Cambodia



លោកស្រីអនុប្រធានាធិបតី​ហ្វីលីពីន ជាប់សង្ស័យ​ថាបានគំរាម ចង់សម្លាប់​លោក​ប្រធានាធិបតីម៉ារកូស

ទំនាស់ឈ្លោះប្រកែកគ្នា​ កាន់តែមានខ្លាំងឡើង រវាង​លោកប្រធានាធីបតី​​ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ា

លោក ហ៊ុន សែន ស្នើមេដឹកនាំវៀតណាមឲ្យយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅ​របស់​ប្រជាពលរ

លោក ហ៊ុន សែន ស្នើមេដឹកនាំវៀតណាមឲ្យយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ចំពោះការ​ប្រតិតបត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនា ដែល​ស្ថិត​ក្រោមរដ្ឋអំណាច​របស់វៀតណាម។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក ហ៊ុន សែន និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃសុក្រទី២២វិច្ឆិកា និងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែបានដង្ហែអង្គឋិនទានដ៏ធំមួយទៅកាន់វត្តខ្មែរមួយចំនួនក្នុងទឹកដីកម្ពុជា​ក្រោម កាលពីខែ​ដើម​​វិច្ឆិកានេះ។

ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

ភ្ញៀវ​ទេស​ចរ​បស្ចិមលោក យ៉ាងហោច ​៦ នាក់​ស្លាប់​បាត់បង់ជីវិត ព្រោះតែ​​​ពុល​ស្រា នៅក្នុងទី​​

ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

ភ្ញៀវ​ទេស​ចរ​បស្ចិមលោក យ៉ាងហោច ​៦ នាក់​ស្លាប់​បាត់បង់ជីវិត ព្រោះតែ​​​ពុល​ស្រា នៅក្នុងទី​​ក្រុង​ទេសចរណ៍​មួយ​របស់​​ប្រទេស​ឡាវ។ ចំនួន​អ្នក​ស្លាប់បានកើនឡើង​​នេះ គឺបន្ទាប់ពីយុវតី​ជនជាតិ​អូស្ត្រាលី​ ទី២ ​​ទទួល​មរណភាព ​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក។ ​ក្នុងចំណោម​អ្នក​ស្លាប់​នោះ ជាសរុប មាន​ជនជាតិ​ដាណឺម៉ាក់ ២ នាក់, អាមេរិក​ម្នាក់, អង់គ្លេស​ម្នាក់ ជា​មេធា​វីស្រី វ័យ​២៨ឆ្នាំ ​ ហើយ​និង​អូស្ត្រាលី ២ នាក់។​

COP29៖ ដល់ថ្ងៃបិទហើយ នៅតែគ្មានការត្រូវរ៉ូវគ្នា ស្តីពីកញ្ចប់ថវិកា​ជួយប្រទេសកំពុងអភិវឌ្ឍ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បាន​ដើរមកដល់ថ្ងៃចុងក

COP29៖ ដល់ថ្ងៃបិទហើយ នៅតែគ្មានការត្រូវរ៉ូវគ្នា ស្តីពីកញ្ចប់ថវិកា​ជួយប្រទេសកំពុងអភិវឌ្ឍ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បាន​ដើរមកដល់ថ្ងៃចុងក្រោយ​ហើយ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គឺ​នៅតែគ្មានការស្រុះស្រួលគ្នាណាមួយទេ​ ស្តីពីកញ្ចប់ថវិកា​ដែលគេសន្យាថានឹងជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បី​​ទប់ទល់ជាមួយវិបត្តិអាកាសធាតុ​។ ក្រុមសកម្មជន អង្គការបរិស្ថាន និង​មន្ត្រីការទូតជាច្រើន បានបង្ហាញទុទិដ្ឋិនិយមថា សន្និសីទ​COP29 ប្រហែលជាគ្មាន​លទ្ធផលទទួល​​កិច្ចព្រមព្រៀងមួយដែលគ្រប់ភាគីអាចទទួលយកបានទេ​។

ជម្លោះសាសនា​នៅ​ប៉ាគីស្ថាន ស្លាប់​ម​នុស្ស​យ៉ាងហោច ៤០នាក់

​នៅ​ប៉ាគីស្ថាន ខាង​តំបន់ជាប់​​ព្រំដែន​អាហ្វហ្កានីស្ថាន មា​នមនុស្ស​ស្លាប់​យ៉ាងតិច ប្រមាណ​

