ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»
newsare.net
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នឹងនៅតែប្រព្រឹត្តតាមគោលការណ៍ចំនួន ៤ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ពោលគឺ «អ្នកចេះគឺជាប់»។ តាមរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះនឹងមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសម្ព័ន្ធយុវជនកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។ Read more