តើយន្តការ «ត្រីណាស្អុយដកត្រីនោះចេញ» ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?
newsare.net
«អំណឹះតទៅ ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធតើយន្តការ «ត្រីណាស្អុយដកត្រីនោះចេញ» ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?
«អំណឹះតទៅ ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៣ ក្នុងថ្ងៃទី២៧មីនា។ តាមលោករដ្ឋមន្ត្រីផ្នែកច្បាប់រូបនេះ យន្តការនេះជាការពង្រឹងវិន័យក្នុងវិស័យយុត្តិធម៌ ដោយមិនអនុញ្ញាតឲ្យអ្នកណាដែលប្រព្រឹត្តខុសក្នុងប្រព័ន្ធយុត្តិធម៌ រួចធ្វើឲ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលឡើយ។ ការដាក់ចេញយន្តការនេះ បានទទួលការសាទរពីអ្នកឃ្លាំមើលបញ្ហាសង្គម។ តែទន្ទឹមគ្នានេះក៏ពួកគេយល់ថា នេះអាចគ្រាន់ជាភាសានយោបាយ ដ្បិតការដាក់ចេញយន្តការកន្លងមកនៅមិនទាន់ឃើញមានប្រសិទ្ធិភាព។