Cambodia



នាយករដ្ឋមន្រ្តីថៃត្រៀមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់គ្រោងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ព

ប្រជាសហគមន៍ចែករំលែកបទពិសោធន៍ដល់យុវជនដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ

យុវជនចំនួន ៣៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងបានធ្វើដ

ប្រជាសហគមន៍ចែករំលែកបទពិសោធន៍ដល់យុវជនដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ

យុវជនចំនួន ៣៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងបានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតក្នុងខេត្តស្ទឹងត្រែង។ កម្មវត្ថុរបស់ពួកគេ គឺដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមគ្នានេះ ពួកគេក៏ទទួលបានការចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិពីប្រជាសហគមន៍ដែរ។ 

លោក ហួត ហាក់៖ទេសចរណ៍កម្ពុជានៅមានបញ្ហាប្រឈមលើក្រមសីលធម៌ សេវាកម្ម គុណភាព និងអនាម័យ

នៅក្នុងពិធីបិទសន្និបាតការងារទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋម

លោក ហួត ហាក់៖ទេសចរណ៍កម្ពុជានៅមានបញ្ហាប្រឈមលើក្រមសីលធម៌ សេវាកម្ម គុណភាព និងអនាម័យ

នៅក្នុងពិធីបិទសន្និបាតការងារទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា អង្គសន្និបាតបានគាំទ្រដល់សាលារាជធានីភ្នំពេញដែលបានដាក់ឲ្យដំណើរការផ្លូវថ្មើរជើងប្រកបដោយជោគជ័យ និងស្នើឲ្យខេត្តផ្សេងៗទៀតពិនិត្យលទ្ធភាពរៀបចំដូចគ្នានេះ។ បន្ថែមពីនេះ លោក ហួត ហាក់ក៏បានបង្ហើបផងដែរពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យទេចរណ៍ដូចជាការអនុវត្តក្រមសីលធម៌ ការតម្លើងថ្លៃសេវាកម្មទេសចរណ៍ បញ្ហាអនាម័យនៅតំបន់ទេសចរណ៍មួយចំនួន និងគុណភាពសេវាកម្មទេសចរណ៍ជាដើម។ សូមស្តាប់ការលើកឡើងរបស់លោក ហួត ហាក់ ដែលរៀបចំដោយ ញឹម សុផល៖

Freedom House ថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពមិនសេរី

Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានចេញផ្សាយរបាយការណ៍ប្រចាំ

Freedom House ថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពមិនសេរី

Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍ Freedom House បានបន្តចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសមិនសេរី។ មិនសេរីដោយ Freedom House មើលឃើញថា កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងឯកបក្ស គឺគណបក្សប្រជាជនកម្ពុជា និងថា រដ្ឋាភិបាលបានដាក់សម្ពាធលើគណបក្សប្រឆាំង បណ្តេញសារព័ត៌មានឯករាជ្យ និងបានកាត់ទោសលើសកម្មជនក្រោមហេតុផលនយោបាយ។ តែរដ្ឋាភិបាលកម្ពុជាបានច្រានចោលរបាយការណ៍នេះ។

រដ្ឋបាល​លោក​ត្រាំ ​​ប្រកាស​​កាត់ហិរញ្ញវត្ថុ​ជំនួយបរទេសរហូត​ដល់​​​៩០%

សហរដ្ឋ​អាមេរិក​សម្រេចកាត់​​​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​បំផុត ផ្នែក​​​ជំនួយ​អភិវឌ្ឍន៍​​បរទេ

រដ្ឋបាល​លោក​ត្រាំ ​​ប្រកាស​​កាត់ហិរញ្ញវត្ថុ​ជំនួយបរទេសរហូត​ដល់​​​៩០%

សហរដ្ឋ​អាមេរិក​សម្រេចកាត់​​​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​បំផុត ផ្នែក​​​ជំនួយ​អភិវឌ្ឍន៍​​បរទេស។ នៅ​ថ្ងៃ​ទី ២៦​កុម្ភៈ​២០២៥ ​​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិកលោក​ម៉ារកូ រូប៊ីយ៉ូ  បានប្រកាសកាត់បន្ថយ​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក ក្នុង​កំរិត​ ​៩២%នៃ​ហិរញ្ញវត្ថុ​របស់ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់​ថា ​USAID និងជំនួយ​​​សម្រាប់បរទេស ​រហូត​ដល់​​៤១០០ជំនួយ។

វៀតណាម​កាត់​ទោសអ្នក​កាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ ២ឆ្នាំកន្លះ​ ព្រោះ​តែរិះគន់​រដ្ឋអំណាច

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ តុលាការ​​ក្រុង​ហាណូយ​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ជើងច

វៀតណាម​កាត់​ទោសអ្នក​កាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ ២ឆ្នាំកន្លះ​ ព្រោះ​តែរិះគន់​រដ្ឋអំណាច