ជម្លោះសាសនា​នៅ​ប៉ាគីស្ថាន ស្លាប់​ម​នុស្ស​យ៉ាងហោច ៤០នាក់

​នៅ​ប៉ាគីស្ថាន ខាង​តំបន់ជាប់​​ព្រំដែន​អាហ្វហ្កានីស្ថាន មា​នមនុស្ស​ស្លាប់​យ៉ាងតិច ប្រមាណ​ជា ៤០ នាក់​។ នេះក៏ព្រោះតែ​ការ​វាយប្រហារ​ប្រដាប់អាវុធ​ រវាង​ក្រុម​អ៊ីស្លាម​ និកាយ​ស៊ីអ៊ីត និង​ស៊ូនីត។​ ហេតុការណ៍​ប៉ះទង្គិច​បង្ហូរ​ឈាម​គ្នា​នេះ បានកើតឡើង​នៅថ្ងៃព្រហស្បតិ៍ តែ ក្បួន​ហែសព បាន​បង្កជា​ក្តីខឹងសម្បារ ​ ​និងបាតុកម្ម​ជាហូរហែ នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍​ទៀត។​​ ​

អ៊ីរ៉ង់​ដាក់ឲ្យ​ប្រើ​ឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមទំនើប​ថ្មី ផ្គើនទៅនឹង​ការរិះគន់របស់AIEA

អ៊ីរ៉ង់បាន​ប្រកាស​ឲ្យដឹងថា គេនឹងដាក់ឲ្យ​ប្រើប្រាស់​នូវឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមថ្មី

អ៊ីរ៉ង់​ដាក់ឲ្យ​ប្រើ​ឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមទំនើប​ថ្មី ផ្គើនទៅនឹង​ការរិះគន់របស់AIEA

អ៊ីរ៉ង់បាន​ប្រកាស​ឲ្យដឹងថា គេនឹងដាក់ឲ្យ​ប្រើប្រាស់​នូវឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមថ្មីទំនើប។ ការសម្រេចនេះ គឺជាការ​ឆ្លើយតប ទៅ​នឹង​ការសម្រេចរបស់​ទីភ្នាក់​ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ដែល​បានរិះគន់​ចោទប្រកាន់ថាអ៊ីរ៉ង់ មិនសហការ​​នៅក្នុង​បេសកកម្មត្រួតពិនិត្យតាមដានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។ ការរិះគន់ពីAIEA និងចម្លើយ​ផ្គើនពីខាងអ៊ីរ៉ង់វិញនេះ គឺវាកំពុងសបញ្ជាក់ អំពីដំណើរទាល់ច្រក គ្មានដំណោះស្រាយ​ នៅក្នុង​ការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។ ទន្ទឹមគ្នានេះ​ មាន​ការព្រួយបារម្ភកាន់តែ​ធំ ថាក្នុងពេលអនាគតដ៏ខ្លី អ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរ​។​

Reuters៖ គម្រោងការសាងសង់ព្រែកជីកហ្វូណននៅនឹងថ្កល់ ព្រោះបញ្ហាលុយវិនិយោគពីចិន

គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុង

Reuters៖ គម្រោងការសាងសង់ព្រែកជីកហ្វូណននៅនឹងថ្កល់ ព្រោះបញ្ហាលុយវិនិយោគពីចិន

គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី២១វិច្ឆិកា។ បើតាមReuters ប្រភពពាក់ព័ន្ធក្នុងគម្រោងផ្ទាល់បានទម្លាយឱ្យដឹងថា ទីក្រុងប៉េកាំងគ្មានភាពច្បាស់លាស់ និងមិនបានធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់លុយវិនិយោគដល់គម្រោងព្រែកជីកហ្វូណនជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។

លោកពូទីនគំរាមវាយប្រហារប្រទេស​ដែលអនុញ្ញាត​ឲ្យអ៊ុយក្រែន​បាញ់មីស៊ីលចូលដីរុស្ស៊ី

ស្ថានការណ៍​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន​កាន់តែ​ធ្លាក់​ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេ

លោកពូទីនគំរាមវាយប្រហារប្រទេស​ដែលអនុញ្ញាត​ឲ្យអ៊ុយក្រែន​បាញ់មីស៊ីលចូលដីរុស្ស៊ី

ស្ថានការណ៍​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន​កាន់តែ​ធ្លាក់​ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេល​ដែល​ភាពតានតឹង​រវាង​រុស្ស៊ី និង​លោក​ខាងលិច​កាន់តែ​លេចត្រដែត​គួរ​ឲ្យព្រួយបារម្ភ។ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​អះអាងថា រុស្ស៊ីបាន​បាញ់មីស៊ីល​អ៊ីពែសូនិក លឿនជាង​សំឡេង​១០ដង ទៅលើ​ទីក្រុង​នីប្រូ Dniproរបស់​អ៊ុយក្រែន ដើម្បីឆ្លើយតប​នឹង​អ៊ុយក្រែន​ដែល​ប្រើ​មីស៊ីល​របស់អាមេរិក និងអង់គ្លេស​ចូលទៅជ្រៅក្នុងទឹកដី​រុស្ស៊ី។ អូតង់​វិញអះអាងថា មីស៊ីល​បាលីស្ទិក​របស់​រុស្ស៊ី​នឹងមិនធ្វើ​ឲ្យ​អូតង់​ប្តូរ​ជំហរ​ក្នុងការជួយអ៊ុយក្រែន​ដែល​កំពុងត្រូវ​រុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាននោះទេ។ អង្គការ​សហប្រជាជាតិ និង​ប្រទេស​ចិន​ជា​ដើមបង្ហាញក្តីព្រួយបារម្ភខ្លាំង និងទាមទារ​ឲ្យ​ភាគីជម្លោះ​អត់ធ្មត់ និង​ដោះស្រាយ​ភាពតានតឹង​តាមរយៈ​ការចរចា។​

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង​បានមីស៊ីល​ការពារផ្លូវអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបញ្ជូនទ័ព​ទៅជួយ

ជាថ្នូរនឹង​ការបញ្ជូនកម្លាំងទ័ពទៅជួយរុស្ស៊ី កូរ៉េខាងជើង​បានទទួលពីរុស្ស៊ីវិញ នូវ​មីស៊ីលកា

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង​បានមីស៊ីល​ការពារផ្លូវអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបញ្ជូនទ័ព​ទៅជួយ

ជាថ្នូរនឹង​ការបញ្ជូនកម្លាំងទ័ពទៅជួយរុស្ស៊ី កូរ៉េខាងជើង​បានទទួលពីរុស្ស៊ីវិញ នូវ​មីស៊ីលការពារផ្លូវអាកាសជាច្រើនគ្រាប់​។​ នេះបើផ្អែកតាមការអះអាង របស់​លោករដ្ឋមន្ត្រីក្រសួងសន្តិសុខ​ជាតិ​កូរ៉េខាងត្បូង កាលពីថ្ងៃទី​២២វិច្ឆិកា​។ ជាងនេះទៀត បើផ្អែកតាមការផ្សាយរបស់​បណ្តាញព័ត៌មាន BBC គឺគិតចាប់ពីខែមីនាមក រុស្ស៊ីបានផ្គត់​ផ្គង់​ប្រេងទៅឲ្យកូរ៉េខាងជើង ​ចំនួនជាង​១លានធុងបារីល ដោយ​បំពាននឹង​ទណ្ឌកម្មអន្តរជាតិ​។

អ៊ុយក្រែនចោទ​រុស្ស៊ីថាបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដែលអាចមាន​សមត្ថភាពនាំក្បាលគ្រាប់នុយក្លេអ៊ែរ

ស្ថានការណ៍​នៅក្នុងសង្រ្គាម​អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពី​ប្

អ៊ុយក្រែនចោទ​រុស្ស៊ីថាបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដែលអាចមាន​សមត្ថភាពនាំក្បាលគ្រាប់នុយក្លេអ៊ែរ

