ជប៉ុនថា ការឲ្យនាវារបស់ខ្លួនចូលចតមុនគេនៅកំពង់ផែរាម ជាការបើកចំហរបស់កម្ពុជា
newsare.net
នាយករដ្ឋមន្រ្តីជប៉ុនលោក Ishiba Shigeru បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យនាវាចម្បាំងជប៉ុនថា ការឲ្យនាវារបស់ខ្លួនចូលចតមុនគេនៅកំពង់ផែរាម ជាការបើកចំហរបស់កម្ពុជា
នាយករដ្ឋមន្រ្តីជប៉ុនលោក Ishiba Shigeru បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យនាវាចម្បាំងកងទ័ពជើងទឹកជប៉ុនចូលចតមុនគេ នៅមូលដ្ឋានទ័ពជើងរាមកម្ពុជា និងថា ការអនុញ្ញាតនេះគឺស្របទៅនឹងគោលនយោបាលបើកចំហ និងសេរីរបស់រដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលលោកបំពេញទស្សនកិច្ចការផ្លូវការរយៈពេល៤ថ្ងៃ នៅទីក្រុងតូក្យូ។ Read more