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ តុលាការ​​ក្រុង​ហាណូយ​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ជើងចាស់ម្នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចំនួន ២ ឆ្នាំ​កន្លះ ក្នុងបទល្មើស​«​បំផ្លាញផលប្រយោជន៍​រដ្ឋ» និង​«បំពាន​សេរីភាព​ប្រជាធិបតេយ្យ»។ ​​ ​អ្នក​កាសែតឯករាជ្យ ​​​វ័យ​ ៦៣ ឆ្នាំ​រូបនេះ ​បានត្រូវអាជ្ញាធរ​វៀតណាម​​ចាប់​ឃាត់ខ្លួន កាលពី​ខែមិថុនា ឆ្នាំ២០២៤ មុន​នឹ​ងត្រូវ​តុលាការ​សម្រេចចេញ​សាលក្រម​ផ្តន្ទាទោស​ជាផ្លូវ​ការ នៅពេលនេះ​។ ​​

កូរ៉េ​ខាងត្បូង​មាន​អត្រា​​បង្ក​​កំណើតកើន​ខ្ពស់ ក្រោយ​ពី​ធ្លាក់​ចុះច្រើន​ឆ្នាំ

វិទ្យាស្ថាន​ស្ថិតិ​កូរ៉េ​ខាងត្បូង សម្តែង​​ក្តីត្រេកអរ​ ដោយ​បាន​​ប្រកាស​ដំណឹង​ពី​អត្រាប​

កូរ៉េ​ខាងត្បូង​មាន​អត្រា​​បង្ក​​កំណើតកើន​ខ្ពស់ ក្រោយ​ពី​ធ្លាក់​ចុះច្រើន​ឆ្នាំ

វិទ្យាស្ថាន​ស្ថិតិ​កូរ៉េ​ខាងត្បូង សម្តែង​​ក្តីត្រេកអរ​ ដោយ​បាន​​ប្រកាស​ដំណឹង​ពី​អត្រាប​ង្កកំណើតកូន កើនខ្ពស់ នៅក្នុង​ឆ្នាំ២០២៤។ អត្រាបង្កកំណើត​​កើនឡើង​ខ្ពស់​នេះ ជា​ចំណែកមួយ​នៃ​វិធានការ​របស់​ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ ដែល​បាន​ជំរុញលើកទឹក​​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋនាំគ្នា​​បង្កើត​កូន​។​

តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?

កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយ

តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?

កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយក្រែន កំពុង​តែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពី​ការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុង​វ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍​នេះ​។ ដោយឡែក នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជា​រក​បាន​​នូវ​​ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោក​អះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័​យ ឬក៏ត្រូវរលាយ​ទៅវិញ គឺវាអាស្រ័យ​លើ​ការ​និយាយចរចគ្នា រវាង​លោក​និង​លោកដូណាល់ត្រាំ​។

Freedom House ៖ សេរីភាពពិភពលោក​ដើរថយក្រោយ ក្នុង​ឆ្នាំ២០២៤

​សេរីភាព​ជា​ទូទៅក្នុងពិភពលោក ​បាន​ធ្លាក់​ចុះ​ នៅឆ្នាំ២០២៤ ខណៈពេល​អំណាច​ផ្តាច់​ការ​កាន់តែ

Freedom House ៖ សេរីភាពពិភពលោក​ដើរថយក្រោយ ក្នុង​ឆ្នាំ២០២៤

​សេរីភាព​ជា​ទូទៅក្នុងពិភពលោក ​បាន​ធ្លាក់​ចុះ​ នៅឆ្នាំ២០២៤ ខណៈពេល​អំណាច​ផ្តាច់​ការ​កាន់តែ​ឡើង​ឥទ្ធិពល។​ នេះបើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់អង្គការ Freedom House ដែល​ជា​ស្ថាប័ន​តាមដាន​​ឃ្លាំមើល​សិទ្ធិ​សេរីភាព​ និង​លិទ្ធិ​ប្រជាធិតេយ្យ​ក្នុងពិភពលោក។ ទោះបីជា​ម្តេច​ក្តី​ ​អង្គការអាមេរិកមួយ​នេះ​ ក៏​បាន​កត់​សម្គាល់​ដែរថា នៅទ្វីប​​​អាស៊ី​ភាគខាងត្បូង ប្រទេស​មួយ​ចំនួន​ហាក់​កំពុងស្ថិត​លើដំណើរ​ទៅកាន់​សេរីភាព ដោយ​សារ​​តែ​សន្ទុះ​ចលនាទាមទារ​សិទ្ធិ​របស់​ក្រុម​បាតុករ​ និង​បន្ទាត់​នយោបាយ​ប្រឆាំង​អំពើពុក​រលួយ។​ 

តៃវ៉ាន់ជ្រួលច្របល់ ក្រោយ​ចិន​បើក​សមយុទ្ធយោធាបាញ់គ្រាប់ពិតដោយ​មិនជូនដំណឹងមុន

ក្រសួងការពារជាតិ​តៃវ៉ាន់ បានឲ្យដឹងនៅព្រឹក​ថ្ងៃពុធទី​២៦​កុម្ភៈនេះ ថាកងទ័ពចិន​បានធ្វើសមយុ