ស្ថានការណ៍​នៅក្នុងសង្រ្គាម​អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពី​ប្រកាស​ចាត់វិធានការ​វាយបក​នឹង​ការបើកភ្លើងខៀវ​របស់អាមេរិក​ឲ្យ​អ៊ុយក្រែន​ប្រើមីស៊ីល​ចម្ងាយឆ្ងាយ​បាញ់​ចូល​ដី​រុស្ស៊ី ម៉ូស្គូ​ទំនង​បាញ់​មីស៊ីល​អន្តរទ្វីប នៅក្នុង​ការវាយប្រហារ​មីស៊ីល​ទៅលើ​អ៊ុយក្រែន នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី ២១ វិច្ឆិកា។ វិមាន​ក្រេមឡាំង​មិនឆ្លើយ​បញ្ជាក់ព័ត៌មាន​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ប្រកាស​ឲ្យ​ដឹង​នោះទេ។ ចំពោះថ្នាក់ដឹកនាំ​អឺរ៉ុប បើសិនជា​ការពិតមែន នោះ​រុស្ស៊ី​កំពុង​មាន​ចេតនា​ធ្វើ​ឲ្យ​សង្រ្គាមអ៊ុយក្រែន​ធ្លាក់ធ្ងន់ធ្ងរ រាលដាល​កាន់តែ​ធំទៅៗ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកា​តាមចាប់ខ្លួន លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកា​តាមចាប់ខ្លួន លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងលោក​អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ​យ៉ោវ ហ្កាឡន់ត៍​ ដោយ​ចោទ​ពី​បទ​​ឧក្រិដកម្មសង្គ្រាម​និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​។ រដ្ឋាភិបាល​អ៊ីស្រាអែល បានច្រានចោលភ្លាម​នូវដីកានេះ ដោយចាត់ទុកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ លែងមាន​ន័យអ្វីទៀតហើយ​។ នៅក្នុងដីកាមួយដាច់ដោយឡែក​​ តុលាការ​ក្រុងឡាអេ ក៏បានប្រកាសតាមចាប់ខ្លួន​មេក្លោធំម្នាក់ របស់ក្រុមហាម៉ាស ឈ្មោះ ម៉ូហាម៉េដ ឌីហ្វ ពីបទឧក្រិដ្ឋ​ដូចគ្នា​។

លោកប៉ា ច័ន្ទរឿន៖លំហនយោបាយមិនល្អនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល

នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសង្គមស៊ីវិលបានរៀបចំក

លោកប៉ា ច័ន្ទរឿន៖លំហនយោបាយមិនល្អនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល

នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសង្គមស៊ីវិលបានរៀបចំកិច្ចសន្ទនាមួយស្តីពីប្រជាធិបតេយ្យឌីជីថល និងបញ្ញាសិប្បនិម្មិត។ នៅកិច្ចសន្ទនានេះ ភាគីពាក់ព័ន្ធទាំងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានជជែកវែកញែកពីបញ្ហាប្រជាធិបតេយ្យឌីជីថល សេរីភាពបញ្ចេញមតិ និងសុវត្ថិភាពលើប្រព័ន្ធឌីជីថល។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាកត់សម្គាល់ថា ដំណើរការប្រព័ន្ធឌីជីថលនៅកម្ពុជានៅមិនទាន់ប្រសើរ និងថា កត្តាលំហនយោបាយមិនល្អគឺជាឧបសគ្គមួយដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល។

រុស្ស៊ី ចោទអាមេរិកថា ជាដើមហេតុបណ្តាលឲ្យសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលមិនចេះចប់

ថ្ងៃពុធទី ២០ ខែវិច្ឆិកា រុស្ស៊ី បានចោទសហរដ្ឋអាមេរិកថា បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសបន្

រុស្ស៊ី ចោទអាមេរិកថា ជាដើមហេតុបណ្តាលឲ្យសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលមិនចេះចប់

ថ្ងៃពុធទី ២០ ខែវិច្ឆិកា រុស្ស៊ី បានចោទសហរដ្ឋអាមេរិកថា បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន តាមរយៈការបង្កើនសន្ទុះ នៃការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យអ៊ុយក្រែន ជាពិសេស អាវុធនុយក្លេអ៊ែរ និង គ្រាប់មីនប្រឆាំងមនុស្ស។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រមានសាជាថ្មីទៀត អំពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ី ត្រូវរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីភាគីម្ខាងទៀត។ 

