យា​របស់​ចិន​ និង​រុស្ស៊ី មាន​វត្តមាន​នៅក្នុង​ទឹកដីអាមេរិក។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក រដ្ឋាភិបាល​នឹង​ប្រកាសជាផ្លូវការ​ វិធានការ​ប្រឆាំង​រថយន្តដែល​ផលិត​ជាមួយ​បច្ចេកវិទ្យាចិន និង​រុស្ស៊ី នៅក្នុង​រយៈពេល​៣០ថ្ងៃខាងមុខ។ នៅ​ខែ​ឧសភាឆ្នាំនេះ រដ្ឋបាល​លោក​ចូ បៃដិន​ទើប​បាន​ប្រកាស​តម្លើង​ពន្ធ​១០០​%លើ​រថយន្តអគ្គិសនី​​ចិននាំចូល​ទៅ​អាមេរិក​។

Get more results via ClueGoal