តៃវ៉ាន់ជ្រួលច្របល់ ក្រោយ​ចិន​បើក​សមយុទ្ធយោធាបាញ់គ្រាប់ពិតដោយ​មិនជូនដំណឹងមុន

ក្រសួងការពារជាតិ​តៃវ៉ាន់ បានឲ្យដឹងនៅព្រឹក​ថ្ងៃពុធទី​២៦​កុម្ភៈនេះ ថាកងទ័ពចិន​បានធ្វើសមយុទ្ធយោធាដោ​យ​ប្រើគ្រាប់ពិត នៅ​កៀកបំផុតនឹង​ខាងត្បូង​កោះតៃវ៉ាន់ ចម្ងាយតែ​ជាង​៧០គីឡូម៉ែត្រ។ ភាគីតៃវ៉ាន់ បានរិះគន់ថា ទង្វើរបស់កងទ័ពចិនដែលធ្វើសមយុទ្ធដោយ​មិនជូនដំណឹងមុន គឺជាការបំពាន​មកលើច្បាប់អន្តរជាតិ ហើយ​បង្កអស្ថិរភាពដល់តំបន់ទាំងមូល​។

អ្នកស្រី ស៊ន ម៉ាយ៉ាថា របរច្នៃចចូតបានជួយពលរដ្ឋតាមជនបទមួយចំនួនមិនឲ្យចំណាកស្រុក

ជាអ្នកស្រឡាញ់ និងចង់ថែរក្សាវប្បធម៌ប្រពៃណីដូនតា អ្នកស្រី ស៊ន ម៉ាយ៉ា បានបោះបង់ការងារជាបុគ្គ

អ្នកស្រី ស៊ន ម៉ាយ៉ាថា របរច្នៃចចូតបានជួយពលរដ្ឋតាមជនបទមួយចំនួនមិនឲ្យចំណាកស្រុក

ជាអ្នកស្រឡាញ់ និងចង់ថែរក្សាវប្បធម៌ប្រពៃណីដូនតា អ្នកស្រី ស៊ន ម៉ាយ៉ា បានបោះបង់ការងារជាបុគ្គលិកក្រុមហ៊ុនបរទេសមួយ និងងាកទៅចាប់របរកែច្នៃចចូតធ្វើជាសម្ភារៈប្រើប្រាស់ ដូចកន្ទេល កាបូប ក្រណាត់ទ្រាប់ចាន កន្ត្រក់ដាក់ខោអាវ និងរបស់របរជាច្រើនផ្សេងទៀត។ ក្រៅពីជួយលើកស្ទួយអត្តសញ្ញាណខ្មែរ របរមួយនេះបានជួយបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋក្នុងសហគមន៍មួយចំនួននៅតាមទីជនបទ។

មេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល

នៅរសៀលថ្ងៃទី២៥​ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើក​សវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រ

មេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល

នៅរសៀលថ្ងៃទី២៥​ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើក​សវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA)។ សវនាការនេះធ្វើឡើង ក្រោយជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបំបែកសំណុំរឿងជា ៥សំណុំដាច់ពីគ្នា។ ជាលទ្ធផល​ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កុម្ភៈនេះ លោក សឺន ជុំជួន សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ សម្រាប់លោក សឺន ជុំជួន ការបំបែកសំណុំរឿងនឹងអូសបន្លាយពេលវេលា និងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្ដីលោក។ ក្នុងន័យនេះ មេធាវីសឺន ជុំជួន អះអាងថានឹងទៅពិភាក្សាជាមួយកូនក្តីលោកដើម្បីប្តឹងសាទុក្ខទៅតុលាការកំពូល។

វៀតណាមស្នើឱ្យកម្ពុជាចូលរួមដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦%

នាយករដ្ឋមន្ដ្រីវៀតណាម លោក ផាម មីញជីញ បានស្នើឱ្យកម្ពុជា និងវៀតណាមធ្វើការរួមគ្នាដើម្បីរៀបចំ

វៀតណាមស្នើឱ្យកម្ពុជាចូលរួមដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦%

នាយករដ្ឋមន្ដ្រីវៀតណាម លោក ផាម មីញជីញ បានស្នើឱ្យកម្ពុជា និងវៀតណាមធ្វើការរួមគ្នាដើម្បីរៀបចំបោះបង្គោលព្រំដែនគោកដែលនៅសល់ ចំនួន១៦%។ សំណើរបស់មេដឹកនាំវៀតណាមដូចនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជានៅក្នុងទីក្រុងហាណូយនាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News។

តើយន្តការលើកកម្ពស់សុខុមាលភាពកម្មករតាមរោងចក្រមានប្រសិទ្ធិភាពកម្រិតណា?