តុលាការអាមេរិកចោទមហាសេដ្ឋី​ធំទី២​របស់ឥណ្ឌា លោក​Adani​ពីបទពុករលួយ និងបន្លំបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃ​ពុធទី ២០​វិច្ឆិកា​បានចោទប្រកាន់​មហាសេដ្ឋី​ធំទី​២​របស់​ឥណ្ឌា

តុលាការអាមេរិកចោទមហាសេដ្ឋី​ធំទី២​របស់ឥណ្ឌា លោក​Adani​ពីបទពុករលួយ និងបន្លំបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃ​ពុធទី ២០​វិច្ឆិកា​បានចោទប្រកាន់​មហាសេដ្ឋី​ធំទី​២​របស់​ឥណ្ឌា គឺ​លោក​Gautam Adani ថា បាន​ប្រព្រឹត្តអំពើពុករលួយ និង​បិទបាំង​បោកប្រាស់​អ្នកវិនិយោគអាមេរិក។ បទចោទប្រកាន់​របស់​តុលាការ​អាមេរិក​បានធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​ឥណ្ឌា Adani បានធ្លាក់ចុះ​អស់​១០ភាគរយ និងខាតបង់ប្រមាណ ២០ពាន់លាន​ដុល្លារ នៅម៉ោងបើក​ទីផ្សារភាគហ៊ុន​នៅទីក្រុង​ញូវដេលី នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២១​វិច្ឆិកានេះ។ ប្រមុខបក្ស​ប្រឆាំង​ឥណ្ឌា​វិញបាន​អំពាវនាវ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​មហាសេដ្ឋី​ឥណ្ឌា លោក Gautam Adani ដែលមានបាន​ដោយសារ​តែការសូកប៉ាន់ និង​ទំនាក់ទំនងជិតស្និទ្ធជាមួយ​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។

ក្រុមហេសបូឡា​បដិសេធមិនទទួលយក​បទឈប់បាញ់ ទៅតាម​លក្ខខណ្ឌរបស់អ៊ីស្រាអែល

មេថ្មី​របស់​ក្រុមហេសបូឡា ណាអ៊ីម កាសេម បាន​ថ្លែងសារប្រកាសកាលពីថ្ងៃទី​២០​វិច្ឆិកា​ ថាក្រុមខ

ក្រុមហេសបូឡា​បដិសេធមិនទទួលយក​បទឈប់បាញ់ ទៅតាម​លក្ខខណ្ឌរបស់អ៊ីស្រាអែល

មេថ្មី​របស់​ក្រុមហេសបូឡា ណាអ៊ីម កាសេម បាន​ថ្លែងសារប្រកាសកាលពីថ្ងៃទី​២០​វិច្ឆិកា​ ថាក្រុមខ្លួន មិនទទួលយកបទឈប់បាញ់ ដែលអ៊ីស្រាអែលបានដាក់លក្ខខណ្ឌមកជាដាច់ខាត។ មេក្រុមហេសបូឡា ចាត់ទុកអ៊ីស្រាអែល ជាអ្នក​បំពាន​អធិបតេយ្យភាព​របស់​លីបង់។ សូមបញ្ជាក់ថា ​មន្ត្រីទូត​​សហរដ្ឋអាមេរិកដែលជាអ្នកព្យាយាម​​សម្របសម្រួល​ការចរចា​ ដើម្បីឈានឲ្យ​មានបទឈប់បាញ់ រវាងក្រុមហេសបូឡានិង​អ៊ីស្រាអែល​ កំពុងតែធ្វើដំណើរ​ចេញពីលីបង់ ឆ្ពោះទៅ​កាន់អ៊ីស្រាអែល​ ដើម្បីជួបជាមួយលោក​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ។

តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ង

តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់រំងាប់ក្តីកង្វល់របស់ពលរដ្ឋខ្មែរ និងអ្នកវិភាគខ្លះទៀតគាំទ្រដល់យន្តការធ្វើការងាររបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏ទទួលស្គាល់ថា ក្តីកង្វល់របស់ពលរដ្ឋគឺជាសិទ្ធិរបស់ពួកគេនៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតប្រាប់ពលរដ្ឋឱ្យស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត

នៅថ្ងៃទី២១ វិច្ឆិកានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំព

លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតប្រាប់ពលរដ្ឋឱ្យស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត

នៅថ្ងៃទី២១ វិច្ឆិកានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលរដ្ឋខ្មែររក្សាភាពស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត។ ការអំពាវនាវយ៉ាងដូចនេះត្រូវបានលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតលើកយកហេតុផលទៅពន្យល់ដោយធានាថា កោះគុតដែលជាដែនទឹករបស់ខ្មែរនៅមិនទាន់បានបាត់បង់ទៅថៃដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។

លោកហ៊ុន សែនបញ្ជាក់ពីមូលហេតុដែលនៅមិនទាន់មានការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី

ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានចូលរួមនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីស

លោកហ៊ុន សែនបញ្ជាក់ពីមូលហេតុដែលនៅមិនទាន់មានការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី

ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានចូលរួមនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ។ ថ្លែងនៅក្នុងឱកាសនោះ លោកហ៊ុន សែនបានបញ្ជាក់ពីមូលហេតុដែលឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រមិនទាន់ជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី ក្រោយសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅថា គឺដោយសារមិនទាន់មានភាពបន្ទាន់។ លោកហ៊ុន សែនថា លោក និងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដទៃទៀតបាន និងកំពុងពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីចំពោះការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី។

នំបញ្ចុកទឹកម្ហិចនៅក្នុងខេត្តកំពតកំពុងល្បីល្បាញ និងទទួលបានការគាំទ្រ

នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹក

នំបញ្ចុកទឹកម្ហិចនៅក្នុងខេត្តកំពតកំពុងល្បីល្បាញ និងទទួលបានការគាំទ្រ

នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹកម្ហិចមានរសជាតិឆ្ងាញ់ខុសប្លែកពីនំបញ្ចុកផ្សេងទៀតរបស់ខ្មែរ។ បច្ចុប្បន្ន នំបញ្ចុកទឹកម្ហិចនៅកំពតកំពុងល្បីល្បាញ និងទទួលបានការគំាទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។ 

អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្

អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្មីមួយដើម្បីពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា។ គំនិតផ្តួចផ្តើមលើគម្រោងកិច្ចសន្ទនាសង្គម និងការកសាងសមត្ថភាពមួយនេះនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវត្ថុចម្បង គឺស្វែងរកការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងការងាររបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និយោជក និងកម្មករ។

ជនរងគ្រោះ​ព្រោះគ្រាប់មីន​កើនឡើង​ខ្ពស់​នៅលើពិភពលោក ក្នុងនោះ​ភូមា​ច្រើន​ជាងគេ

​ភូមា ​ក្លាយ​ជាប្រទេសជាប់ថ្នាក់លើគេ ​ដែល​មាន​ប្រជាជន​រងគ្រោះ​ព្រោះ​គ្រាប់​មីនច្រើន​ជាង​

ជនរងគ្រោះ​ព្រោះគ្រាប់មីន​កើនឡើង​ខ្ពស់​នៅលើពិភពលោក ក្នុងនោះ​ភូមា​ច្រើន​ជាងគេ

​ភូមា ​ក្លាយ​ជាប្រទេសជាប់ថ្នាក់លើគេ ​ដែល​មាន​ប្រជាជន​រងគ្រោះ​ព្រោះ​គ្រាប់​មីនច្រើន​ជាង​គេបំផុត​ ហើយ​ចំនួនជន​​រងគ្រោះ​និង​ស្លាប់​ព្រោះ​តែ​គ្រាប់​មីន ក៏​បាន​កើនឡើង​ជាទូទៅ លើនៅពិភពលោក។ នេះបើតាម​​អង្គការ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រាប់​មីន​ (ICBL)។ ​

វិទ្យាស្ថានLowy៖ ចិន​​បង្កើន​​ថវិកា​ជំនួយ​ទៅកាន់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីកឥទ្ធិពល

ថវិកាជំនួយ​របស់ចិន ទៅកាន់​បណ្តា​ប្រទេស​កូនកោះ​ក្នុងតំបន់ប៉ាស៊ីហ្វិក​ បាន​ស្ទុះកើនឡើងវិញ

វិទ្យាស្ថានLowy៖ ចិន​​បង្កើន​​ថវិកា​ជំនួយ​ទៅកាន់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីកឥទ្ធិពល

