កម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន
newsare.net
នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីបកម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន
នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ និងព្រឹត្តិការណ៍ក្រោមឈ្មោះថា «ក្បាច់គុនសាវលិញជួបនឹងក្បាច់គុនល្បុកតោ»នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ តាមក្រសួងវប្បធម៌ ពិព័ណ៌នេះគឺដើម្បីបន្តជំរុញការអនុវត្តន៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤។ ប៉ុន្តែលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្លែងថា ការរៀបចំព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍នេះឡើងមិនត្រឹមផ្លាស់ប្តូរប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។