នៅថ្ងៃសុក្រទី២១កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំដល់កម្មករ

តើយន្តការលើកកម្ពស់សុខុមាលភាពកម្មករតាមរោងចក្រមានប្រសិទ្ធិភាពកម្រិតណា?

នៅថ្ងៃសុក្រទី២១កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំដល់កម្មករនិងម្ចាស់សហគ្រាសរោងចក្រអំពីយន្តការលើកកម្ពស់ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព។ ការណែនាំនេះធ្វើឡើងដោយក្រសួងការងារយល់ឃើញពីហានិភ័យនៃការកើតឡើងជំងឺមិនឆ្លងទៅលើកម្មករនិយោជិត។តំណាងសហជីពយល់ថា ការណែនាំរបស់ក្រសួងការងារជាយន្តការល្អ តែពួកគេបារម្ភអំពីប្រសិទ្ធិភាព ប្រសិនបើគ្មានយន្តការតាមដានច្បាស់លាស់។

ទិវាអន្ដរជាតិនារី៖អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យបើកឱកាសដល់ស្ដ្រីទទួលបានអំណាចស្មើគ្នានឹងមនុស្សទាំងអស់

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីអបអរទិវាអន្ដ

ទិវាអន្ដរជាតិនារី៖អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យបើកឱកាសដល់ស្ដ្រីទទួលបានអំណាចស្មើគ្នានឹងមនុស្សទាំងអស់

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីអបអរទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CCHR បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ដោយអំពាវនាវឱ្យអ្នកពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីបើកឱកាសឱ្យស្ដ្រី មានសិទ្ធិ អំណាចស្មើគ្នា និងមនុស្សទាំងអស់។ ចំណែកសមាគម សហជីព និងសហគមន៍ផ្សេងទៀតក៏បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ។

COP16ស្តីពីជីវៈចម្រុះ​ បន្តជជែកគ្នា​៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការ​ហិរញ្ញវត្ថុការពារធនធានធម្មជាតិ

បន្ទាប់ពីបរាជ័​យ​គ្មានលទ្ធផលកាលពីខែ​វិច្ឆិកានៅកូឡុំប៊ី សន្និសីទ​អន្តរជាតិស្តីពីបរិស្ថាន

COP16ស្តីពីជីវៈចម្រុះ​ បន្តជជែកគ្នា​៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការ​ហិរញ្ញវត្ថុការពារធនធានធម្មជាតិ

បន្ទាប់ពីបរាជ័​យ​គ្មានលទ្ធផលកាលពីខែ​វិច្ឆិកានៅកូឡុំប៊ី សន្និសីទ​អន្តរជាតិស្តីពីបរិស្ថាន​COP16 បានបន្តធ្វើថែម​៣ថ្ងៃទៀត​ នៅ​ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ចាប់ពីថ្ងៃអង្គារទី​២៥កុម្ភៈ។ ជា​ការបន្ថែមពេលវេលា ដើម្បីបន្តជជែក​ចរចាគ្នា ស្វែងរក​​យន្តការ​ហិរញ្ញវត្ថុ ដែលចាំបាច់នៅក្នុង​ការ​​​អភិរក្សធនធានធម្មជាតិ​ជីវចម្រុះ។ សូមរំលឹកថា កម្មវត្ថុ​ធំមួយ​ដែល​គេបានកំណត់​កាលពីឆ្នាំ​២០២២ នៅក្នុងកិច្ចព្រមព្រៀងគុនមីង-ម៉ុងរ៉េអាល់ គឺត្រូវ​ចាត់បញ្ចូល​ផ្ទៃដី​និងផ្ទៃទឹកទំហំ៣០នៃផែនដី ឲ្យ​ក្លាយជាតំបន់អភិរក្សធម្មជាតិ​ ពីពេលនេះរហូតឆ្នាំ​២០៣០​ ហើយដែលត្រូវការប្រាក់​ប្រមាណ​២០០ពាន់លានដុល្លារក្នុងមួយ១ឆ្នាំ​។

លោក កើត រិទ្ធ បង្គាប់ឲ្យមន្ត្រីរាជអាជ្ញា២៣រូបបង្ហាញខ្លួននៅកន្លែងថ្មីឲ្យបានមុនថ្ងៃ៣មីនា

លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បង្គាប់​ឱ្យ​ព្រះ​រាជ​អាជ្ញា និង​ព្រះរាជ​អាជ្

លោក កើត រិទ្ធ បង្គាប់ឲ្យមន្ត្រីរាជអាជ្ញា២៣រូបបង្ហាញខ្លួននៅកន្លែងថ្មីឲ្យបានមុនថ្ងៃ៣មីនា

លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បង្គាប់​ឱ្យ​ព្រះ​រាជ​អាជ្ញា និង​ព្រះរាជ​អាជ្ញា​រង​២៣រូប​ចូលមក​បង្ហាញ​ខ្លួន​នៅ​កន្លែង​ថ្មី​ឲ្យបាន​មុន​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ២០២៥ ក្រោយពី​មន្ត្រី​ទាំង​នោះ​ទទួល​បាន​ការ​តែង​តាំង និង​ផ្ទេរ​ភារ​កិច្ច​ទៅ​អង្គ​ភាព​ថ្មី​។ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ​នេះគ្រាន់​តែ​ជា​បែប​បទ​រដ្ឋបាល​ជា​លក្ខណៈ​ធម្មតា​តែ​ប៉ុណ្ណោះ ខណៈ​លិខិត​បង្គាប់​ការ​បែប​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​នៅ​រៀង​រាល់​ពេល​ដែល​មាន​ការ​ផ្ទេរ ​និង​តែង​តាំង​ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទៅ​អង្គភាព​ថ្មី​។

បណ្ឌិត សុខ ទូច ថាការនេសាទលៀសទ្រង់ទ្រាយធំនៅបឹងទន្លេសាបនឹងធ្វើឲ្យហិនហោចទៅថ្ងៃខាងមុខ

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នា​ថ្ង

បណ្ឌិត សុខ ទូច ថាការនេសាទលៀសទ្រង់ទ្រាយធំនៅបឹងទន្លេសាបនឹងធ្វើឲ្យហិនហោចទៅថ្ងៃខាងមុខ

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នា​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ថា ករណី​រាវ​លៀស​នៅ​បឹង​ទន្លេ​សាប​មិន​មែន​ដើម្បី​តែ​ក្រពះ​ប៉ុណ្ណោះ​ទេ​ តែ​ជាការ​នេសាទ​ដោយ​ប្រើ​ម៉ាស៊ីន និង​ទូក អូស​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី និង​កិន​ធ្វើ​ចំណី​សត្វ​។​ តាម​ បណ្ឌិត​ សុខ ទូច ​លៀស​របស់​ខ្មែរ​រាប់​សិប​តោន​ត្រូវ​បាន​ដឹក​ចេញ​ពី​បឹង​ទន្លេសាប​ទៅកាន់​ប្រទេស​ជិត​ខាង​។​ ឆ្លើយ​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នាថ្ងៃ​ទី​២៦ កុម្ភៈ​នេះ ​លោក សុខ ទូច ថា​ករណី​នេសាទ​លៀស​ទ្រង់​ទ្រាយ​ធំ​នេះបាន​កើត​ឡើង​ច្រើន​នៅតាម​ខេត្ត​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​។

អង្គការ​សុខភាព​ពិភពលោក​ថា អឺរ៉ុប​មាន​កុមារ​ក្រោម​​​៥​ឆ្នាំច្រើន​ស្លាប់​ដោយមិន​សមហេតុ​ផល

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​នៅថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​២០២៥​នេះ បាន

អង្គការ​សុខភាព​ពិភពលោក​ថា អឺរ៉ុប​មាន​កុមារ​ក្រោម​​​៥​ឆ្នាំច្រើន​ស្លាប់​ដោយមិន​សមហេតុ​ផល

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​នៅថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​២០២៥​នេះ បាន​អះអាង​ថា​ ក្នុង​មួយ​ឆ្នាំៗ មាន​កុមារ​អឺរ៉ុប ជិត​ ៧៦០០០នាក់ បាន​ស្លាប់ នៅ​​អាយុ​ក្រោម​៥​ឆ្នាំ ដោយ​មូលហេតុចម្បង​​៥​។ តែ​មូលហេតុខ្លះ​អាច​បញ្ចៀស​បាន។

លោក ហ៊ុន ម៉ារ៉ាឌី៖បុណ្យកោងកាងនឹងបង្ហាញពលរដ្ឋខ្មែរពីសារៈប្រយោជន៍ដ៏ធំធេងនៃព្រៃកោងកាង

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិនឹងរៀបចំពិធី «បុណ្យកោង

លោក ហ៊ុន ម៉ារ៉ាឌី៖បុណ្យកោងកាងនឹងបង្ហាញពលរដ្ឋខ្មែរពីសារៈប្រយោជន៍ដ៏ធំធេងនៃព្រៃកោងកាង

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិនឹងរៀបចំពិធី «បុណ្យកោងកាង»ជាលើកដំបូងដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកោះកុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងថា កម្មវត្ថុនៃការធ្វើបុណ្យកោងកាងនៅខេត្តកោះកុង គឺចង់ឲ្យពលរដ្ឋខ្មែរមានការយល់ដឹងពីការអភិរក្សធនធានធម្មជាតិដើមកោងកាងដែលពលរដ្ឋសហគមន៍ជាច្រើនទទួលបានអត្ថប្រយោជន៍ដ៏ធំធេងពីធនធានធម្មជាតិព្រៃកោងកាង។

លោក លឹម វណ្ណច័ន្ទ អ្នកស្រាវជ្រាវផូស៊ីលដំបូងគេម្នាក់នៅកម្ពុជា

អស់រយៈពេល ៦ឆ្នាំដែលលោកលឹម វណ្ណច័ន្ទបានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវស្វែងរកផូស៊ីលដ