ថវិកាជំនួយ​របស់ចិន ទៅកាន់​បណ្តា​ប្រទេស​កូនកោះ​ក្នុងតំបន់ប៉ាស៊ីហ្វិក​ បាន​ស្ទុះកើនឡើងវិញនៅក្នុងឆ្នាំ​២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះកូវីដ១៩​។ នេះ​បើផ្អែកតាមរបាយការណ៍​ថ្មីមួយ របស់វិទ្យាស្ថាន​Lowy អូស្ត្រាលី ចេញផ្សាយ​កាលពី​ពុធ ទី​២០វិច្ឆិកា​។ យោងតាម​របាយការណ៍​នេះ ចិន​បានក្លាយជាប្រទេសធំទី​២ ដែល​ផ្តល់ចំនួយ​ទ្វេភាគី​ច្រើនបំផុត​ទៅ​ឲ្យ​ប្រទេសកូនកោះតំបន់ប៉ាស៊ីហ្វិក ដែលនេះគឺសបញ្ជាក់អំពី​ការ​ខំប្រឹងពង្រីក​ឥទ្ធិពលរបស់ចិន​ក្នុងតំបន់នេះ​។

តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ?

បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដី

តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ?

បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី​ លោក​ពូទីន​បាន​ចុះហត្ថលេខាកាលពីថ្ងៃអង្គារ​ លើក្រិត្យ​ច្បាប់ថ្មីមួយកែប្រែ​ទ្រឹស្ត្រី​នុយក្លេអ៊ែររបស់រុស្ស៊ី​។ ពោលគឺ​តាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន​បាន​។​ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បាន​លើកឡើងថា​ការគំរាម​របស់លោកពូទីននេះ គឺជា​ទង្វើ​ដុតភ្លើងសង្គ្រាម​បន្ថែម ​ដោយ​គ្មានការទទួលខុសត្រូវ​។ តែយ៉ាងណា តើគេគួរ​បារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?​

តុលាការខេត្តកំពតសម្រេចបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បក្សពួកអតីតឧកញ៉ាជា សារ៉ន

នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញ

តុលាការខេត្តកំពតសម្រេចបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បក្សពួកអតីតឧកញ៉ាជា សារ៉ន

នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦គណនី រួមទាំងបង្កកអចលនវត្ថុដីធ្លីទំហំជាង ២លាន២៨ម៉ឺនម៉ែត្រការ៉េរបស់បក្សពួកអតីតឧកញ៉ាជា សារ៉នដែលបានបោកប្រាស់ពលរដ្ឋក្រោមរូបភាពវិនិយោគ។ តាមតុលាការខេត្តកំពត ទ្រព្យសម្បត្តិរបស់បក្សពួកដែលរឹបអូសបាននេះនឹងយកទៅធ្វើជាមូលដ្ឋាននៅក្នុងការរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះ។

ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម

ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕

តុលាការ​ហុងកុង​ បន្ត​​ជម្រះក្តី​​មហាសេដ្ឋី ជីមី ឡៃ​ និមិត្តរូប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ

​ថ្ងៃអង្គារ ទី​១៩វិច្ឆិកា ​តុលាការ​ហុងកុង​ បានកាត់ទោស​​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្

តុលាការ​ហុងកុង​ បន្ត​​ជម្រះក្តី​​មហាសេដ្ឋី ជីមី ឡៃ​ និមិត្តរូប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ

​ថ្ងៃអង្គារ ទី​១៩វិច្ឆិកា ​តុលាការ​ហុងកុង​ បានកាត់ទោស​​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ សរុប​ចំនួន​ ៤៥ នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចន្លោះពី ៤ឆ្នាំ ទៅ ១០ ឆ្នាំ​ ​​អំពីបទល្មើស​​វិទ្ធង្សនាបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុងកុង។ មួយថ្ងៃបន្ទាប់​ តុលាការ​បន្ត​បើកសវនាការ​ជម្រះក្តី លោកមហាសេដ្ឋីប្រព័ន្ធ​ផ្សព្វផ្សាយ​ ជីមី ឡៃ (Jimmy Lai) ដែល​បាន​បំផុស​ការ​ឃោសនាគាំទ្រ​សិទ្ធិសេរីភាព និង​គៀងគរ​សហគម​អន្តរ​ជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​អាជ្ញាធរ​ហុងកុង​ និង​ក្រុង​ប៉េកាំង។​​

លោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតជាងលោកសុខ ចិន្តាសោភា

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវ

លោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតជាងលោកសុខ ចិន្តាសោភា

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។ ថ្លែងនៅក្នុងសភានៅថ្ងៃទី២០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតកម្ពុជាជាង ខណៈលោកសុខ ចិន្តាសោភាមានបទពិសោធន៍ក្នុងការវិនិយោគ និងការអភិវឌ្ឍន៍។ ជម្រើសយកលោកប្រាក់ សុខុនជាថ្មីត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ

អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ

អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក

ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​

បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក

ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​ក្នុងឆ្នាំ២០២៤​។ តាម​របាយការណ៍ ​មានពលរដ្ឋខ្មែរ ដែលចាត់ទុក​ជា​ទេសចរជាតិ​ចំនួនជាង ​៧លាននាក់ ​និងទេសចរ​បរទេសជិត ​១០ម៉ឺននាក់ ​បានចូលរួម​កម្សាន្តនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំនេះ។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នាថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​បានប៉ាន់ប្រមាណថា ​ពលរដ្ឋខ្មែរ​១នាក់​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល ​៣ថ្ងៃ​នៃពិធី​បុណ្យអុំទូក​។ ​រីឯជនបរទេស​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល​តែ ​១ថ្ងៃ​។ តាមលោក​ ឌុច ដារិន្ទ ​មានសាច់ប្រាក់​សរុបប្រមាណ ៣២០​លាន​ដុល្លារ ត្រូវបាន​ចរាចរណ៍​តាមរយៈ​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ក្នុងពិធី​បុណ្យអុំទូក​រយៈពេល៣​ថ្ងៃ​។

ប្រព័ន្ធខ្សែកាបក្រោម​សមុទ្រ​បាល់ទិក​ ត្រូវ​បំផ្លិច​បំផ្លាញ សង្ស័យ​ថា​ស្នាដៃ​រុស្ស៊ី

ប្រទេស​អឺរ៉ុប យ៉ាង​ហោច ៤ ត្រូវ​រង​ការវាយប្រហារ​ផ្តាច់​ប្រព័ន្ធខ្សែកាប​បង្កប់​ក្រោម​សមុទ្

ប្រព័ន្ធខ្សែកាបក្រោម​សមុទ្រ​បាល់ទិក​ ត្រូវ​បំផ្លិច​បំផ្លាញ សង្ស័យ​ថា​ស្នាដៃ​រុស្ស៊ី

ប្រទេស​អឺរ៉ុប យ៉ាង​ហោច ៤ ត្រូវ​រង​ការវាយប្រហារ​ផ្តាច់​ប្រព័ន្ធខ្សែកាប​បង្កប់​ក្រោម​សមុទ្រ​បាល់ទិក​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ដាក់​ក្តីសង្ស័យ​ថា​ជាស្នាដៃ​របស់​រុស្ស៊ី​។ រុស្ស៊ី​ដែល​ប្រភព​គំរាម​សន្តិសុខ​និង​សុវត្ថិភាព​ប្រទេស​អឺរ៉ុប តាំងតែពី​បញ្ឆេះ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន ជាង​២ឆ្នាំមកនេះ។

បានភ្លើងខៀវ ពី លោក បៃដិន ក្រុងកៀវបាញ់ស្រោចមីស៊ីលរយៈឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី

 ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែន​បានបាញ់មី

បានភ្លើងខៀវ ពី លោក បៃដិន ក្រុងកៀវបាញ់ស្រោចមីស៊ីលរយៈឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី

 ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែន​បានបាញ់មីស៊ីល​អាមេរិកាំង រយៈឆ្ងាយ ប្រភេទ ATACMS ចំនួន ៦ ដើម វាយប្រហារមកលើ​ទីតាំង​យោធា​មួយ​នៅក្នុង​ខេត្តរុស្ស៊ី Briansk ជាប់នឹងព្រំដែនអ៊ុយក្រែន។

ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើ

ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។

ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់

ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រ

ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់

ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។

Get more results via ClueGoal