លោក លឹម វណ្ណច័ន្ទ អ្នកស្រាវជ្រាវផូស៊ីលដំបូងគេម្នាក់នៅកម្ពុជា

អស់រយៈពេល ៦ឆ្នាំដែលលោកលឹម វណ្ណច័ន្ទបានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវស្វែងរកផូស៊ីលដែលមានអាយុកាលតាំងពីរាប់លានឆ្នាំនៅកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានឈានដល់ការរកឃើញផូស៊ីលសំខាន់ៗដូចជា សត្វសមុទ្រ ឆ្អឹងដាយណូស័រ ផូស៊ីលដើមឈើ ផូស៊ីលអណ្តើក ផូស៊ីលក្រពើ និងស្លឹកឈើ។ លោកលឹម វណ្ណច័ន្ទ ដែលសព្វថ្ងៃជាអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានអះអាងថា គោលបំណងនៃការសិក្សាស្រាវជ្រាវគឺដើម្បីប្រមូលទិន្នន័យ និងសំណាកសំខាន់ៗ សម្រាប់ចងក្រងឯកសារវប្បធម៌ប្រវត្តិសាស្ត្រ ពិសេសស្វែងយល់ពីការកកើតនៃទឹកដីកម្ពុជារាប់លានឆ្នាំកន្លងមក៕

លោកត្រាំយល់ស្របជាមួយ​​លោកម៉ាក្រុង លើគំនិតបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅ​​អ៊ុយក្រែន

លោក​ម៉ាក្រុង បានទៅជួបលោក​ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃទី​២៤កុម្ភៈ​ ដើម្បី​និយាយអំពីសំណ

លោកត្រាំយល់ស្របជាមួយ​​លោកម៉ាក្រុង លើគំនិតបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅ​​អ៊ុយក្រែន

លោក​ម៉ាក្រុង បានទៅជួបលោក​ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃទី​២៤កុម្ភៈ​ ដើម្បី​និយាយអំពីសំណុំរឿងសង្គ្រាម​អ៊ុយក្រែន​។ លោក​ម៉ាក្រុង មានចេតនា​ពន្យល់បញ្ចុះបញ្ចូល កុំ​ឲ្យ​លោកដូណាល់ ត្រាំ ធ្វើតាម​លោក​ពូទីនខ្លាំងពេក ហើយ​ត្រូវតែកំណត់លក្ខខណ្ឌ ធានាការពារសន្តិសុខអ៊ុយក្រែនឲ្យបានច្បាស់លាស់ ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពពិតមែន​។ លក្ខខណ្ឌមួយដ៏សំខាន់នោះ ការបញ្ជូនកងកម្លាំង​រក្សាសន្តិភាព ដើម្បីតាមដានត្រួតពិនិត្យ​មើលការគោរពកិច្ចព្រមព្រៀង​សន្តិភាព​​។

កម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ

មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ច

កម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ

មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ។ នាក្នុងឱកាសនោះ កម្ពុជា តាមរយៈមេបញ្ជាការកងទ័ពនៃកងយោពលខេមរភូមិន្ទលោក វង្ស ពិសេន បានសំណូមពរឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការវិស័យកងទ័ព និងធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ។ សំណូមពររបស់កម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងហេតុផលពង្រឹង និងពង្រីកទំនាក់ទំនងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

កម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្សសារជាថ្មីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប

កម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនសារជាថ្មី ក្នុងការយកចិត្តទុកដាក់ចំពោះបញ្ហាស

កម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្សសារជាថ្មីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប

កម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនសារជាថ្មី ក្នុងការយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប) នាសម័យប្រជុំលើកទី៥៨។ ការបញ្ជាក់ដូចនេះរបស់កម្ពុជាបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុនតាមរយៈការចាក់បទអន្តរាគមន៍របស់លោកជាវីដេអូដែលបានថតទុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

លោក ពូទីន ថាអឺរ៉ុបមានសិទ្ធិចូលរួមចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ថ្ងៃចន្ទ ទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា អឺរ៉ុបមានសិទ្ធិច

លោក ពូទីន ថាអឺរ៉ុបមានសិទ្ធិចូលរួមចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ថ្ងៃចន្ទ ទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា អឺរ៉ុបមានសិទ្ធិចូលរួម  ស្វែងរកដំណោះបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ការលើកឡើងរបស់ លោក ពូទីន ដូច្នេះ ធ្វើឡើង ចំពេលដែលសហភាពអឺរ៉ុប កំពុងព្រួយបារម្ភ ខ្លាចត្រូវគេកៀសចេញពីតុចរចា ជាពិសេសតាំងពីក្រុងម៉ូស្គូ និង វ៉ាស៊ីនតោន បានចាប់ផ្តើមធ្វើកិច្ចចរចានឹងគ្នាផ្ទាល់។ លោក ពូទីន លម្អិតថា ទន្ទឹមគ្នានឹងអឺរ៉ុប ប្រទេសផ្សេងទៀត ក៏មានសិទ្ធិ និង លទ្ធភាព ចូលរួមដូចគ្នាដែរ។

ឃាតុកម្មលោក លិម គិមយ៉ា៖ កម្ពុជាបានទទួលសំណើពីថៃ តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់

នៅរសៀលថ្ងៃទី២៤ កុម្ភៈ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្ស

ឃាតុកម្មលោក លិម គិមយ៉ា៖ កម្ពុជាបានទទួលសំណើពីថៃ តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់

នៅរសៀលថ្ងៃទី២៤ កុម្ភៈ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ជុំវិញរឿងឃាតកម្មលោក លិម គិមយ៉ា។ លោក ឌី វីជ្ជាបានប្រាប់ឯកអគ្គរដ្ឋទូតបារាំងថា នគរបាលកម្ពុជាមិនទាន់មានព័ត៌មានគ្រប់គ្រាន់ទេ ព្រោះថៃបានត្រឹមដាក់សំណើមក តែមិនមកធ្វើការជាមួយនគរបាលកម្ពុជា។ នេះបើតាមលោក ឆាម គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៥ កុម្ភៈនេះ។

ទស្សនកិច្ចមេទ័ពអាមេរិកនៅកម្ពុជាជាការស្តារទំនាក់ទំនងយោធាកម្ពុជា-អាមេរិក?

នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានធ

ទស្សនកិច្ចមេទ័ពអាមេរិកនៅកម្ពុជាជាការស្តារទំនាក់ទំនងយោធាកម្ពុជា-អាមេរិក?

នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាគឺថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ អំឡុងទស្សនកិច្ច លោក ក្លាក បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ មេបញ្ជាការកងទ័ពអាមេរិក និងថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួនដូចជាការពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ការបណ្តុះបណ្តាលរយៈពេលខ្លីដល់នាយទាហានកម្ពុជា ការពិនិត្យ និងពិភាក្សាពីលទ្ធភាពធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ និងការបន្តបេសកកម្មរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា។ អ្នកវិភាគនយោបាយភាគច្រើនបានមើលឃើញថា ជំនួបរវាងមេទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងថ្នាក់ដឹកនាំកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានច្រើនក្នុងការស្តារទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

NGO​អង់គ្លេស​បរិហារ​ការ​ចាប់​បង្ខំ​ពលករ​កូរ៉េខាង​ជើងឱ្យ​ធ្វើការ​​ក្នុង​ទូក​នេសាទ​ចិន

អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស Environmental Justice Foundation បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ចន្ទទី​២៤​កុម្ភៈ២

NGO​អង់គ្លេស​បរិហារ​ការ​ចាប់​បង្ខំ​ពលករ​កូរ៉េខាង​ជើងឱ្យ​ធ្វើការ​​ក្នុង​ទូក​នេសាទ​ចិន

អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស Environmental Justice Foundation បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ចន្ទទី​២៤​កុម្ភៈ២០២៥ បរិហារ​ទង្វើ​ចាប់​បង្ខំ​មនុស្ស​ឱ្យ​ធ្វើការ​ នៅ​កូរ៉េខាង​ជើង។ បើ​តាម​របាយការណ៍ មាន​ពលករ​កូរ៉េខាង​ជើងជា​​ច្រើននាក់ រង​ការ​ចាប់​បង្ខំ​ឱ្យ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ចិន ដោយ​ខ្លះ​ជាប់​នៅក្នុង​ទូក​កណ្តាល​សមុទ្ទ​ជាង​១០​ឆ្នាំ​មិន​ដែល​ស្គាល់​ដី។

ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា

ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​

ធនាគារជាតិកម្ពុជាថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើ

ធនាគារជាតិកម្ពុជាថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា កំណើនអតិផរណា ៦% នេះមិនទាន់ជាក្តីកង្វល់ទេ ព្រោះវានឹងអាចថយចុះវិញក្នុងខែកុម្ភៈ។ 

កម្ពុជា និងចិនបិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤»

ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្ពុជា និង​ចិន​ប្រារព្ធ​ពិធី​បិទ​

កម្ពុជា និងចិនបិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤»

ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្ពុជា និង​ចិន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ «ឆ្នាំ​នៃការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា-ចិន ២០២៤»។ ​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​ទីក្រុង​ចឹងចូវ​ ខេត្តហឺណាន ប្រទេស​ចិន​។ ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចិន​ជាង​ ៨៤​ម៉ឺន​នាក់​បាន​មក​លេង​កម្ពុជា ​ពោល​ជាប់​លំដាប់​ទី​៣ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​៦,៧ លាន​នាក់​ ដែល​មក​កាន់​ប្រទេស​កម្ពុជា​។

សង្រ្គាម៣ឆ្នាំ៖ ប្រជាជនខ្មែរអ៊ុយក្រែនគាំទ្រ​លោកហ្សេឡេនស្គី​ដែលរងការប្រមាថពីលោកដូណាល់ ត្រាំ

បន្ទាប់ពីភៀសខ្លួនពីសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​រស់នៅទីក្រុង​ Besançon ភាគខាងកើត​បារា

សង្រ្គាម៣ឆ្នាំ៖ ប្រជាជនខ្មែរអ៊ុយក្រែនគាំទ្រ​លោកហ្សេឡេនស្គី​ដែលរងការប្រមាថពីលោកដូណាល់ ត្រាំ

បន្ទាប់ពីភៀសខ្លួនពីសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​រស់នៅទីក្រុង​ Besançon ភាគខាងកើត​បារាំងបានជាង​២ឆ្នាំ លោក​អ៊ុក ដារាច័ន្ទ វិចិត្រករ និង​អតីតគ្រូបង្ហាត់កីឡាតៃក្វាន់ដូ​បានត្រលប់ទៅរស់នៅ​តំបន់ក្រុង​កៀវវិញ កាលពី​ចុងឆ្នាំ ២០២៤។ ធ្លាប់ឆ្លងកាត់សង្រ្គាម​ខ្មែរក្រហមនៅប្រទេស​កម្ពុជា និង​ភៀសខ្លួន​ចេញពីអ៊ុយក្រែនដោយសារ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី លោក អ៊ុក ដារាច័ន្ទនិងភរិយា​អ៊ុយក្រែន​​វិលត្រលប់ទៅរួមរស់ជាមួយកូនប្រុស ​តំបន់ក្រុង​កៀវ បើទោះជា​កៀវ​ជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​រុស្ស៊ីមិនលស់ថ្ងៃក្តី។ យើងស្តាប់​សក្ខីកម្ម​របស់​លោក​អ៊ុក ដារាច័ន្ទ​ដែលបាន​និយាយ​រៀបរាប់​ស្ថានការណ៍ចុងក្រោយ​នៅទីក្រុងដែលលោករស់នៅ ​ប្រាប់​ឈាង បុប្ផា។

សង្គ្រាម​អ៊ុយក្រែន៖ ជន​ស៊ីវិល​ស្លាប់​ច្រើន​ តែ​គ្មាន​តុល្យការ​ពិត​ប្រាកដ

ថ្ងៃទី ២៤​កុម្ភៈ​២០២៥ ជា​ថ្ងៃ​ខួប​បី​ឆ្នាំ​គត់​នៃ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រ

សង្គ្រាម​អ៊ុយក្រែន៖ ជន​ស៊ីវិល​ស្លាប់​ច្រើន​ តែ​គ្មាន​តុល្យការ​ពិត​ប្រាកដ

ថ្ងៃទី ២៤​កុម្ភៈ​២០២៥ ជា​ថ្ងៃ​ខួប​បី​ឆ្នាំ​គត់​នៃ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន តែពន្លឺ​សន្តិភាព​ហាក់​នៅ​ឆ្ងាយ​សន្លឹម។ ក្រៅ​ពីការ​​បាត់​បង់ជីវិត​ទាហាន​អស់​យ៉ាង​ច្រើន​សន្ធាប់ ​ ​ជីវិត​ជន​ស៊ីវិល​​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ ក៏​បន្តស្លាប់​និង​​ហិនហោច​ជា​រៀងរាល់​ថ្ងៃ។ ផលវិបាក​នៃ​សង្គ្រាម បាន​បន្សល់​ទុក​នូវ​គ្រោះ​​មហន្តរាយផ្នែក​​ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ច​និង​ជីវិត​ជន​ស៊ីវិល​មហា​ធំ ​ប៉ុន្តែ​គ្មាន​សោះ​តុល្យការ​ពិតប្រាកដ សម្រាប់​ពេល​នេះ។

ប្រមុខដឹកនាំអាល្លឺម៉ង់ថ្មីសន្យាពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុប

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គណបក្ស​ស្តាំ​អភិរក្ស​និយមអាល្លឺម៉ង់​ បាន​ឈ្នះ​នាំមុខ​ នៅ​ក្នុ

ប្រមុខដឹកនាំអាល្លឺម៉ង់ថ្មីសន្យាពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុប

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គណបក្ស​ស្តាំ​អភិរក្ស​និយមអាល្លឺម៉ង់​ បាន​ឈ្នះ​នាំមុខ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃ​ទី​២៣​កុម្ភៈ២០២៥។ ​ប្រធាន​គណបក្សលោក ហ្វ្រីដ្រិក មែក្ស ​បាន​ប្រកាស​ចាប់​​ផ្តើម​កិច្ចចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ ឱ្យ​បាន​ឆាប់​រហ័ស ស្រប​តាម​​បរិបទ​នយោបាយអឺរ៉ុប ដែល​​ត្រូវប្រឈម​នឹង​លោក​ដូណាល់​ត្រាំ​ផង និង​រុស្ស៊ី​ផង។

Get more results via ClueGoal